ឯកឧត្តមបណ្ឌិត ពេជ សោភ័ន៖ ជាង៤០ឆ្នាំក្រោមការដឹកនាំរបស់ CPP កម្ពុជាមានការរីក​ចម្រើនឥតឈប់ឈរ

2022/05/25 11:34:57 pm        872

តាកែវ៖ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា (CPP) ចុះមូលដ្ឋានស្រុកព្រែកកប្បាស ខេត្តតាកែវ បានថ្លែងថា ប្រទេសកម្ពុជាអស់រយៈពេលជាង ៤០ឆ្នាំ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មានការរីកចម្រើនឥតឈប់ឈរ ការអភិវឌ្ឍនេះ គឺធ្វើបន្តឥតងាករេ ។

ក្នុងឱកាសដឹកនាំធ្វើយុទ្ធការឃោសនាបោះឆ្នោតរកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ​នៅក្នុងឃុំកំពែង ស្រុកព្រៃកប្បាស ឯកឧត្តមបណ្ឌិត ពេជ សោភ័ន ថ្លែងទៅកាន់សមាជិក និងអ្នកគាំទ្រ​គណបក្សប្រជាជន​ថា ភាពរីកចម្រើនរបស់ប្រទេសជាតិ ពលរដ្ឋមានការងារធ្វើ នាំឲ្យ​សេដ្ឋកិច្ចគ្រួសារ​កាន់​តែល្អប្រសើរ ទើបធ្វើឲ្យពលរដ្ឋបាននាំគ្នាបោះឆ្នោតគាំទ្រគណបក្ស​ប្រជាជន​កម្ពុជា ឲ្យឈ្នះឆ្នោតគ្រប់ៗអាណត្តិកន្លងមក ហើយក្នុងអាណត្តិថ្មីនេះ សង្ឃឹមថា​ពលរដ្ឋនឹង​បោះឆ្នោត​គាំទ្របក្សប្រជាជន​ ឈ្នះឆ្នោតភ្លូកទឹកភ្លូកដីបន្តទៀតជាក់ជាពុំខាន ។

ឯកឧត្តម បណ្ឌិតបន្ថែមថា នៅពេលគណបក្សប្រជាជនឈ្នះឆ្នោត សមិទ្ធផលជាច្រើននៅមូលដ្ឋាន​ភូមិឃុំរបស់​បងប្អូនប្រជាពលរដ្ឋ​ រួមមានហេថា​រចនាសម្ព័ន្ធផ្លូវថ្នល់​ ស្ពាន ប្រឡាយទឹក សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម ​ទឹកស្អាតនិងអគ្គីសនី ​ប្រើប្រាស់នឹងបន្តកើតមានឡើងកាន់តែច្រើនថែមទៀត ។

ជាមួយនេះ ​ឯកឧត្តមបណ្ឌិតប្រធានក្រុមការងារ ក៏បានអំពាវនាវដល់សមាជិកបក្ស​ឲ្យ​ផ្សព្វ​ផ្សាយឲ្យបានទូលំទូលាយ ​ពីគោលនយោបាយគណបក្សដល់ពលរដ្ឋ ​ឲ្យបានជ្រូតជ្រាប ជាពិសេស​គណបក្ស​ប្រជាជនកម្ពុជា​ ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាមេដឹកនាំគឺជាអ្នកដែលបានដឹកនាំ​ការរំដោះរបស់ប្រជាពលរដ្ឋ ពីរបបខ្មែរក្រហម ​និងជាស្ថាបនិកសន្តិភាពជាអ្នកការពារសន្តិភាព និង​ជាអ្នកធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ម្យ៉ាងទៀតនៅពេលដែលគណបក្ស​ប្រជាជន​កម្ពុជាឈ្នះឆ្នោត​ នៅក្នុងការបោះឆ្នោតឃុំសង្កាត់ នឹងនាំឲ្យភូមិឃុំមានការអភិវឌ្ឍ​រីកចម្រើនថែមទៀត ៕ អត្ថបទ៖ គួច វិភាគ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm