ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ចាត់ទុកក្រុមហ៊ុន វឌ្ឍនៈ ជាគំរូក្នុង​ការ​នាំ​ពិភពលោក​ឲ្យ​ស្គាល់​កម្ពុជា

2026/11/27 10:18:24 am        78

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានកោតសរសើរក្រុមហ៊ុន វឌ្ឍនៈ គ្រុប និង​ចាត់​ទុក​ជា​ក្រុម​ហ៊ុន​គំរូក្នុង​ការនាំពិភពលោកឲ្យស្គាល់កម្ពុជា តាមរយៈកិច្ចខិតខំប្រឹងប្រែង និងទំនាក់ទំនង​ល្អ​ជា​មួយ​ស្ថាប័ន​អន្ដរជាតិ រហូតទទួលបាន​សិទ្ធិ​ធ្វើម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​វាយ​កូន​ហ្គោល​អន្ដរជាតិ​ធំ​ៗ​ចំនួន​ ២ជាប់គ្នា គឺការប្រកួតពានរង្វាន់ Vattanac Legends Championship និង Vattanac Tour Championship ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូខាងមុខ។

នេះបើតាមប្រសាសន៍ ក្នុងឱកាសឯកឧត្តមឧបនាយករដ្ឋមន្ដ្រីតំណាងដ៏ខ្ពង់ខ្ពស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញឲ្យថ្នាក់ដឹកនាំក្រុមហ៊ុន វឌ្ឍនៈ បាន​ដឹក​នាំ​គ​ណៈប្រតិភូមកពីស្ថាប័ន Legends Tour ចូលជួបសម្ដែងការគួរម និងសំណេះសំណាល កាល​ពីល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា នៅវិមានសន្ដិភាព។

ថ្លែងនាឱកាសនោះ ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តមបានសម្ដែងការស្វាគន៍យ៉ាងកក់ក្ដៅ ចំពោះ​លោក Ryan Howsam ប្រធានស្ថាប័ន Legends Tour និង​កីឡាករ​វាយកូ​ន​ហ្គោល​អន្ដរ​ជាតិ​ល្បី​ៗ​មក​ពីជុំវិញពិភពលោក ដែលបានចូលរួមការប្រកួតនៅកម្ពុជា ពិសេសនៅទីលានដ៏ប្រណីត វឌ្ឍនៈ ហ្គោល រីហ្សត ដែលរៀបចំដោយក្រុមហ៊ុន វឌ្ឍនៈ គ្រុប ក្រោមកិច្ចសហការដ៏ល្អពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ពិសេសការគាំទ្រពេញទំហឹងពីរាជរដ្ឋាភិបាលកម្ពុជា។

ជាមួយវត្តមានកំពូលកីឡាករល្បីៗ ដែលចូលរួមប្រកួតព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រលើកទី២ នៅ​កម្ពុជា​ពេលនេះ គឺជាបទពិសោធន៍ដ៏ល្អសម្រាប់យុវជន និងកីឡាករជម្រើសជាតិកម្ពុជា ជា​ពិសេស​លើ​វិស័យកីឡាវាយកូនហ្គោល ដែលកម្ពុជាត្រូវការពេលវេលា និងការជំរុញបន្ថែម ដើម្បី​ឈាន​ទៅ​​សម្រេចលទ្ធផលកាន់តែល្អប្រសើរ។ ឯកឧត្តមក៏សង្ឃឹមថា ក្រោមកិច្ច​សហការ​ដ៏​ល្អ​រវាង​ក្រុម​ហ៊ុន វឌ្ឍនៈ និង Legends Tour ព្រឹត្តិការណ៍នេះនឹងធ្វើជាបន្ដបន្ទាប់ទៀត។

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានសង្កត់ធ្ងន់ថា អ្វីដែលថ្នាក់ដឹកនាំ និងក្រុមហ៊ុន វឌ្ឍនៈ កំពុង​ខិតខំប្រឹងប្រែង និងព្យាយាម​នាំ​យក​ព្រឹត្តិការណ៍​វាយ​កូន​ហ្គោល​លំដាប់​ពិភព​លោក​មក​កម្ពុជា​នេះ​ គឺជាគំរូដ៏ល្អក្នុងការបើកទ្វារស្វាគមន៍មិត្តភ័ក្ដ្រជុំវិញពិភពលោកមកកាន់ប្រទេសកម្ពុជា ឲ្យ​បាន​ឃើញ បានស្គាល់ពីសុខសន្ដិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ រួមទាំងវិស័យកីឡា ដែល​ធ្លាប់បានរៀបចំព្រឹត្តិការណ៍ធំៗជាច្រើនទៀត ដូចជាមហាជោគជ័យស៊ីហ្គេម ឆ្នាំ២០២៣ ជាដើម។

គួរដឹងថា ក្រោយទទួលបានជោគជ័យដ៏ត្រចះត្រចង់ក្នុងការប្រកួតកាលពីឆ្នាំ២០២៥ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប និងស្ថាប័ន Legends Tour បានសហការរៀបចំព្រឹត្តិការណ៍ Vattanac Legends Championship និង Vattanac Tour Championship ជាលើកទី២ នៅកម្ពុជា កាន់តែធំ និង​អស្ចារ្យ​ជាងមុន ដោយមានកំពូលកីឡាករល្បីៗចូលរួមកាន់តែច្រើន អមដោយកម្ម​វិធី​សំខាន់​ៗ​ជា​ច្រើន ​ដែលលើសពីការប្រកួតប្រជែងលើទីលានស្ដង់ដារអន្ដរជាតិ តែបានផ្សារ​ភ្ជាប់​ការ​ផ្សព្វ​ផ្សាយ​ពី​វប្បធម៌ អរិយធម៌ ទេសចរណ៍ និងកីឡាកម្ពុជា។

សម្រាប់ពានរង្វាន់ Vattanac Legends Championshipលើកទី២ បានប្រារព្ធពិធីបើកផ្លូវការ កាល​ពីថ្ងៃទី២៥ ខែវិច្ឆិកា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្ដម​ក្រុម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ខណៈនៅថ្ងៃដដែល និងថ្ងៃបន្ទាប់ ក៏មានការប្រកួត Pro-Am រវាង​ក្រុម​កីឡាករ​អាជីពអន្ដរជាតិ ទល់ក្រុមកីឡាករអាជីព និងមិនអាជីពជាតិ និងអន្ដរជាតិ ដែល​បាន​បន្សល់​នូវ​អនុស្សាវរីយ៍ និងការចែករំលែកដ៏ល្អ មុន​ឈាន​ដល់​ការ​ប្រកួត​រវាង​កីឡាករ​លំដាប់​កំពូល​ចំនួន ៧៩នាក់ មកពី ២២ប្រទេស រួមទាំងកីឡាករកម្ពុជាម្នាក់ផងដែរ ដើម្បីដណ្ដើមពានរង្វាន់ អម​ប្រាក់​រង្វាន់ជាង ៦០ម៉ឺនដុល្លារ។

រីឯការប្រកួតពានរង្វាន់ Vattanac Tour Championship 2026 គឺកាន់តែអស្ចារ្យ ជាមួយ​វត្ត​មាន​កំពូល​កីឡាករមានចំណាត់ថ្នាក់ខ្ពស់ពេញមួយរដូវកាល ដែលត្រូវជួបគ្នា​ប្រកួតដណ្ដើមពានរង្វាន់ អម​ប្រាក់រង្វាន់ ៨០ម៉ឺនដុល្លារ ដែលគ្រោងនឹងប្រព្រឹត្តពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦ នៅ​ទីលានវឌ្ឍនហ្គោលរីហ្សតតែមួយគត់៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

ប្រធាន Legends Tour ភ្ញាក់ផ្អើលក្រោយមកដល់កម្ពុជា ហើយរំពឹងកាន់តែភ្ញាក់ផ្អើល ពេល​ទស្សន​កិច្ច​នៅ​តំបន់អង្គរ
2026/11/27 10:45:41 am        1
ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ចាត់ទុកក្រុមហ៊ុន វឌ្ឍនៈ ជាគំរូក្នុង​ការ​នាំ​ពិភពលោក​ឲ្យ​ស្គាល់​កម្ពុជា
2026/11/27 10:18:24 am        1
ព្រះខ័នរាជស្វាយរៀង យកឈ្នះក្រុមខ្លាំងជប៉ុន Machida ២ទល់នឹង០ និងត្រូវ​ការ​ត្រឹម​ស្មើ​ប្រកួត​ចុង​ក្រោយ​ដើម្បីឡើងវគ្គបន្ត
2026/11/27 10:03:06 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិន ព្រមាន ចាត់វិធានការចាំបាច់ បន្ទាប់ពីសហរដ្ឋអាមេរិកដាក់ពន្ធថ្មី

2026/11/27 10:58:01 am
​ឯកឧត្តម គីម រិទ្ធី និងលោកជំទាវ ដឹកនាំក្បួនម៉ូតូមនុស្សធម៌ «ជិះម៉ូតូដើម្បីសាលារៀនជនបទ» នាំយកសម្ភារៈសិក្សាចែកជូនសិស្សានុសិស្សនៅខេត្តចម្ប៉ាសាក់
2026/11/27 10:46:21 am
​ប្រធាន Legends Tour ភ្ញាក់ផ្អើលក្រោយមកដល់កម្ពុជា ហើយរំពឹងកាន់តែភ្ញាក់ផ្អើល ពេល​ទស្សន​កិច្ច​នៅ​តំបន់អង្គរ
2026/11/27 10:45:41 am
​អភិបាលខេត្តព្រះវិហារ ដឹកនាំប្រតិភូអញ្ជើញចូលរួមពិធីបុណ្យកាហ្វេ តែ និងផលិតផលកសិកម្ម ដើម្បីអបអរសាទរខួបលើកទី៥១ នៃទិវាបុណ្យជាតិឡាវ នៅខេត្តចម្ប៉ាសាក់
2026/11/27 10:30:48 am
​ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ចាត់ទុកក្រុមហ៊ុន វឌ្ឍនៈ ជាគំរូក្នុង​ការ​នាំ​ពិភពលោក​ឲ្យ​ស្គាល់​កម្ពុជា
2026/11/27 10:18:24 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/26 07:24:00 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/27 08:44:39 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/26 09:37:23 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/27 08:41:56 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm