អគ្គលេខាធិការរង UN៖ ​«កម្ពុជា​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​សម្រាប់​ការ​ចាក​ចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិច​តួច(LDC)នៅឆ្នាំ២០២៩»

2026/11/26 12:54:20 pm        104

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានរំឭកឡើងវិញ​តាមរយៈ​សន្និសីទ​សារ​ព័ត៌មាន នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះថា «កម្ពុជាមាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​សម្រាប់​ការ​ចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច(LDC)នៅឆ្នាំ២០២៩»។ ដែលនេះជាការ​គូសបញ្ជាក់របស់លោកស្រី Rabab Fatima អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និ​ង​ជា​តំណាង​ជាន់​ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច នាឱកាស​ដែលលោកស្រី​បានជួប​សម្តែង​ការ​គួរ​សម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា​កាល​ពីខែមេសាកន្លងទៅ នៅវិមានសន្តិភាព។ 

លោកស្រីបន្តថា តាមរយៈការវាយតម្លៃពីរលើកកន្លងមក កម្ពុជា​បាន​សម្រេច​តាម​លក្ខណៈ​វិនិ​ច្ឆ័យ​រួច​រាល់​សម្រាប់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច(LDC) តាមការគ្រោងទុក នៅឆ្នាំ ២០២៩ ហើយអង្គ​ការ​សហប្រជាជាតិ​ប្ដេជ្ញា​បន្ត​គាំទ្រ​កម្ពុជា​តាម​រយៈ​ការ​បង្កើត​ក្រុម​ការងារ​ចំពោះ​កិច្ច​មួយ ​ដើម្បីគាំទ្រដល់ដំណើរការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍតិចតួចនេះ​។

ទន្ទឹម​នឹងការស្វាគមន៍ចំពោះការគាំទ្ររបស់អង្គការសហប្រជាជាតិ សម្ដេចធិបតី នាយករដ្ឋមន្ត្រី​បាន​​គូសបញ្ជាក់ថា រាជរដ្ឋាភិបាល​បាន​ចាត់​វិធាន​ការជា​ក់ស្ដែ​ង​ដើម្បី​កសាង​ភាព​ធន់​របស់​កម្ពុជា​តាម​រយៈ​ការដាក់ចេញ​នូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលផ្ដោតលើការ​អភិវឌ្ឍ​មូល​ធន​មនុស្ស និង​កំណែទម្រង់វិស័យអប់រំ សុខាភិបាល ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ ការពង្រឹង​ប្រព័ន្ធ​ហិរញ្ញ​វត្ថុ​ស្របតាមការវិវត្តនៃបច្ចេកវិទ្យារបស់ពិភពលោក និងការជំរុញភាព​ជាដៃគូ​ជាមួយ​វិស័យ​ឯកជន​ជាដើម។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានរំឭកថា ប្រទេសកម្ពុជាបានហែលឆ្លងកាត់​សង្គ្រាមស៊ីវិល និង​ របប​ប្រល័យ​ពូជ​សាសន៍ប៉ុលពតសរុបអស់រយៈពេលជិត៣ទសវត្សដែលធ្វើឱ្យ​ប្រទេស​​​ជាតិ​និង​ប្រជា​ជន​រង​ការបំផ្លិចបំផ្លាញនិងកាប់សម្លាប់យ៉ាងរង្គាលនិងព្រៃផ្សៃបំផុត ខណៈដែល​បណ្តា​ប្រទេស​ជិត​ខាង ​និងក្នុងតំបន់​​បន្តអភិវឌ្ឍន៍ទៅមុខឥតឈប់ឈរ។ ប្រឈម​​​នឹង​គ្រោះមហន្តរាយ​ដ៏​គួរ​ឱ្យរន្ធត់​តក់​ស្លុត​នេះ​ ថ្នាក់ដឹកនាំរៀមច្បងនៃយើងដែលមានសម្តេចតេជោ ហ៊ុន សែន និងឥស្សរជន​ផ្សេង​ទៀត​ រួមទាំងយុទ្ធជន យុទ្ធនារី ស្នេហាជាតិ បានតស៊ូលះ​បង់​គ្រប់បែបយ៉ាង ដោយយក​ជីវិត​ធ្វើ​ដើ​ម​ទុន ​ទម្រាំតែអាចទាញប្រទេសនិងប្រជាជនខ្មែរ​ចេញពីជ្រោះម​រណៈបាន។

ការសង្គ្រោះប្រ​ជាពលរដ្ឋ​ចេញពីសេចក្តីស្លាប់គឺជាបេសកកម្មដ៏ធំបំផុតមួយទៅហើយ ប៉ុន្តែ ការ​ស្វែង​រកសន្តិភាព និងការស្តាប្រទស​ឡើង​​វិញពីគំនរផេះផង់ ពីឈាមនិងទឹកភ្នែក ឱ្យ​ក្លាយ​​ជា​ប្រទេស​​ស្គាល់​ការអភិវឌ្ឍន៍ក្នុងសម័យទំនើបដូចបច្ចុប្បន្ន គឺជាបេសកកម្មដ៏​លំបាក​លំបិន​មួយ​ទៀត​​ ដែលទាមទារការលះបង់ដ៏ធំធេងម្តងទៀត។ ទីបំផុត សន្តិភាព​ត្រូវបានរកឃើញ​នៅចុងឆ្នាំ ១៩៩៨ តាម​​រយៈការដាក់ចេញនយោបាយឈ្នះឈ្នះ​របស់សម្តេចតេជោ ហ៊ុន សែន អតីត​នាយក​រដ្ឋ​មន្ត្រី​ និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។

សន្តិភាព​​ពេ​ញលេញក្នុង​រយៈពេលជិត៣ទសវត្សរ៍​ចុងក្រោយ និង​គោលនយោបាយ​ត្រឹមត្រូវ​របស់​រាជ​រដ្ឋាភិបាល​បានផ្តល់ឱកាសឱ្យ​​កម្ពុជា​បានស្គាល់ការអភិវឌ្ឍន៍​យ៉ាងលឿនរហ័សលើគ្រប់វិស័យ ​និង​ពង្រឹងខ្លួនកាន់តែរឹងមាំប្រកប​ដោយភាពធន់ជាលំដាប់។ ពីប្រទេសមួយដែលអ្នក​ចេះដឹង​ត្រូវ​បាន​កាប់​សម្លាប់ស្ទើរគ្មានសល់ ហេដ្ឋារចនាសម្ព័ន្ធសង្គមត្រូវបានបំផ្លិចបំផ្លាញដល់ឬសគល់, ពី​ប្រទេស​មួយ​ដែលប្រជាជនមានរូបកាយស្គមស្គាំង ដើរដោយជើងទទេ គ្មានស្បែកជើងពាក់ គ្មាន​យាន​ជំនិះ គ្មានអាហារគ្រប់គ្រាន់ គ្មានសម្លៀកបំពាក់សមរម្យ គ្មានកម្មសិទ្ធិឯកជន គ្មាន​សាលា​រៀន ​ពោលគឺគ្មានអ្វីទាំងអស់​មកជាប្រទេស​មួយដែលស្គាល់ការអភិវឌ្ឍន៍​ក្នុង​សម័យ​ទំនើប​ដែល​ប្រជា​ពលរដ្ឋមានស្នាមញញឹមស្រស់ស្រាយ​គ្រប់ទិសទី និងមានអ្វីៗសព្វបែបយ៉ាងដូចសព្វថ្ងៃ គឺ​ជាការផ្លាស់ប្តូរមុខមាត់ថ្មីដ៏គួរឱ្យមោទនៈយ៉ាងក្រៃលែង​សម្រាប់ប្រជាជាតិខ្មែរដ៏កំសត់​មួយនេះ។ នៅពីក្រោយការប្រែប្រួល​ដ៏ធំធេងដែលស្ទើរតែមិនគួរឱ្យជឿនេះ គឺការលះបង់ និងការចាត់ចែងរបស់ថ្នាក់ដឹកនាំរៀមច្បងជាពិសេសសម្តេចតេជោ ហ៊ុន សែន និងមានអ្នកថែរក្សាសមិទ្ធផលទាំងនេះឱ្យបានគង់វង្ស ហើយបន្តបង្កើត​សមិទ្ធផលថ្មីៗទៀតជូនប្រទេសជាតិនិងប្រជាជន គឺសម្តេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសង្កត់ធ្ងន់ថា នៅពេលដែលយើងប្រៀបធៀប​កម្ពុជាជាមួយប្រទេសណាមួយ យើងមិនអាចមើលរំលងអតីតកាលដ៏សែនវេទនា ជូរចត់របស់កម្ពុជាបានឡើយ​​ ហើយនៅពេលដែលយើងក្រឡេកមើលអតីតកាល នោះយើងនឹងឃើញសមិទ្ធផលបច្ចុប្បន្នកាលដ៏គួរឱ្យមោទនៈបំផុត។ ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលមិនដែលស្កប់ស្កល់នឹង​សមិទ្ធផលទាំងនេះទេ ហើយនៅតែបន្តខិតខំបន្ថែមទៀតដើម្បីអនាគតកាន់តែប្រសើរឡើង​​របស់កម្ពុជា ពិសេសប្រឹងរត់ឱ្យទាន់ប្រទេសជិតខាងនិងបណ្តាប្រទេសក្នុងតំបន់។ ​

ការវាយតម្លៃរបស់អង្គការសហប្រជាជាតិថា កម្ពុជាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការ​ចាកចេញពីក្រុមប្រទេស​ដែលមានការអភិវឌ្ឍន៍​តិចតួច(LDC)នៅឆ្នាំ២០២៩ ខាងមុខ មិនត្រឹមតែជាដំណឹងដ៏គួរឱ្យសាទរតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែ វាជាការត្រៀមខ្លួនដ៏ពិតប្រាកដមួយដើម្បីរែកពន់ ប្រកបដោយការ​ទទួលខុសត្រូវខ្ពស់ណាស់ក្នុងឋានៈជាប្រទេសដែលឈរស្មើមុខមាត់គេឯង និងប្រកួតប្រជែងស្មើភាពគ្នា ជាមួយបណ្តាប្រទេសអភិវឌ្ឍន៍ជឿនលឿនផ្សេងទៀត ដោយគ្មានលក្ខខណ្ឌអនុគ្រោះឬលើកលែងណាមួយដូចពីមុនទៀតឡើយ​។ នេះជាអ្វីដែលរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរ​បាននិងកំពុងត្រៀមខ្លួនទទួលយកដោយមោទនៈ និងដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត៕

អត្ថបទដែលទាក់ទង

កម្ពុជា-ជប៉ុន បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើលើកិច្ចគាំពារបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព
2026/11/26 01:30:40 pm        1
អាជីវករនៅផ្លូវថ្មើរជើង (Walk Street) រកចំណូលបានកើនឡើងខ្ពស់ក្នុងពិធីបុណ្យអុំទូក និងស្នើបន្តបើក ៣ ថ្ងៃក្នុងមួយសប្តាហ៍
2026/11/26 01:04:27 pm        1
អាណិកជនខ្មែរនៅបរទេសប្ដេជ្ញាជួយផ្សព្វផ្សាយអំពីការអភិវឌ្ឍ និងតំបន់ទេសចរណ៍កម្ពុជាទៅអ្នករស់នៅបរទេស
2026/11/26 12:57:01 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជា-ជប៉ុន បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើលើកិច្ចគាំពារបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព

2026/11/26 01:30:40 pm
​អាជីវករនៅផ្លូវថ្មើរជើង (Walk Street) រកចំណូលបានកើនឡើងខ្ពស់ក្នុងពិធីបុណ្យអុំទូក និងស្នើបន្តបើក ៣ ថ្ងៃក្នុងមួយសប្តាហ៍
2026/11/26 01:04:27 pm
​អាណិកជនខ្មែរនៅបរទេសប្ដេជ្ញាជួយផ្សព្វផ្សាយអំពីការអភិវឌ្ឍ និងតំបន់ទេសចរណ៍កម្ពុជាទៅអ្នករស់នៅបរទេស
2026/11/26 12:57:01 pm
​អគ្គលេខាធិការរង UN៖ ​«កម្ពុជា​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​សម្រាប់​ការ​ចាក​ចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិច​តួច(LDC)នៅឆ្នាំ២០២៩»
2026/11/26 12:54:20 pm
​រដ្ឋសភានឹងប្រជុំរដ្ឋសភាជាវិសាមញ្ញ នៅថ្ងៃទី៣០វិច្ឆិកា ដើម្បីពិភាក្សាអនុម័ត​សេចក្តី​ព្រាង​ច្បាប់​ចំនួន​៤
2026/11/26 12:42:56 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/26 02:30:26 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/26 04:16:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/26 01:19:06 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/26 02:00:27 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm