ក្រសួងការងារ បន្តជំរុញប្រសិទ្ធភាព និងវិសាលភាព​នៃការអនុវត្ត «គម្រោងកិច្ចអន្តរាគមន៍ស្នូល» ដើម្បី​ទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ និងលុបបំបាត់ទម្រង់ធ្ងន់ធ្ងរ​នៃពលកម្មកុមារ

2026/11/26 12:03:30 pm        84

ព្រះវិហារ៖ លោកជំទាវ សួស រដ្ឋាវី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ពលកម្ម​កុមារ​ បានអញ្ជើញជាអធិបតីក្នុងពិធី «ចែកសម្ភារ​សិក្សា​និង​មធ្យោបាយ​ធ្វើ​ដំណើរ​ជូន​កុមារ​ដែល​ត្រូវ​បាន​ទប់​ស្កាត់ពីការប្រើប្រាស់ពលកម្មកុមារនៅតាមសហគ្រាសផលិតឥដ្ឋ-ក្បឿង និងកសិ-ឧស្សាហកម្ម តាមរយៈកិច្ចអន្តរាគមន៍ស្នូល ឆ្នាំ២០២៦» រួមទាំង​កញ្ចប់​បំណិន​ជីវិត​ដល់​កុមារ និង​ក្រុម​គ្រួសារងាយរងគ្រោះ ដែលកំពុងប្រឈមនឹងហានិភ័យនៃពលកម្មកុមារក្នុងខេត្តព្រះវិហារ។ ពិធីនេះត្រូវបានរៀបចំឡើងនៅក្នុងបរិវេណក្រុមហ៊ុន ទ្រី ភាព អ៊ីមផត អ៊ិចផត ស្ថិតនៅភូមិអូរពោធិ៍ ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក យឹម បញ្ញា អភិបាលរង តំណាងឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ គណៈកម្មការប្រឆាំងពលកម្មកុមារខេត្ត ប្រធាន-អនុប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត មន្ទីរនិងអង្គភាពជំនាញចំណុះរដ្ឋបាលខេត្តព្រះវិហារ អាជ្ញាធរមូលដ្ឋាន តំណាងនិយោជក តំណាងសហជីព ឪពុកម្តាយ អាណាព្យាបាល និងកុមារគោលដៅ សរុបប្រមាណ ២០០នាក់។

ថ្លែងក្នុងពិធីនោះ លោកជំទាវ សួស រដ្ឋាវី បានគូសបញ្ជាក់ថា «កិច្ចអន្តរាគមន៍ស្នូល» គឺជាយន្តការបង្អែកមួយយ៉ាងសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់និងគាំពារដល់កុមារនិងគ្រួសារគោលដៅ ក្នុងគោលបំណងកាត់បន្ថយពលកម្មកុមារ និងលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ តាមរយៈការផ្តល់ឱកាសអប់រំ ជំរុញឱ្យកុមារមានឱកាសបន្តការសិក្សាដោយការផ្តល់វគ្គបំប៉នមុនពេលចូលរៀន លើកកម្ពស់អាហារូបត្ថម្ភនិងសុខុមាលភាពកុមារដោយការផ្តល់សម្ភារសិក្សា សម្លៀកបំពាក់ ស្បែកជើង កាបូប និងមធ្យោបាយធ្វើដំណើរដល់កុមារ។ ទន្ទឹមនឹងនេះ ក្រុមគ្រួសារកុមារងាយរងគ្រោះក៏ទទួលបានការបណ្តុះបណ្តាល និងកញ្ចប់បំណិនជីវិត ដើម្បីជួយបង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពរស់នៅផងដែរ។ យើងត្រូវធានាថា «គ្មានកុមារណាម្នាក់ត្រូវបាត់បង់ឱកាសអប់រំនិងអនាគតរបស់ខ្លួន ដោយសារពលកម្មកុមារឡើយ»។

លោកជំទាវរដ្ឋលេខាធិការបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធសូមបន្តចូលរួមលើកកម្ពស់ការយល់ដឹង និងចូលរួមផ្សព្វផ្សាយអំពីផលវិបាកនៃពលកម្មកុមារដល់មាតាបិតា អាណាព្យាបាល សហគមន៍ និងនិយោជក ដើម្បីចូលរួមទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ ជាពិសេសក្នុងវិស័យដែលមានហានិភ័យខ្ពស់។ ជាមួយគ្នានេះ សូមមន្ត្រីមានសមត្ថកិច្ចពង្រឹងការចុះត្រួតពិនិត្យ និងអធិការកិច្ចការងារ ដើម្បីទប់ស្កាត់ការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចគ្រប់ទម្រង់មកលើកុមារ។ គ្រប់ភាគីពាក់ព័ន្ធត្រូវលើកកម្ពស់ការចូលរួមរបស់សហគមន៍ក្នុងការរាយការណ៍ករណីហានិភ័យ និងករណីសង្ស័យនៃការប្រើប្រាស់ពលកម្មកុមារ ជាពិសេសទប់ស្កាត់ការបោះបង់ការសិក្សា បន្តធានានូវឱកាសនិងនិរន្តរភាពនៃការសិក្សារៀនសូត្ររបស់កុមារដែលបានទទួលផលពីគម្រោងកិច្ចអន្តរាគមន៍ស្នូលកន្លងមក។ ក្នុងករណីសង្ស័យមានការប្រើប្រាស់ពលកម្មកុមារ សូមចូលរួមរាយការណ៍បន្ទាន់តាមរយៈលេខទូរសព្ទ Hotline ១២៨៦ ឬប្រអប់បណ្ដឹងអនាមិក ដើម្បីអធិការការងារចុះអន្តរាគមន៍ជួយសង្រ្គោះកុមារឱ្យបានទាន់ពេលវេលា។

លោកជំទាវរដ្ឋលេខាធិការបានបន្ថែមថា ការកាត់បន្ថយពលកម្មកុមារ និងលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ មិនមែនជាតួនាទី-ភារកិច្ចរបស់ស្ថាប័នណាមួយឡើយ ប៉ុន្តែជាការទទួលខុសត្រូវរួមគ្នារបស់រាជរដ្ឋាភិបាល និយោជក កម្មករនិយោជិត អង្គការដៃគូ អាជ្ញាធរមូលដ្ឋាន ក៏ដូចជាសហគមន៍ផងដែរ ដូចនេះគ្រប់ភាគីពាក់ព័ន្ធត្រូវរួមគ្នាបង្ការ ទប់ស្កាត់ និងលុបបំបាត់ពលកម្មកុមារ ដើម្បីអនាគតកុមារកម្ពុជា និងការអភិវឌ្ឍប្រកបដោយចីរភាព។ ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវក៏បានផ្សព្វផ្សាយកម្មវិធី TVET ១,៥លាន និងលើកទឹកចិត្តដល់យុវជនត្រូវខិតខំរៀនសូត្រ មានចំណេះដឹង មានជំនាញ និងបំណិនចរិយា ដើម្បីប្រើប្រាស់ជំនាញទាំងនេះដោយសុចរិតភាព ការទទួលខុសត្រូវ និងជាប្រយោជន៍សម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ៕

អត្ថបទដែលទាក់ទង

កសិករក្រុងសំរោង​ដែលធ្លាប់បានរត់ភៀសសឹកកាលសង្គ្រាមថៃឈ្លានពាន បាន​បន្ត​រស់​នៅ​ក្នុង​ភូមិឋាន ​និងបង្កបង្កើនផលឡើង​វិញ ដើម្បីជីវភាព និងធ្វើជារបងការពារព្រំដែន
2026/11/26 12:20:21 pm        1
ក្រោយសម្រាកបុណ្យអុំទូក កម្មកររោងចក្រចូលធ្វើការវិញជាធម្មតា ខណៈសង្វាក់ផលិតកម្មនៅតែដំណើរការល្អ
2026/11/26 12:19:05 pm        1
អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការផ្នែកធុរកិច្ច និងវិនិយោគរវាងអតីតយុទ្ធជនកម្ពុជា និងឥណ្ឌូណេស៊ី
2026/11/26 12:05:00 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កសិករក្រុងសំរោង​ដែលធ្លាប់បានរត់ភៀសសឹកកាលសង្គ្រាមថៃឈ្លានពាន បាន​បន្ត​រស់​នៅ​ក្នុង​ភូមិឋាន ​និងបង្កបង្កើនផលឡើង​វិញ ដើម្បីជីវភាព និងធ្វើជារបងការពារព្រំដែន

2026/11/26 12:20:21 pm
​ក្រោយសម្រាកបុណ្យអុំទូក កម្មកររោងចក្រចូលធ្វើការវិញជាធម្មតា ខណៈសង្វាក់ផលិតកម្មនៅតែដំណើរការល្អ
2026/11/26 12:19:05 pm
​អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការផ្នែកធុរកិច្ច និងវិនិយោគរវាងអតីតយុទ្ធជនកម្ពុជា និងឥណ្ឌូណេស៊ី
2026/11/26 12:05:00 pm
​ក្រសួងការងារ បន្តជំរុញប្រសិទ្ធភាព និងវិសាលភាព​នៃការអនុវត្ត «គម្រោងកិច្ចអន្តរាគមន៍ស្នូល» ដើម្បី​ទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ និងលុបបំបាត់ទម្រង់ធ្ងន់ធ្ងរ​នៃពលកម្មកុមារ
2026/11/26 12:03:30 pm
​ប្រជាពលរដ្ឋក្នុងខេត្ត និងភ្ញៀវទេសចរប្រមាណ ៨០ម៉ឺននាក់​បានចេញ​ដើរ​លេង​កម្សាន្ត​ទស្សនា​ខេត្តតាកែវ​ក្នុង​ព្រះរាជពិធីបុណ្យអុំទូកបីថ្ងៃ
2026/11/26 11:55:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/26 02:30:26 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/26 04:16:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/26 01:19:06 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/26 02:00:27 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm