ថ្ងៃទី៣ពិធីបុណ្យអុំទូក «ភូមិហ្វ្រង់កូហ្វូនី» មុខវត្តបទុមវតីនៅតែទាក់ទាញពលរដ្ឋចូលមកថតរូបកម្សាន្តយ៉ាងច្រើនកុះករ

2026/11/26 09:04:43 am        80

នាល្ងាចថ្ងៃទី២៥ ខែវិចិ្ឆកា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃទី៣ នៃពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ បរិវេណ ភូមិហ្វ្រង់កូហ្វូនី នៅសួនច្បារមុខវត្តបទុមវតី នៅតែជាគោលដៅពេញនិយមថតរូបកម្សាន្ត សម្រាប់ប្រជាពលរដ្ឋក្នុងអំឡុងពេលឈប់សម្រាក។

បងប្អូនប្រជាពលរដ្ឋមកពីបណ្តារាជធានី-ខេត្ត បានអញ្ជើញមកកម្សាន្ត និងផ្តិតយករូបភាពទុកជាអនុស្សាវរីយ៍នៅ «ភូមិហ្វ្រង់កូហ្វូនី» ប្រកបដោយភាពសប្បាយរីករាយ និងមោទនភាពក្រៃលែង ចំពោះការរៀបចំដ៏ស្រស់ស្អាតរបស់ថ្នាក់ដឹកនាំ។ ទន្ទឹមនឹងភាពរីករាយនេះ ពេលបានឃើញគំរូប្រាង្គប្រាសាទ ដ៏ល្អវិចិត្រដែលដាក់តាំងបង្ហាញ ក៏ធ្វើឱ្យប្រជាពលរដ្ឋខ្មែរនឹកស្រណោះ និងសោកស្តាយជាពន់ពេក ចំពោះការបាត់បង់ និងការបំផ្លិចបំផ្លាញប្រាង្គប្រាសាទបុរាណខ្មែរ ពីសំណាក់ការឈ្លានពានកាលពីអតីតកាល ដែលបានបន្សល់ទុកនូវការឈឺចាប់ដល់កូនខ្មែរគ្រប់រូប។ ក្នុងនាមជាកូនខ្មែរ យើងទាំងអស់គ្នាសូមប្តេជ្ញាចិត្តរួមគ្នាថែរក្សា ការពារ និងលើកស្ទួយវប្បធម៌ ប្រពៃណី និងសម្បត្តិបេតិកភណ្ឌដូនតាខ្មែរឱ្យបានគង់វង្សស្ថិតស្ថេរជារៀងរហូត។ ជាមួយគ្នានេះដែរ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកដើរលេងកម្សាន្ត និងពិសាអាហារផ្សេងៗ សូមមេត្តាវេចខ្ចប់ និងយកកាកសំណល់ទៅដាក់ក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ ដើម្បីរក្សាបាននូវអនាម័យ និងបរិស្ថានល្អស្អាត ផ្តល់ភាពងាយស្រួល និងផាសុកភាពជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់គ្នា។

សូមរំលឹកឡើងវិញថា៖ ក្រោយបញ្ចប់ការតាំងពិព័រណ៍ «ភូមិហ្វ្រង់កូហ្វូនី» ជាផ្លូវការកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យរក្សាទុកគំរូប្រាង្គប្រាសាទបុរាណខ្មែរទាំង ៣ នៅសួនច្បារមុខវត្តបទុមវតី ដើម្បីឱ្យប្រជាពលរដ្ឋបន្តចូលទស្សនា និងថតរូបកម្សាន្តក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក៕អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

ថ្ងៃទី៣ពិធីបុណ្យអុំទូក «ភូមិហ្វ្រង់កូហ្វូនី» មុខវត្តបទុមវតីនៅតែទាក់ទាញពលរដ្ឋចូលមកថតរូបកម្សាន្តយ៉ាងច្រើនកុះករ
2026/11/26 09:04:43 am        1
ភ្ញៀវទេសចរ និងពលរដ្ឋ ដើរលេងកម្សាន្តនៅខេត្តសៀមជាង ៥១ម៉ឺននាក់ ក្នុងឱកាសពិធីបុណ្យអុំទូក ខណៈពលរដ្ឋ​សូមណូមពរ​រដ្ឋបាលខេត្ត​បន្តរៀបចំកម្មវិធីធំៗបែបនេះទៀត​ដើម្បីទាក់ទាញទេសចរ
2026/11/26 08:53:08 am        1
សម្ដេចធិបតី៖ ព្រះរាជពិធីបុណ្យអុំទូកបីថ្ងៃប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព និងសប្បាយរីករាយសម្រាប់ប្រជាជនខ្មែរក៏ដូចជាភ្ញៀវទេសចរអន្តរជាតិ
2026/11/26 08:46:58 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ថ្ងៃទី៣ពិធីបុណ្យអុំទូក «ភូមិហ្វ្រង់កូហ្វូនី» មុខវត្តបទុមវតីនៅតែទាក់ទាញពលរដ្ឋចូលមកថតរូបកម្សាន្តយ៉ាងច្រើនកុះករ

2026/11/26 09:04:43 am
​ភ្ញៀវទេសចរ និងពលរដ្ឋ ដើរលេងកម្សាន្តនៅខេត្តសៀមជាង ៥១ម៉ឺននាក់ ក្នុងឱកាសពិធីបុណ្យអុំទូក ខណៈពលរដ្ឋ​សូមណូមពរ​រដ្ឋបាលខេត្ត​បន្តរៀបចំកម្មវិធីធំៗបែបនេះទៀត​ដើម្បីទាក់ទាញទេសចរ
2026/11/26 08:53:08 am
​សម្ដេចធិបតី៖ ព្រះរាជពិធីបុណ្យអុំទូកបីថ្ងៃប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព និងសប្បាយរីករាយសម្រាប់ប្រជាជនខ្មែរក៏ដូចជាភ្ញៀវទេសចរអន្តរជាតិ
2026/11/26 08:46:58 am
​លោកស្រី Von der Leyen៖ ក្រុមអឺរ៉ុបដ៏​រឹងមាំ នឹងចូលរួមជុំបន្ទាប់នៃកិច្ច​ចរចាសន្តិភាព សម្រាប់អ៊ុយក្រែន
2026/11/25 05:48:15 pm
​រដ្ឋមន្ត្រីការបរទេសបារាំង និយាយការពារសកម្មភាពវាយប្រហាររបស់អ៊ុយក្រែន នៅលីប៊ី
2026/11/25 05:45:56 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/26 02:30:26 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/26 04:16:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/26 01:19:06 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/26 02:00:27 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm