កំពូលកីឡាករវាយកូនហ្គោលពិភពលោក បន្ដប្រកួតជាមួយក្រុមកីឡាករជាតិ និងអន្ដរជាតិ ក្នុងព្រឹត្តិការណ៍ Vattanac Championship 2026

2026/11/26 12:35:11 pm        87

នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ កំពូលកីឡាករវាយកូនហ្គោលអាជីពលំដាប់ពិភពលោក បានបន្ដការប្រកួតលក្ខណៈ Pro-Am ទល់នឹងក្រុមកីឡាករជាតិ និងអន្ដរជាតិ ក្នុងព្រឹត្តិការណ៍ Vattanac Legends Championship លើកទី២ ឆ្នាំ២០២៦ នៅទីលានដ៏ប្រណីត វឌ្ឍនៈ ហ្គោ រីហ្សត ដែលនាំមកជូនដោយក្រុមហ៊ុន វឌ្ឍនៈ គ្រុប ក្រោមការគាំទ្រពេញទំហឹងពីរាជរដ្ឋាភិបាល។

នេះគឺជាថ្ងៃទី២ ក្នុងការប្រកួតរវាងកីឡាករអាជីពអន្ដរជាតិល្បីៗ ទល់នឹងក្រុមកីឡាករអាជីព និងមិនអាជីព ទាំងជាតិ និងអន្ដរជាតិ ដែលបានចុះឈ្មោះចូលរួមការប្រកួតនេះ មុនឈានដល់ការប្រកួតផ្លូវការរវាងក្រុមកីឡាករអាជីពខ្លាំងៗមកពីជុំវិញពិភពលោក ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ។

លើសពីការប្រកួតប្រជែង សម្រាប់ការប្រកួតដ៏ពិសេស Pro-Am គឺជាការជួបគ្នារវាងកំពូលកីឡាករវាយកូនហ្គោលល្បីៗលំដាប់ពិភពលោក ជាមួយក្រុមកីឡាករអាជីព និងមិនអាជីព ទាំងជាតិ និងអន្តរជាតិ បានផ្លាស់ប្ដូរបទពិសោធន៍ និងបច្ចេកទេសល្អៗតាមរយៈការលេងដោយផ្ទាល់ ពិសេសសម្រាប់កីឡាករកម្ពុជា បានស្វែងយល់ និងអភិវឌ្ឍន៍សមត្ថភាពកាន់តែប្រសើរ។

ជាងនេះទៅទៀត ក៏ជាឱកាសផ្សារភ្ជាប់ទំនាក់ទំនង ការរឹតចំណងមិត្តភាព សាមគ្គីភាព រវាងកីឡាករជាតិ និងអន្ដរជាតិ ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយពីសក្ដានុពលវិស័យកីឡាទេសចរណ៍ និងផ្សព្វផ្សាយពីសក្ដានុពលជាតិលើឆាកអន្ដរជាតិទៀតផង។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនហ្គោលអន្តរជាតិ Vattanac Legends Championship លើកទី២ បានប្រកាសបើកជាផ្លូវការនៅថ្ងៃទី២៥ ខែវិច្ឆិកានេះ នៅទីលានវាយកូនគោល វឌ្ឍនៈ ហ្គោល រីហ្សត រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់មកក៏មានការប្រកួត Pro-Am រយៈពេល ២ថ្ងៃ មុនឈានដល់ការប្រកួតផ្លូវការរវាងកំពូលកីឡាករល្បីៗចំនួន ៧៩នាក់ មកបី ២២ប្រទេសជុំវិញពិភពលោក រួមទាំងកីឡាករកម្ពុជាម្នាក់ផងដែរ ដើម្បីដណ្ដើមពានរង្វាន់ អមប្រាក់រង្វាន់ជាង ៦០ម៉ឺនដុល្លារ ។ បន្ទាប់មកនឹងមានព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រដ៏អស្ចារ្យមួយទៀត គឺការប្រកួតពានរង្វាន់ Vattanac Tour Championship 2026 ដែលប្រជុំដោយកីឡាករមានចំណាត់ថ្នាក់ខ្ពស់ពេញមួយរដូវកាល មកប្រកួតដណ្ដើមពានរង្វាន់ អមប្រាក់រង្វាន់ ៨០ម៉ឺនដុល្លារ ដែលគ្រោងនឹងប្រព្រឹត្តពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦ នៅទីលានវឌ្ឍនហ្គោលរីហ្សតតែមួយគត់៕ អត្ថបទ លី ឈុនឡា





អត្ថបទដែលទាក់ទង

កំពូលកីឡាករវាយកូនហ្គោលពិភពលោក បន្ដប្រកួតជាមួយក្រុមកីឡាករជាតិ និងអន្ដរជាតិ ក្នុងព្រឹត្តិការណ៍ Vattanac Championship 2026
2026/11/26 12:35:11 pm        1
ជើងឯក Vattanac Championship ជាស្ពានតភ្ជាប់កម្ពុជាទៅកាន់ពិភពលោក
2026/11/26 11:47:06 am        1
ព្រះខ័នរាជ ត្រៀមបង្កបញ្ហា តែគ្រូ Machida ប្ដេជ្ញាលេងយក ៣ពិន្ទុ ទោះបីមានឱកាសខ្ពស់ឡើងវគ្គបន្ដ
2026/11/26 11:13:22 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជា-ជប៉ុន បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើលើកិច្ចគាំពារបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព

2026/11/26 01:30:40 pm
​អាជីវករនៅផ្លូវថ្មើរជើង (Walk Street) រកចំណូលបានកើនឡើងខ្ពស់ក្នុងពិធីបុណ្យអុំទូក និងស្នើបន្តបើក ៣ ថ្ងៃក្នុងមួយសប្តាហ៍
2026/11/26 01:04:27 pm
​អាណិកជនខ្មែរនៅបរទេសប្ដេជ្ញាជួយផ្សព្វផ្សាយអំពីការអភិវឌ្ឍ និងតំបន់ទេសចរណ៍កម្ពុជាទៅអ្នករស់នៅបរទេស
2026/11/26 12:57:01 pm
​អគ្គលេខាធិការរង UN៖ ​«កម្ពុជា​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​សម្រាប់​ការ​ចាក​ចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិច​តួច(LDC)នៅឆ្នាំ២០២៩»
2026/11/26 12:54:20 pm
​រដ្ឋសភានឹងប្រជុំរដ្ឋសភាជាវិសាមញ្ញ នៅថ្ងៃទី៣០វិច្ឆិកា ដើម្បីពិភាក្សាអនុម័ត​សេចក្តី​ព្រាង​ច្បាប់​ចំនួន​៤
2026/11/26 12:42:56 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/26 02:30:26 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/26 04:16:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/26 01:19:06 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/26 02:00:27 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm