ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ ធ្វើសេចក្តីថ្លែងការណ៍ក្នុងកិច្ចប្រជុំបណ្តាប្រទេសដែលមានការអភិវឌ្ឍតិចតួច(LDCs) នៃអង្គសន្និបាតប្រចាំឆ្នាំលើកទី៧៨ របស់ UN ESCAP

2022/05/25 10:28:13 pm        635

ភ្នំពេញ៖ នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់បានអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ក្នុង​កិច្ច​ប្រជុំ​បណ្តា​ប្រទេស​ដែលមាន​ការ​អភិវឌ្ឍតិចតួច(LDCs) ក្នុងតំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក នៃ​អង្គសន្និ​បាតប្រចាំឆ្នាំលើកទី៧៨របស់ UN ESCAP ​។

សេចក្តីថ្លែងការណ៍ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងអំពីតម្រូវការចំាំបាច់នៃហិរញ្ញប្បទានដើម្បីជំរុញដល់ការស្តារឡើងវិញនៃសកម្មភាពសេដ្ឋកិច្ចពីវិបត្តិនៃជំងឺកូវីដ-១៩ នៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ខណៈប្រឈមនឹងវិបត្តិដ៏ធំនេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្តោតលើការបង្កើនប្រសិទ្ធភាពការប្រើប្រាស់ធនធានដែលមានកំណត់របស់ខ្លួន និងធានាឱ្យបាននូវចីរភាពនៃហិរញ្ញវត្ថុសាធារណៈ ដោយស្របទៅតាមយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈ​ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល។

ឯកឧត្តម បានបន្ថែមថាការប្រមូលចំណូលពន្ធនៅក្នុងត្រីមាសទី១ ក្នុងឆ្នាំ២០២២ បានកើនឡើងប្រមាណ ២២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ ដែលកត្តានេះអាចបណ្តាលមកពីការពង្រឹងអភិបាលកិច្ចល្អ ជាពិសេសការសម្រួលដល់ការប្រមូលពន្ធតាមរយៈប្រព័ន្ធឌីជីថល ដែលលទ្ធផលនេះបង្ហាញថា កម្ពុជានឹងត្រូវបន្តធ្វើទំនើបកម្មក្នុងប្រព័ន្ធគ្រប់គ្រងពន្ធដារ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពសង្គម-សេដ្ឋកិច្ចបច្ចុប្បន្ន។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជំរុញឱ្យដៃគូអភិវឌ្ឍន៍ បង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសដែលមានការភិវឌ្ឍតិចតួច ដែលរួមទាំងកម្ពុជាផងដែរ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការកៀរគរធនធាន ដោយពិចារណាប្រើប្រាស់គំនិតផ្តួចផ្តើមក្រខ័ណ្ឌហិរញ្ញប្បទានជាតិដែលមានលក្ខណៈបញ្ចូលគ្នា ដាក់ចេញដោយអង្គការសហប្រជាជាតិ៕

 


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm