សម្តេចធិបតី៖ កម្ពុជាយកឆ្នាំ២០២៩ ចាកចេញពីប្រទេស LDC ព្រោះ «អត់ចង់ត្រឹមល្អមើលតែអត់ល្អស៊ី»

2026/11/27 12:15:32 pm        54

នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងពិធីបើកវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជា ឆ្នាំ២០២៦ (CIBIF 2026) នៅកោះពេជ្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានពន្យល់ពីមូលហេតុដែលរាជរដ្ឋាភិបាលជ្រើសរើសយកឆ្នាំ២០២៩ ដើម្បីចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC)។

សម្តេចធិបតី នាយករដ្ឋមន្រ្ដី បានគូសបញ្ជាក់ថា កម្ពុជាមិនចង់ចាកចេញពី LDC ត្រឹមតែយកមុខមាត់ «ល្អមើល» ហើយបែរជាជួបបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច «អត់ល្អស៊ី» នោះទេ។ ផ្ទុយទៅវិញ កម្ពុជាចង់បានទាំង «ល្អមើល ហើយល្អស៊ី» ដែលមានន័យថា ការចាកចេញនេះត្រូវតែធានាបាននូវចីរភាពនៃការអភិវឌ្ឍ ការទាក់ទាញវិនិយោគ និងការរក្សាការងារជូនប្រជាពលរដ្ឋ។

សម្ដេចធិបតី បានថ្លែងបញ្ជាក់ថា បន្ទាប់ពីកម្ពុជាបានបំពេញលក្ខខណ្ឌវាយតម្លៃរបស់អង្គការសហប្រជាជាតិ (UN) កម្ពុជាមានជម្រើសពីរ គឺចាកចេញនៅចុងឆ្នាំ២០២៧ (ត្រៀមខ្លួន ៣ឆ្នាំ) ឬនៅចុងឆ្នាំ២០២៩ (ត្រៀមខ្លួន ៥ឆ្នាំ)។ សម្ដេចធិបតីបន្តថា ក្រោយមកតាមរយៈកិច្ចប្រជុំជាមួយគណៈកម្មការគោលនយោបាយជាតិ រាជរដ្ឋាភិបាលបានសម្រេចជ្រើសរើសយក ឆ្នាំ២០២៩ ដើម្បីទុកពេលវេលាឱ្យបានគ្រប់គ្រាន់សម្រាប់ដំណើរចាកចេញពីប្រទេស LDC នេះ។

បើតាមប្រសាសន៍សម្ដេចធិបតីនៅពេលចាកចេញពីឋានៈប្រទេស LDC កម្ពុជានឹងបាត់បង់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មមួយចំនួន និងកម្ចីសម្បទានដែលមានការប្រាក់ទាប។ ដូច្នេះរយៈពេលបន្ថែមនេះ គឺដើម្បីឱ្យវិស័យឯកជន និងក្រសួងស្ថាប័នពាក់ព័ន្ធពង្រឹងសមត្ថភាពប្រកួតប្រជែង ក៏ដូចជាចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយដៃគូបរទេសឱ្យបានរឹងមាំជាមុន។

សូមជម្រាបថា ការគូសបញ្ជាក់របស់សម្ដេចធិបតីនាពេលនេះ ធ្វើឡើងបន្ទាប់ពីមានការលើកឡើងមួយចំនួនអំពីប្រទេសឡាវបានចាកចេញពីក្រុមប្រទេស LDC ជាផ្លូវការកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ហើយកម្ពុជាមិនទាន់ដល់ពេលត្រូវចាកចេញ, ស្របពេលដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងជាប្រធានព្រឹទ្ធសភាកម្ពុជា ក៏បានបញ្ជាក់បន្ថែមផងដែរថា ការពន្យារពេលចាកចេញពីក្រុមប្រទេស LDCនេះ គឺដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ច និងរក្សាអត្រាការប្រាក់សម្បទានសម្រាប់ការអភិវឌ្ឍប្រទេស៕


អត្ថបទដែលទាក់ទង

សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តចាត់ទុកវិស័យឯកជនជា «ក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ»
2026/11/27 12:24:07 pm        1
វិស័យឯកជន៖ ផលិតផលក្នុងស្រុកនឹងអាចស្រេចបាន ៨០% ស្រប​តាម​ការ​លើក​ទឹកចិត្ត​រាជរដ្ឋាភិបាល
2026/11/27 12:16:01 pm        1
សម្តេចធិបតី៖ កម្ពុជាយកឆ្នាំ២០២៩ ចាកចេញពីប្រទេស LDC ព្រោះ «អត់ចង់ត្រឹមល្អមើលតែអត់ល្អស៊ី»
2026/11/27 12:15:32 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តចាត់ទុកវិស័យឯកជនជា «ក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ»

2026/11/27 12:24:07 pm
​វិស័យឯកជន៖ ផលិតផលក្នុងស្រុកនឹងអាចស្រេចបាន ៨០% ស្រប​តាម​ការ​លើក​ទឹកចិត្ត​រាជរដ្ឋាភិបាល
2026/11/27 12:16:01 pm
​សម្តេចធិបតី៖ កម្ពុជាយកឆ្នាំ២០២៩ ចាកចេញពីប្រទេស LDC ព្រោះ «អត់ចង់ត្រឹមល្អមើលតែអត់ល្អស៊ី»
2026/11/27 12:15:32 pm
​ធនាគារជាតិពង្រីកចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការពារអតិថិជន ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុ
2026/11/27 12:07:38 pm
​សម្តេចធិបតី៖ កិត្យានុភាព និងមោទនភាពជាតិកម្ពុជាកំពុងងើបឈរឡើងវិញ និងទទួលស្គាល់ជាសកល
2026/11/27 12:04:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/26 07:24:00 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/27 08:44:39 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/26 09:37:23 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/27 08:41:56 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm