ភ្ញៀវទេសចរជាង៤១ម៉ឺននាក់ មកសម្រាកលម្ហែនៅខេត្តកំពត ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

2026/11/26 10:54:16 am        63

ខេត្តកំពត៖ ខេត្តកំពតទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង៤១ម៉ឺននាក់ ក្នុងរយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។ កំណើនភ្ញៀវទេសចរយ៉ាងច្រើននេះ បានបង្ហាញពីភាពទាក់ទាញនៃគោលដៅទេសចរណ៍ខេត្តកំពត ខណៈការរៀបចំសេវាស្នាក់នៅ សន្តិសុខ សុវត្ថិភាព និងការសម្រួលចរាចរណ៍ក៏ប្រព្រឹត្តទៅដោយរលូន និងមានសណ្តាប់ធ្នាប់ល្អប្រសើរ។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតស្តីទី លោក ញ៉ាន់ ប៊ុនណារិទ្ធ បានប្រាប់ឲ្យដឹងថា

ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ខេត្តកំពតទទួលបានភ្ញៀវទេសចរ និងប្រជាពលរដ្ឋសរុបចំនួន ៤១០.១៦៨នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសមានចំនួន ២.២៨៩នាក់។ ភ្ញៀវទាំងនេះបានធ្វើដំណើរទៅកម្សាន្តតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ គោលដៅទាក់ទាញនានា និងចូលរួមទស្សនាកម្មវិធីប្រណាំងទូកដែលរដ្ឋបាលខេត្តបានរៀបចំឡើងផងដែរ។

លោកប្រធានមន្ទីរស្តីទីបានបញ្ជាក់ថា ភាពទាក់ទាញរបស់ខេត្តកំពត មិនត្រឹមតែស្ថិតនៅលើសម្រស់ធម្មជាតិ និងរមណីយដ្ឋានទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងត្រូវបានបំពេញបន្ថែមដោយសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ទេសចរណ៍ថ្មីៗក្នុងទីក្រុង។ ក្នុងនោះមានឆ្នេរខ្សាច់ កំពង់ផែទេសចរណ៍ សួនច្បារដែលត្រូវបានរៀបចំ និងកែលម្អ រូបសំណាកសេះសមុទ្រ នាឡិកាយក្ស ផ្លូវថ្នល់ និងប្រព័ន្ធភ្លើងបំភ្លឺលម្អទីក្រុង ព្រមទាំងសួនទឹករាំតាមចង្វាក់ភ្លេង និងរូបសំណាកបាតដៃសុភមង្គល ដែលបានក្លាយជាចំណុចទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនា និងថតរូបកម្សាន្ត។

ទន្ទឹមនឹងការទាក់ទាញភ្ញៀវទេសចរច្រើនកុះករ សេវាស្នាក់នៅក្នុងខេត្តក៏មានតម្រូវការខ្ពស់ផងដែរ ដោយរបាយការណ៍បញ្ជាក់ថា ការកក់បន្ទប់ស្នាក់នៅពេញ១០០ភាគរយ ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៣ និងថ្ងៃទី២៤ ខែវិច្ឆិកា។ ចំពោះតម្លៃសេវាកម្មទេសចរណ៍ មិនមានបាតុភាពអ្វីគួរឱ្យកត់សម្គាល់នោះទេ ដែលនេះជាចំណុចសំខាន់មួយ ក្នុងការរក្សាទំនុកចិត្តរបស់ភ្ញៀវទេសចរ និងគុណភាពនៃការផ្តល់សេវាកម្ម។

លោកក៏បានគូសបញ្ជាក់ដែរថា ការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់តាមរមណីយដ្ឋាន សហគមន៍ និងគោលដៅទេសចរណ៍នានា ត្រូវបានយកចិត្តទុកដាក់យ៉ាងខ្ពស់ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានកម្លាំងប្រដាប់អាវុធទាំង៣ជាសេនាធិការ។ ការងារសំខាន់ៗរួមមាន ការរក្សាសន្តិសុខ សុវត្ថិភាពភ្ញៀវទេសចរ ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងការសម្រួលចរាចរណ៍នៅតាមទីតាំងដែលមានចរាចរណ៍មមាញឹក ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ និងការកម្សាន្តរបស់ប្រជាពលរដ្ឋ។

លោកប្រធានមន្ទីរស្តីទីបានធ្វើការវាយតម្លៃថា ព្រឹត្តិការណ៍ប្រណាំងទូក និងព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃ បានបង្កើតបរិយាកាសសប្បាយរីករាយ និងទាក់ទាញភ្ញៀវទេសចរមកកម្សាន្តនៅខេត្តកំពតយ៉ាងច្រើនកុះករ។ លទ្ធផលនេះមិនត្រឹមតែបង្ហាញពីសក្តានុពលទេសចរណ៍របស់ខេត្តប៉ុណ្ណោះទេ ប៉ុន្តែក៏ឆ្លុះបញ្ចាំងពីសារៈសំខាន់នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការលើកកម្ពស់គុណភាពសេវាកម្ម និងការរក្សាសន្តិសុខ សុវត្ថិភាព ដើម្បីបន្តពង្រឹងភាពទាក់ទាញ និងទំនុកចិត្តរបស់ភ្ញៀវទេសចរមកកាន់ខេត្តកំពតផងដែរ ពិសេសបានបង្ហាញដល់ពិភពលោក ថាកម្ពុជាបាននិងកំពុងទទួលផល ផ្លែផ្កាពីសុខសន្តិភាព ហើយប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំប្រើគ្រប់មធ្យោបាយ ដើម្បីថែរក្សាសុខសន្តិភាពប្រទេសខ្លួនបន្តទៀត៕

 

អត្ថបទដែលទាក់ទង

កម្ពុជា បន្តជម្រាបដល់ប្រទេស​ឥណ្ឌាដែលជាដៃគូសហការអភិរក្ស និងជួសជុលប្រាសាទព្រះវិហារ ពីការខូចខាតដោយសារការឈ្លានពាន និងការបាញ់កម្ទេចពីសំណាក់ប្រទេសថៃ
2026/11/26 11:00:52 am        1
សម្រាកអុំទូក៣ថ្ងៃ ខេត្តកោះកុងមានភ្ញៀវទេសចរមកលេងកម្សាន្តជាង ៧ម៉ឺននាក់
2026/11/26 11:00:39 am        1
ភ្ញៀវទេសចរជាង៤១ម៉ឺននាក់ មកសម្រាកលម្ហែនៅខេត្តកំពត ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក
2026/11/26 10:54:16 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជា បន្តជម្រាបដល់ប្រទេស​ឥណ្ឌាដែលជាដៃគូសហការអភិរក្ស និងជួសជុលប្រាសាទព្រះវិហារ ពីការខូចខាតដោយសារការឈ្លានពាន និងការបាញ់កម្ទេចពីសំណាក់ប្រទេសថៃ

2026/11/26 11:00:52 am
​សម្រាកអុំទូក៣ថ្ងៃ ខេត្តកោះកុងមានភ្ញៀវទេសចរមកលេងកម្សាន្តជាង ៧ម៉ឺននាក់
2026/11/26 11:00:39 am
​ភ្ញៀវទេសចរជាង៤១ម៉ឺននាក់ មកសម្រាកលម្ហែនៅខេត្តកំពត ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក
2026/11/26 10:54:16 am
​រយៈពេល៣ថ្ងៃក្នុងឱកាសបុណ្យអុំទូកខេត្តបាត់ដំបងទាក់ទាញភ្ញៀវទេសចរបានជិត ១៣ម៉ឺននាក់
2026/11/26 10:12:34 am
​ខេត្តកែបទទួលភ្ញៀវទេសចរជាង១៣ម៉ឺននាក់ ក្នុងព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃ
2026/11/26 10:08:42 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/26 02:30:26 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/26 04:16:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/26 01:19:06 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/26 02:00:27 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm