សម្រាកអុំទូក៣ថ្ងៃ ខេត្តកោះកុងមានភ្ញៀវទេសចរមកលេងកម្សាន្តជាង ៧ម៉ឺននាក់

2026/11/26 11:00:39 am        194

ខេត្តកោះកុង មានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកស្នាក់នៅលេងកម្សាន្តជាង៧ម៉ឺននាក់ ក្នុង​ឱកាស​ពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប រយៈពេល៣ថ្ងៃមកនេះ។

អ្នកទេសចរជាតិ និងអន្តរជាតិសរុប៧ម៉ឺន៦ពាន់នាក់ មាន​នាំ​គ្នាម​ក​ស្នាក់​នៅ​លំហែ​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាននានាក្នុងខេត្តកោះកុង ប្រកបដោយសុវត្ថិភាព និងក្រោម​បរិយាកាស​សប្បាយ​រីក​រាយ ​អំឡុងពេលថ្ងៃឈប់សម្រាកពិធីបុណ្យអុំទូកឆ្នាំនេះ។

លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានឱ្យនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ​២០២៦​ថា តួលេខភ្ញៀវទេសចរជាង៧ម៉ឺននាក់នេះ បើធៀបនឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០២៥ ថយ​ចុះ​២.៣៩៦នាក់ ក្នុងនោះ មានបរទេស៥២៦ នាក់។

បើតាមលោកប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង ការដែល​មាន​ភ្ញៀវទេ​សចរ​មក​លេង​កម្សាន្ត​ក្នុង​ចំនួន​ច្រើន​ឡើង​វិញ ដោយសារតែស្ថានភាពបញ្ហាជម្លោះព្រំដែនមានសភាពស្ងប់ស្ងាត់ រមណីយដ្ឋាន​នីមួយៗបានកែច្នៃដើម្បីភាពទាក់ទាញ តម្លៃសេវាសមរម្យ ជាពិសេសប្រព័ន្ធគម​នាគមន៍​ធ្វើ​ដំណើរតាមរយៈផ្លូវជាតិលេខ១០ និងផ្លូវជាតិលេខ៤៨ ស្ថាបនារួចរាល់​ងាយ​ស្រួល​ចរាចរណ៍​ទៅ​មក។

៣ថ្ងៃនៃពិធីបុណ្យអុំទូក បញ្ហាសន្តិសុខសណ្តាប់​ធ្នាប់​ត្រូវ​បាន​កម្លាំង​នគរបាល​ពង្រាយ​នៅ​តាម​គោល​ដៅ​ប្រារព្ធ និងតំបន់ទេសចរណ៍នានា​យ៉ាង​យក​ចិត្ត​ទុក​ដាក់​លើ​ផ្តល់​ជូន​នូវ​សុខ​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ ព្រមទាំងអស់ភ្ញៀវទេសចរ។ តំបន់ទេសចរណ៍ដែលទៅលេងកម្សាន្ត រួមមាន៖ ឆ្នេរនេសាទ តំបន់អេកូទេសចរណ៍ធម្មជាតិជីផាត កោះស្តេច ចេតិយឃុនឆាងឃុនផែន ឆ្នេរ​សមុទ្រ​ប៉ាក់ខ្លង និងតំបន់ទេសចរព្រៃកោងកាងពាមក្រសោបជាដើម។

ប្រជាពលរដ្ឋ​រស់នៅក្រុងខេមរភូមិន្ទដែលមានមកលេងកម្សាន្តកម្មវិធីសប្បាយមុខសាលាខេត្ត បង្ហាញក្តីពេញចិត្តចំពោះការរៀបចំកម្មវិធីសប្បាយៗផ្សេងៗដើម្បីបង្កបរិយាកាសដល់ពលរដ្ឋ និងអ្នកទេសចរបានមកចូលរួមលេងកម្សាន្ត ក្រោយស្ថានការណ៍ព្រំដែនស្ងប់ស្ងាត់ល្អប្រសើរ។ ពលរដ្ឋ និងអ្នកទេសចរ ក៏សូមអរគុណចំពោះអាជ្ញាធរខេត្តកោះកុងដែលបង្កើតកម្មវិធីសប្បាយរីករាយនេះឡើងវិញ។

រដ្ឋបាលខេត្តកោះកុង ក៏អំពាវនាវដល់ប្រជាពលរដ្ឋ អ្នកទេសចរ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក បើកបរដោយការប្រុងប្រយ័ត្ន មិនបើកបរលើសល្បឿនកំណត់ និងមិនបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។ សូម ចូលរួមថែរក្សាអនាម័យ និងបរិស្ថាន ដោយមិនត្រូវបោះចោលសំរាមពាសវាលពាសកាល ត្រូវវេចខ្ចប់ និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសសូមកុំបោះចោលថង់ប្លាស្ទិក ស្នោ ឬសំណល់ផ្សេងៗចូលក្នុងទឹកសមុទ្រ និងតំបន់ធម្មជាតិរបស់យើង៕


 

អត្ថបទដែលទាក់ទង

ប្រជាពលរដ្ឋក្នុងខេត្ត និងភ្ញៀវទេសចរប្រមាណ ៨០ម៉ឺននាក់​បានចេញ​ដើរ​លេង​កម្សាន្ត​ទស្សនា​ខេត្តតាកែវ​ក្នុង​ព្រះរាជពិធីបុណ្យអុំទូកបីថ្ងៃ
2026/11/26 11:55:09 am        1
កម្ពុជា គូសបញ្ជាក់​ពីសារៈសំខាន់​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យាថ្មីៗ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ ដើម្បី​លើក​កម្ពស់​សន្តិភាព និងសន្តិសុខអន្តរជាតិ
2026/11/26 11:34:52 am        1
ភ្ញៀវទេសចរជាង ១២ម៉ឺននាក់ បាន​ទៅដើរលេងកម្សាន្ត​តាម​រម្មណីយដ្ឋាននានា​នៅខេត្ត​មណ្ឌលគិរីក្នុងឱកាសបុណ្យអុំទូក
2026/11/26 11:09:51 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រជាពលរដ្ឋក្នុងខេត្ត និងភ្ញៀវទេសចរប្រមាណ ៨០ម៉ឺននាក់​បានចេញ​ដើរ​លេង​កម្សាន្ត​ទស្សនា​ខេត្តតាកែវ​ក្នុង​ព្រះរាជពិធីបុណ្យអុំទូកបីថ្ងៃ

2026/11/26 11:55:09 am
​ជើងឯក Vattanac Championship ជាស្ពានតភ្ជាប់កម្ពុជាទៅកាន់ពិភពលោក
2026/11/26 11:47:06 am
​កម្ពុជា គូសបញ្ជាក់​ពីសារៈសំខាន់​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យាថ្មីៗ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ ដើម្បី​លើក​កម្ពស់​សន្តិភាព និងសន្តិសុខអន្តរជាតិ
2026/11/26 11:34:52 am
​ព្រះខ័នរាជ ត្រៀមបង្កបញ្ហា តែគ្រូ Machida ប្ដេជ្ញាលេងយក ៣ពិន្ទុ ទោះបីមានឱកាសខ្ពស់ឡើងវគ្គបន្ដ
2026/11/26 11:13:22 am
​ភ្ញៀវទេសចរជាង ១២ម៉ឺននាក់ បាន​ទៅដើរលេងកម្សាន្ត​តាម​រម្មណីយដ្ឋាននានា​នៅខេត្ត​មណ្ឌលគិរីក្នុងឱកាសបុណ្យអុំទូក
2026/11/26 11:09:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/26 02:30:26 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/26 04:16:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/26 01:19:06 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/26 02:00:27 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm