ភ្ញៀវទេសចរជាង ១២ម៉ឺននាក់ បាន​ទៅដើរលេងកម្សាន្ត​តាម​រម្មណីយដ្ឋាននានា​នៅខេត្ត​មណ្ឌលគិរីក្នុងឱកាសបុណ្យអុំទូក

2026/11/26 11:09:51 am        120

មណ្ឌលគិរី៖ ក្នុងឱកាសឈប់សម្រាកព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តមណ្ឌលគិរីទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបចំនួន ១២៧,៧១៨ដងនាក់ ដែលមានការកើនឡើងរហូតដល់ ៧៣,៣២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ កន្លងទៅ។

បើតាម លោក នាង វណ្ណៈ នាយករដ្ឋបាលសាលាខេត្តមណ្ឌលគិរី បានឱ្យដឹងថា ក្នុងចំណោមភ្ញៀវទេសចរសរុបជាង ១២ម៉ឺននាក់នោះ មានភ្ញៀវទេសចរជាតិចំនួន ១២៧,៤៥៩ដងនាក់ កើនឡើង ៧៤,០២% និងភ្ញៀវទេសចរបរទេសមានចំនួន ២៥៩ដងនាក់ ថយចុះ ៤១,៩២% បើធៀបនឹងឆ្នាំ២០២៥ ដែលមានភ្ញៀវសរុបត្រឹមតែ ៧៣,៦៨៩ដងនាក់ប៉ុណ្ណោះ។

អ្វីដែលទាក់ទាញភ្ញៀវទេសចរឱ្យទៅលេងខេត្តមណ្ឌលគិរីកើនឡើងយ៉ាងគំហុកបែបនេះ គឺដោយសារអាកាសធាតុនៅតំបន់ភ្នំចាប់ផ្តើមធ្លាក់ខ្យល់ត្រជាក់ល្អ គួបផ្សំជាមួយនឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ និងរមណីយដ្ឋានធម្មជាតិស្អាតៗជាច្រើនកន្លែង។ ជាពិសេស រមណីយដ្ឋានទឹកជ្រោះប៊ូស្រា តំបន់វាលស្មៅ ជ្រលងភ្នំ និងកន្លែងបោះតង់នានា គឺជាគោលដៅដែលភ្ញៀវទេសចរចូលចិត្តទៅលេងកម្សាន្ត ស្រូបយកខ្យល់អាកាសបរិសុទ្ធ និងថតរូបលេងទុកជាអនុស្សាវរីយ៍។

ដោយសារភ្ញៀវទៅលេងច្រើនពេក ក្នុងរយៈពេល ៣ថ្ងៃនៃពិធីបុណ្យអុំទូកកន្លងទៅ ធ្វើឱ្យបន្ទប់ស្នាក់នៅតាមសណ្ឋាគារ ផ្ទះសំណាក់ និងរីសតនានាក្នុងខេត្តមណ្ឌលគិរី ត្រូវបានភ្ញៀវកក់ពេញអស់ស្ទើរគ្រប់កន្លែង រហូតដល់ភ្ញៀវខ្លះត្រូវជ្រើសរើសការបោះតង់សម្រាកនៅតាមតំបន់ធម្មជាតិជំនួសវិញ។ ជាមួយគ្នានេះ នៅតាមទីប្រជុំជន តំបន់ផ្សារ និងផ្លូវសំខាន់ៗក្នុងក្រុងសែនមនោរម្យ ក៏មានរថយន្តភ្ញៀវទេសចរធ្វើដំណើរយ៉ាងច្រើនបន្តកន្ទុយគ្នា រហូតមានការកកស្ទះចរាចរណ៍នៅតាមកន្លែងខ្លះទៀតផង ដោយមានកម្លាំងសមត្ថកិច្ចចុះជួយសម្រួលជាប់ជាប្រចាំ ។

ក្រៅពីនេះ តាមភោជនីយដ្ឋាន អាហារដ្ឋាន និងកន្លែងលក់ដូរផលិតផលក្នុងស្រុកនានា ក៏មានភ្ញៀវចូលហូបចុក និងទិញឥវ៉ាន់យ៉ាងច្រើនកុះករផងដែរ ដែលធ្វើឱ្យអាជីវករ និងប្រជាពលរដ្ឋក្នុងខេត្តសប្បាយរីករាយយ៉ាងខ្លាំង ព្រោះរកចំណូលបានច្រើនជាងថ្ងៃធម្មតា។

គួរបញ្ជាក់ដែរថា កំណើនភ្ញៀវទេសចរដ៏ច្រើននាឱកាសបុណ្យអុំទូកនេះ ក៏មានការរួមចំណែកយ៉ាងសំខាន់ពីការជួយផ្សព្វផ្សាយតាមរយៈព្រឹត្តិការណ៍ក្បួនរថយន្ត «ឦសាន Overland លើកទី៣» ជាង ៥០០គ្រឿង ដែលបានធ្វើដំណើរមកបោះតង់លេងនៅខេត្តមណ្ឌលគិរី ក្នុងរដូវកាលបុណ្យអុំទូកផងដែរ៕អ៊ិត ភីរុណ

អត្ថបទដែលទាក់ទង

ប្រជាពលរដ្ឋក្នុងខេត្ត និងភ្ញៀវទេសចរប្រមាណ ៨០ម៉ឺននាក់​បានចេញ​ដើរ​លេង​កម្សាន្ត​ទស្សនា​ខេត្តតាកែវ​ក្នុង​ព្រះរាជពិធីបុណ្យអុំទូកបីថ្ងៃ
2026/11/26 11:55:09 am        1
កម្ពុជា គូសបញ្ជាក់​ពីសារៈសំខាន់​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យាថ្មីៗ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ ដើម្បី​លើក​កម្ពស់​សន្តិភាព និងសន្តិសុខអន្តរជាតិ
2026/11/26 11:34:52 am        1
ភ្ញៀវទេសចរជាង ១២ម៉ឺននាក់ បាន​ទៅដើរលេងកម្សាន្ត​តាម​រម្មណីយដ្ឋាននានា​នៅខេត្ត​មណ្ឌលគិរីក្នុងឱកាសបុណ្យអុំទូក
2026/11/26 11:09:51 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រជាពលរដ្ឋក្នុងខេត្ត និងភ្ញៀវទេសចរប្រមាណ ៨០ម៉ឺននាក់​បានចេញ​ដើរ​លេង​កម្សាន្ត​ទស្សនា​ខេត្តតាកែវ​ក្នុង​ព្រះរាជពិធីបុណ្យអុំទូកបីថ្ងៃ

2026/11/26 11:55:09 am
​ជើងឯក Vattanac Championship ជាស្ពានតភ្ជាប់កម្ពុជាទៅកាន់ពិភពលោក
2026/11/26 11:47:06 am
​កម្ពុជា គូសបញ្ជាក់​ពីសារៈសំខាន់​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យាថ្មីៗ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ ដើម្បី​លើក​កម្ពស់​សន្តិភាព និងសន្តិសុខអន្តរជាតិ
2026/11/26 11:34:52 am
​ព្រះខ័នរាជ ត្រៀមបង្កបញ្ហា តែគ្រូ Machida ប្ដេជ្ញាលេងយក ៣ពិន្ទុ ទោះបីមានឱកាសខ្ពស់ឡើងវគ្គបន្ដ
2026/11/26 11:13:22 am
​ភ្ញៀវទេសចរជាង ១២ម៉ឺននាក់ បាន​ទៅដើរលេងកម្សាន្ត​តាម​រម្មណីយដ្ឋាននានា​នៅខេត្ត​មណ្ឌលគិរីក្នុងឱកាសបុណ្យអុំទូក
2026/11/26 11:09:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/26 02:30:26 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/26 04:16:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/26 01:19:06 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/26 02:00:27 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm