ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ កើតឡើង ៨លើក បណ្តាលឲ្យមនុស្សចំនួន ៤នាក់បាន ស្លាប់ និងរងរបួសចំនួន ១៦នាក់ ក្នុងនោះរបួសធ្ងន់ ៨នាក់ និងស្រាល ៨នាក់ ។
គ្រោះថ្នាក់ចរាចរណ៍នៅលើរាជធានី-ខេត្តចំនួន ៥ មានដូចជា៖ ខេត្តបាត់ដំបង ស្លាប់ ១នាក់ និងរបួស ៦នាក់ , ភ្នំពេញ ស្លាប់ ១នាក់ និងរបួស ៣នាក់, ពោធិសាត់ ស្លាប់ ២នាក់ , ស្វាយរៀង របួស ៤នាក់ និងខេត្តឧត្តរមានជ័យ របួស ៣នាក់៕

