ក្រសួងបរិស្ថាននិងអង្គការសហប្រជាជាតិបន្តពង្រឹងការអនុវត្តផែនការ NDC 3.0

2026/11/26 05:20:14 pm        91

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ (UN) ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ដើម្បីផ្លាស់ប្តូរយោបល់ លើសេចក្តីព្រាងឯកសារទស្សនទាន ស្តីពីការរៀបចំយុទ្ធសាស្ត្រហិរញ្ញប្បទានសម្រាប់អនុវត្តផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ (NDC 3.0 Financing Strategy)។

ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា ការរៀបចំយុទ្ធសាស្ត្រហិរញ្ញប្បទានអាកាសធាតុ ត្រូវតែដើរទន្ទឹមគ្នា និងគាំទ្រដោយផ្ទាល់ ដល់យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន គឺ «ភាពស្អាត ភាពបៃតង និងចីរភាព» នឹងស្របនឹងគោលនយោបាយនិងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ជាពិសេសការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ។ ឯកឧត្តម បានថ្លែងអំណរគុណចំពោះការគាំទ្រនិងកិច្ចសហប្រតិបត្តិការរបស់ប្រព័ន្ធអង្គការសហប្រជាជាតិ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព។ «ក្របខណ្ឌទស្សនទាននៃយុទ្ធសាស្ត្រហិរញ្ញប្បទាននេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការកៀរគរប្រភពទុន យន្តការវិនិយោគបៃតង និងការចូលរួមពីវិស័យឯកជន ព្រមទាំងដៃគូអភិវឌ្ឍន៍នានា ដើម្បីគាំទ្រដល់ការអនុវត្តផែនការ NDC 3.0 ឱ្យសម្រេចបានតាមការគ្រោងទុក។

ក្នុងឱកាសនោះ លោកស្រី Vladanka Andreeva បានវាយតម្លៃខ្ពស់ចំពោះភាពជាអ្នកដឹកនាំ ដ៏សកម្មរបស់ក្រសួងបរិស្ថានកម្ពុជា ក្នុងការជំរុញរបៀបវារៈអាកាសធាតុ និងបានបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់អង្គការសហប្រជាជាតិ និងទីភ្នាក់ងារពាក់ព័ន្ធ ជាពិសេសជាមួយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ UNDP ក្នុងការបន្តផ្តល់ការគាំទ្រ ផ្នែកបច្ចេកទេស និងកៀរគរដៃគូហិរញ្ញប្បទាន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ ប្រកបដោយចីរភាព និងភាពធន់នឹងអាកាសធាតុនៅកម្ពុជា។

សូមបញ្ចាក់ថា ក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរ បានឯកភាពគ្នាលើជំហានបន្ទាប់ នៃកិច្ចសហប្រតិបត្តិការ ដើម្បីដាក់ចេញនូវទិសដៅយុទ្ធសាស្ត្ររួម និងពន្លឿនការអនុវត្តយុទ្ធសាស្ត្រហិរញ្ញប្បទាននេះ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆ្ពោះទៅរកការសម្រេចបាន នូវគោលដៅអាកាសធាតុ រយៈពេលវែងរបស់កម្ពុជា៕

អត្ថបទដែលទាក់ទង

តំណាងរដ្ឋសភាកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំអន្តរតំបន់នៃសមាជិកសភាអារ៉ាប់-អាស៊ីប្រចាំឆ្នាំនៅប្រទេសស្រីលង្កា
2026/11/26 05:55:25 pm        1
ក្រសួងបរិស្ថាននិងអង្គការសហប្រជាជាតិបន្តពង្រឹងការអនុវត្តផែនការ NDC 3.0
2026/11/26 05:20:14 pm        1
សម្ដេចតេជោ បញ្ជាក់ពីមូលហេតុនៃការពន្យារពេលចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ក្នុងអាណត្តិសម្ដេចជានាយករដ្ឋមន្ត្រី
2026/11/26 04:51:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វិមានក្រឹមឡាំងចោទអ៊ុយក្រែនថា ព្យាយាមពង្រីកតំបន់ជម្លោះទៅដល់សមុទ្រមេឌីទែរ៉ាណេ និងបាល់ទិក

2026/11/26 06:56:37 pm
​មន្ត្រី៖ អ៊ីស្រាអែលសម្លាប់មនុស្ស ៩នាក់ នៅហ្កាហ្សា រួមមានអាជ្ញាធរតែងតាំងដោយក្រុមហាម៉ាសផង​ដែរ​
2026/11/26 06:54:38 pm
​ជប៉ុន និងចិន ចោទប្រកាន់​គ្នាទៅវិញទៅមក ជុំវិញករណីនាវាស្ថិតនៅក្បែរប្រជុំ​កោះមានជម្លោះ
2026/11/26 06:52:00 pm
​តំណាងរដ្ឋសភាកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំអន្តរតំបន់នៃសមាជិកសភាអារ៉ាប់-អាស៊ីប្រចាំឆ្នាំនៅប្រទេសស្រីលង្កា
2026/11/26 05:55:25 pm
​តុលាការកំពូលកូរ៉េខាងត្បូងបញ្ជាក់​​ភាព​គ្មាន​ទោសរបស់អតីតប្រធានាធិបតី ក្នុងករណី​ផ្តល់សក្ខីកម្មមិនពិត
2026/11/26 05:35:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/26 02:30:26 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/26 04:16:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/26 04:23:18 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/26 02:00:27 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm