ក្រសួងទេសចរណ៍នឹងរៀបចំព្រឹត្តិការណ៍ធំៗពីរទៀត ដើម្បីបង្កើនការ​ផ្សព្វផ្សាយ​កម្ពុជា​ទៅ​កាន់​ពិភពលោក

2026/11/27 01:31:25 pm        122

នៅក្រោយ​កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០នេះ ក្រសួងទេសចរណ៍ នឹង​សហការ​រៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍ធំៗចំនួន២ទៀត នៅចុងឆ្នាំនេះ ដើម្បីពង្រីកការផ្សព្វផ្សាយកម្ពុជា ជា​គោល​ដៅ​ទេសចរណ៍​មាន​សុវត្ថិភាព មាន​ទំនុកចិត្តខ្ពស់បំផុតទៅកាន់ពិភពលោក ខណៈ​ការ​ផ្សព្វ​ផ្សាយ​កន្លង​មក​ បានធ្វើឲ្យទេសចរអន្តរជាតិជាច្រើននៅតាមប្រទេសនានា បាន​នាំ​គ្នា​កក់​ទិញ​កញ្ចប់​ទេសចរណ៍​មក​ទស្សនាកម្ពុជា នៅឆ្នាំ២០២៧ និងឆ្នាំក្រោយៗទៀត។

ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បាន​ប្រាប់​BTV​នៅ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកានេះថា នៅក្នុងឆ្នាំ២០២៦នេះ ក្រសួង​ទេសចរណ៍​មាន​ភាព​មមា​ញឹកខ្លាំង​ក្នុង​កិច្ច​ការ​​ផ្សព្វ​ផ្សាយ​គោល​ដៅ​ទេសចរណ៍កម្ពុជាទៅតាមទីផ្សារថ្មីៗជាច្រើននៅក្រៅប្រទេសជាច្រើន និង​បាន​រៀបចំព្រឹត្តិការណ៍ទេសចរណ៍អន្តរជាតិជាច្រើនទៀត ក្នុងគោលបំណងផ្សព្វផ្សាយកម្ពុជា ជា​គោល​ដៅ​ទេសចរណ៍ ប្រកបដោយសុខសុវត្ថិភាព ទំនុកចិត្ត និងស្វាគមន៍​យ៉ាង​កក់​ក្តៅជូ​ន​ភ្ញៀវ​ទេសចរ​ពី​គ្រប់​ទិសទីនៅលើពិភពលោក ហើយនៅក្នុងខែធ្នូនេះទៀត ក្រសួងក៏នឹង​រៀប​ចំ​ព្រឹត្តិការណ៍​ទេសចរណ៍ធំៗ២ចុងក្រោយ រួមមាន៖ ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងនៅក្នុងតំបន់អង្គរ និង​ព្រឹត្តិការណ៍​បុណ្យសមុទ្រ នៅខេត្តព្រះសីហនុ ដែលនឹងមានភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ​រាប់​ម៉ឺន​នាក់​ចូលរួម។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ទេសចរណ៍កម្ពុជា CATA បានថ្លែងថា នៅ​ក្នុង​រដូវ​កាល​ទេសចរណ៍បៃតងឆ្នាំ២០២៦ CATA ក៏បានធ្វើយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍កម្ពុជា និង​បាន​ចងក្រងដៃគូទីភ្នាក់ទេសចរណ៍នៅក្រៅប្រទេសជាច្រើន ដូចជា នៅប្រទេសចិន បណ្តា​ប្រទេសក្នុ​ងតំបន់អាស៊ាន អារ៉ាប់អេមីរ៉ាត់ ឥណ្ឌា អាមេរិច កាណាដា និងបណ្តាប្រទេសអឺរ៉ុប និង​អូស្ត្រាលី ជាដើម ទទួលលទ្ធផលវិជ្ជមានជាច្រើន និងមាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​បាន​នាំ​គ្នាក​ក់​ទិញ​កញ្ចប់​ទេសចរណ៍​មកកម្ពុជាជាច្រើន ហើយបើកម្ពុជា និងពិភពលោក មិនមានហេតុការណ៍ជា​សង្គ្រាម ​និងសម្ពាធ​អ្វី១ដែលជារបាំងការធ្វើដំណើរនោះទេ នោះនៅឆ្នាំ២០២៧ កម្ពុជា​នឹង​ទទួលបានទេសចរអន្តរជាតិមកទស្សនាមានកំណើនល្អប្រសើរឡើងវិញ។

លោកជំទាវ ឆាយ ស៊ីវលីន បន្តថា ក្តីរំពឹងការមានកំណើនទេសចរអន្តរជាតិមកកម្ពុជា គឺ​កើត​ចេញ​ពី​កិច្ច​ខិតខំប្រឹងប្រែងពីគ្រប់ភាគីជាពិសេសរាជរដ្ឋាភិបាលកម្ពុជា បានខំប្រឹង​បង្កើត​ព្រឹត្តិការណ៍​អន្តរជាតិ​ជា​ច្រើន និងបានសម្របសម្រួលឲ្យផ្នែកឯកជនសហការ ពិសេសក្នុង​កិច្ច​កំពូល​កំពូល​ហ្វ្រង់​កូហ្វូនីលើកទី២០ គឺបានផ្តល់នូវភាពអស្ចារ្យដ៏ធំ ក្នុងការ​កសាង​ចំណាប់​អារម្មណ៍​ឲ្យ​ភ្ញៀវទេសចរ​លើពិភពលោកមានទំនុកចិត្តកាន់តែខ្លាំងធ្វើដំណើរកម្សាន្តមកប្រទេសកម្ពុជា៕ អត្ថបទ៖ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

សម្តេចធិបតី៖ មូលដ្ឋានសេដ្ឋកិច្ចកម្ពុជាបានផ្លាស់ប្តូរពីប្រទេសពឹងផ្អែកស្ទើរទាំងស្រុងលើវិស័យកសិកម្មបែបប្រពៃណីទៅជាប្រទេសដែលមានមូលដ្ឋានសេដ្ឋកិច្ចទូលាយ
2026/11/27 01:40:33 pm        1
ក្រសួងទេសចរណ៍នឹងរៀបចំព្រឹត្តិការណ៍ធំៗពីរទៀត ដើម្បីបង្កើនការ​ផ្សព្វផ្សាយ​កម្ពុជា​ទៅ​កាន់​ពិភពលោក
2026/11/27 01:31:25 pm        1
កម្ពុជា-ថៃ ឈានដល់ការបង្កើតក្រុមការងារបច្ចេកទេសចម្រុះ មានការចូលរួមពីគណៈកម្មការ UNCLOS ដើម្បីដោះស្រាយបញ្ហា និងការកំណត់ព្រំដែនសមុទ្រប្រទេសទាំងពីរ
2026/11/27 01:13:12 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតី៖ មូលដ្ឋានសេដ្ឋកិច្ចកម្ពុជាបានផ្លាស់ប្តូរពីប្រទេសពឹងផ្អែកស្ទើរទាំងស្រុងលើវិស័យកសិកម្មបែបប្រពៃណីទៅជាប្រទេសដែលមានមូលដ្ឋានសេដ្ឋកិច្ចទូលាយ

2026/11/27 01:40:33 pm
​ក្រសួងទេសចរណ៍នឹងរៀបចំព្រឹត្តិការណ៍ធំៗពីរទៀត ដើម្បីបង្កើនការ​ផ្សព្វផ្សាយ​កម្ពុជា​ទៅ​កាន់​ពិភពលោក
2026/11/27 01:31:25 pm
​កម្ពុជា-ថៃ ឈានដល់ការបង្កើតក្រុមការងារបច្ចេកទេសចម្រុះ មានការចូលរួមពីគណៈកម្មការ UNCLOS ដើម្បីដោះស្រាយបញ្ហា និងការកំណត់ព្រំដែនសមុទ្រប្រទេសទាំងពីរ
2026/11/27 01:13:12 pm
​ជនជាតិឥណ្ឌូនេស៊ី ៧៧នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/11/27 01:03:46 pm
​ប្រព័ន្ធទូរស័ព្ទ ១២៩១ របស់អាវុធហត្ថរាជធានីភ្នំពេញ កំពុងជួយអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាពជូនពលរដ្ឋ
2026/11/27 12:54:12 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/26 07:24:00 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/27 08:44:39 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/26 09:37:23 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/27 08:41:56 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm