វាគ្មិនជំនាញជាសហគ្រិនចែករំលែកចំណេះដឹងលើយុទ្ធសាស្រ្តកាត់បន្ថយថ្លៃដើម និងការ​ចំណាយ​ខ្ជះខ្ជាយ

2026/11/27 11:52:39 am        71

វាគ្មិនជំនាញដែលទទួលជោគជ័យក្នុងអាជីវកម្ម ធ្វើការចែករំលែកចំណេះដឹង និង​បទ​ពិសោធន៍​លើ​យុទ្ធសាស្រ្តកាត់បន្ថយថ្លៃដើម និង លុបបំបាត់ការចំណាយដែលខ្ជះខ្ជាយ ដើម្បីបង្កើន​នូវ​ប្រាក់​ចំណេញ ​និងភាពប្រកួតប្រជែងលើទីផ្សារ ជូនដល់សហគ្រិនក្នុងស្រុក។

លោកជំទាវឧកញ៉ាបណ្ឌិត កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា លើក​ឡើង​ក្នុង​កិច្ច​ពិភាក្សាក្រោមប្រធានបទ៖ យុទ្ធសាស្រ្តរៀបចំថ្លៃដើម និងការពង្រីកទីផ្សារតាម​ប្រព័ន្ធ​អន​ឡាញ​ប្រកប​ដោយគុណភាពខ្ពស់នេះថា ការធ្វើអាជីវកម្មដោយជោគជ័យ មានកត្តា​ជា​ច្រើន​ដែល​សហគ្រិន​ត្រូវ​ស្វែងយល់បន្ថែម ដើម្បីជំរុញកាត់បន្ថយថ្លៃដើមប្រកបដោយប្រសិទ្ធភាព និងការ​លុប​បំបាត់​ ការចំណាយដែលខ្ជះខ្ជាយ (ចំណាយឥតប្រយោជន៍) ដោយមិនប៉ះ​ពាល់​ដ​ល់​គុណភាព​ផលិតផល ឬសេវាកម្ម ដើម្បីបង្កើនប្រាក់ ចំណេញ និងភាពប្រកួតប្រជែងក្នុងទីផ្សារ។

លោកជំទាវ បន្តថា ជុំវិញការកាត់បន្ថយថ្លៃដើមនេះ មានយុទ្ធសាស្ត្រសំខាន់ៗជាច្រើន ដើម្បី​ជួយ​សម្រួល​ដល់​ប្រតិបត្តិការ អាជីវកម្ម និងពាណិជ្ជកម្មរួមមាន៖ ការគ្រប់គ្រងស្តុក និងខ្សែចង្វាក់​ផ្គត់​ផ្គង់​,​ កុម្ម៉ង់ទិញវត្ថុធាតុដើម ឬទំនិញចូលស្តុកតែក្នុងបរិមាណ ដែលត្រូវការប្រើប្រាស់ជាក់ស្តែង ដើម្បី​កាត់បន្ថយថ្លៃជួលឃ្លាំង ការខូចខាតទំនិញ និងការកប់ដើមទុន។ កាត់​បន្ថយ​ការងារ​ធ្វើ​ដោយ​ដៃ,​ ប្រើប្រាស់ឧបករណ៍ទីផ្សារឌីជីថល, ការបង្កើនផលិតភាពបុគ្គលិក និងការ​គ្រប់គ្រង​ការ​ចំណាយ​ប្រតិបត្តិការប្រចាំថ្ងៃ តាមរយៈការពិនិត្យ មើលការចំណាយប្រចាំខែ និងការ​សន្សំ​សំចៃ​ថា​មពល ថ្លៃទឹក និងការិយាល័យជាដើម ប្រសិនបើអាចធ្វើទៅបាន។

ចំណែកឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ពុជា ថ្លែងថា បច្ចុប្បន្ន​រាជ​រដ្ឋាភិបាល​បាន​កំពុងលើកកម្ពស់ សហគ្រិនក្នុងស្រុក បញ្ហានេះបើយើងមិនមានសហគ្រិនច្រើន កម្លាំង​ផលិតក៏ស្ថិតនៅក្នុងទំហំតូច ហើយជាងនេះទៀតអ្វីដែល សហគ្រិនតែងតែជួបបញ្ហា គឺ​ថ្លៃ​ដើម​ផលិត​ខ្ពស់ បញ្ហានេះដោយសារការលក់ចេញបានតិច។ ឧកញ៉ាបណ្ឌិតក៏បានលើកឡើង ប្រទេស ដែលជឿនលឿនមួយចំនួនដូចជា ប្រទេសជប៉ុនជាដើម គឺប្រជាពលរដ្ឋគេ គាំទ្រ​នូវ​ផលិត​ផល​ប្រទេស​គេ។ ជុំវិញបញ្ហានេះ ឧកញ៉ា បណ្ឌិតក៏បានអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់ សូម​បន្ត​គាំទ្រ​ផលិតផលខ្មែរ ចំណែកអ្នកផលិតក៏ត្រូវមានបេះដូងជាមួយអ្នកប្រើប្រាស់ ដើម្បី​រួម​គ្នា​លើក​កម្ពស់​ផលិតផលជាតិ ឱ្យមានការរីកចម្រើនកាន់តែខ្លាំងក្លា។ 

ជុំវិ​ញ​ការកាត់បន្ថយថ្លៃដើម និងការលុបបំបាត់ការចំណាយខ្ជះខ្ជាយ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បាន ដាក់ចេញ «ស៥» ក្នុងវិធីសា​ស្ត្រផ​លិត​ភាព​រួម​មាន​៖ សម្រិតសម្រាំង: ញែក និងយកចេញនូវរបស់របរ ឬសម្ភារៈដែលមិនចាំបាច់ ឬមិន សូវ​ប្រើ​ប្រាស់​ចេញ​ពី​កន្លែងធ្វើការ។ សណ្តាប់ធ្នាប់: រៀបចំសម្ភារៈ និងឧបករណ៍ដែលចាំបាច់ឱ្យមានរបៀប ងាយ​ស្រួលមើល និងងាយ ស្រួលយកប្រើ។ សម្អាត: សម្អាតកន្លែងធ្វើការ ម៉ាស៊ីន និងបរិក្ខារ​ជា​ប្រចាំ ​ដើម្បីរក្សាបរិស្ថានស្អាត និងសុវត្ថិភាព។ ស្តង់ដារ: កំណត់ នីតិវិធី និងបទ​ដ្ឋាន​ច្បាស់​លាស់​សម្រាប់​អនុវត្ត «ស៣» ដំបូងឱ្យបានឯកភាពគ្នា។ ស្ថិតស្ថេរ: រក្សាការអនុវត្តឱ្យបានជាប់លាប់ និង​ក្លាយ ជាទម្លាប់ ឬវប្បធម៌ការងារប្រចាំថ្ងៃ។ គោលបំណង និងការគាំទ្រ​របស់​ក្រសួង​គឺ​ដើម្បី​ពង្រឹង​ភាព​ប្រកួតប្រជែង និងការបណ្តុះបណ្តាល និងប្រឹក្សាយោបល់ ដើម្បីលើកទឹក​ចិត្ត​ដល់​អាជីវកម្ម​នៅ​កម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី



អត្ថបទដែលទាក់ទង

សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តចាត់ទុកវិស័យឯកជនជា «ក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ»
2026/11/27 12:24:07 pm        1
វិស័យឯកជន៖ ផលិតផលក្នុងស្រុកនឹងអាចស្រេចបាន ៨០% ស្រប​តាម​ការ​លើក​ទឹកចិត្ត​រាជរដ្ឋាភិបាល
2026/11/27 12:16:01 pm        1
សម្តេចធិបតី៖ កម្ពុជាយកឆ្នាំ២០២៩ ចាកចេញពីប្រទេស LDC ព្រោះ «អត់ចង់ត្រឹមល្អមើលតែអត់ល្អស៊ី»
2026/11/27 12:15:32 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តចាត់ទុកវិស័យឯកជនជា «ក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ»

2026/11/27 12:24:07 pm
​វិស័យឯកជន៖ ផលិតផលក្នុងស្រុកនឹងអាចស្រេចបាន ៨០% ស្រប​តាម​ការ​លើក​ទឹកចិត្ត​រាជរដ្ឋាភិបាល
2026/11/27 12:16:01 pm
​សម្តេចធិបតី៖ កម្ពុជាយកឆ្នាំ២០២៩ ចាកចេញពីប្រទេស LDC ព្រោះ «អត់ចង់ត្រឹមល្អមើលតែអត់ល្អស៊ី»
2026/11/27 12:15:32 pm
​ធនាគារជាតិពង្រីកចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការពារអតិថិជន ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុ
2026/11/27 12:07:38 pm
​សម្តេចធិបតី៖ កិត្យានុភាព និងមោទនភាពជាតិកម្ពុជាកំពុងងើបឈរឡើងវិញ និងទទួលស្គាល់ជាសកល
2026/11/27 12:04:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/26 07:24:00 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/27 08:44:39 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/26 09:37:23 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/27 08:41:56 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm