ក្រសួងការងារ និងសហជីព រួមគ្នាលើកកម្ពស់ឥរិយាបថល្អ និង​បរិយាកាស​ការងារ​គ្មាន​ការ​បៀត​បៀន​តាម​រោងចក្រ

2026/11/27 12:28:33 pm        68

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយសមាគមនិយោជក និងអង្គការដៃគូពាក់ព័ន្ធ កំពុង​បន្តជំរុញយុទ្ធនាការ ១៦ថ្ងៃ ប្រយុទ្ធប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ ក្រោមប្រធានបទ «រួម​គ្នា​លើកកម្ពស់ឥរិយាបថល្អ និងទំនាក់ទំនងការងារល្អនៅកន្លែងធ្វើការ»។ តាមរយៈយុទ្ធនាការនេះ ក្រសួង និងភាគីសហជីព បានជំរុញឱ្យកម្មករ-កម្មការិនី ប្រើប្រាស់​ប្រព័ន្ធ​ទូរសព្ទ​ទាន់​ហេតុការណ៍លេខ ១២៨៦ ឬស្កេន QR Code ដើម្បីរាយការណ៍ភ្លាមៗ ក្នុងករ​ណី​ជួប​ប្រទះ​ការ​រំលោភបំពាន ឬការបៀតបៀនណាមួយនៅក្នុងរោងចក្រ។

ក្នុងឱកាសយុទ្ធនាការ ១៦ថ្ងៃ ប្រយុទ្ធប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៦នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) រួមជាមួយអង្គការអន្តរជាតិខាងការងារ (ILO-BFC) អង្គការ GIZ និង CARE បានរួមគ្នាផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវសារអប់រំ ដើម្បីផ្លាស់ប្តូរឥរិយាបថ និងបង្កើតបរិយាកាសការងារមួយដែលមានសុវត្ថិភាព ការគោរព និងការឱ្យតម្លៃគ្នាទៅវិញទៅមក។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យព័ត៌មាន ប៊ីធីវី ដឹងនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកានេះថា យុទ្ធនាការនេះសំដៅពង្រឹងបន្ថែមទៀតនូវបរិយាកាសការងារ និងទំនាក់ទំនងវិជ្ជាជីវៈរវាងនិយោជិត និយោជក និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងរោងចក្រ។ លោកបញ្ជាក់ថា តាមរយៈយុទ្ធនាការនេះ ក្រសួងបានបង្ហាញជំហរយ៉ាង ម៉ឺងម៉ាត់ ក្នុងការបន្តកំណែទម្រង់ និងការកែលម្អលើចំណុចផ្សេងៗទៀតដែលទទួលបានពីដៃគូពាក់ព័ន្ធ ទាំងសង្គមស៊ីវិល សហជីព និងអង្គការអន្តរជាតិនានា រួមទាំងកង្វល់របស់កម្មករ កម្មការិនី ដែលបានទាក់ទងមកកាន់ក្រសួង និងការចុះពិនិត្យ ផ្ទាល់របស់មន្រ្តី ដើម្បីធានាឱ្យកម្មករនិយោជិតទទួលបានបរិយាកាសកាន់តែល្អប្រសើរ។

ទន្ទឹមនឹងនេះដែរ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា ក៏បានលើកឡើងដោយគាំទ្រអំពីស្ថានភាពជាក់ស្តែងក្នុងរោងចក្រ និងការលើកទឹកចិត្តឱ្យកម្មករហ៊ានរាយការណ៍ទៅកាន់ក្រសួងការងារ ក្នុងករណីជួបប្រទះការរំលោភបំពាន ឬការបៀតបៀនណាមួយ ដោយមិនត្រូវលាក់ទុក ឬទ្រាំទ្រនូវការគំរាមកំហែងឡើយ។ លោកសង្កត់ធ្ងន់ថា យន្តការ ទទួលពាក្យបណ្តឹងរបស់ក្រសួងការងារនាពេលបច្ចុប្បន្ន មានភាពងាយស្រួល និងរក្សាការសម្ងាត់ខ្ពស់បំផុត ដើម្បីធានា សុវត្ថិភាពដល់អ្នករាយការណ៍ ហើយខាងសហជីពផ្ទាល់ក៏ត្រៀមខ្លួនជានិច្ចក្នុងការចុះអន្តរាគមន៍ និងការពារផល ប្រយោជន៍ស្របច្បាប់ជូនកម្មករនិយោជិត ដើម្បីប្រែក្លាយកន្លែងការងារឱ្យក្លាយជាកន្លែងដែលមាន សុខដុមរមនា និងសេចក្តីថ្លៃថ្នូរ។

សូមបញ្ជាក់ថា តាមរយៈផ្ទាំងផ្សព្វផ្សាយរបស់យុទ្ធនាការ ប្រសិនបើកម្មករ-កម្មការិនី ជួបប្រទះការមិនប្រក្រតី ការប្រើអំពើហិង្សា ការបៀតបៀន ឬការរំលោភសិទ្ធិណាមួយនៅកន្លែងធ្វើការ អាចទាក់ទងមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយផ្ទាល់តាមរយៈប្រព័ន្ធទូរសព្ទទាន់ហេតុការណ៍ លេខ ១២៨៦ ឬស្កេន QR Code ដែលបានបែងចែកតាមវិស័យកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ ដើម្បីទទួលបានកិច្ចអន្តរាគមន៍ និងដំណោះស្រាយទាន់ពេលវេលា៕អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ប្រព័ន្ធទូរស័ព្ទ ១២៩១ របស់អាវុធហត្ថរាជធានីភ្នំពេញ កំពុងជួយអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាពជូនពលរដ្ឋ
2026/11/27 12:54:12 pm        1
មន្រ្តី គ.ជ.ប ក្រើនរំឭកពលរដ្ឋរួសរាន់ទៅចុះឈ្មោះបោះឆ្នោត ខណៈការចុះឈ្មោះខិតជិតដល់ថ្ងៃបិទបញ្ចប់
2026/11/27 12:46:55 pm        1
ក្រសួងការងារ និងសហជីព រួមគ្នាលើកកម្ពស់ឥរិយាបថល្អ និង​បរិយាកាស​ការងារ​គ្មាន​ការ​បៀត​បៀន​តាម​រោងចក្រ
2026/11/27 12:28:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រព័ន្ធទូរស័ព្ទ ១២៩១ របស់អាវុធហត្ថរាជធានីភ្នំពេញ កំពុងជួយអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាពជូនពលរដ្ឋ

2026/11/27 12:54:12 pm
​មន្រ្តី គ.ជ.ប ក្រើនរំឭកពលរដ្ឋរួសរាន់ទៅចុះឈ្មោះបោះឆ្នោត ខណៈការចុះឈ្មោះខិតជិតដល់ថ្ងៃបិទបញ្ចប់
2026/11/27 12:46:55 pm
​ក្រសួងការងារ និងសហជីព រួមគ្នាលើកកម្ពស់ឥរិយាបថល្អ និង​បរិយាកាស​ការងារ​គ្មាន​ការ​បៀត​បៀន​តាម​រោងចក្រ
2026/11/27 12:28:33 pm
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តចាត់ទុកវិស័យឯកជនជា «ក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ»
2026/11/27 12:24:07 pm
​វិស័យឯកជន៖ ផលិតផលក្នុងស្រុកនឹងអាចស្រេចបាន ៨០% ស្រប​តាម​ការ​លើក​ទឹកចិត្ត​រាជរដ្ឋាភិបាល
2026/11/27 12:16:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/26 07:24:00 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/27 08:44:39 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/26 09:37:23 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/27 08:41:56 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm