បាល់ទាត់៖ ខ្សែប្រយុទ្ធក្រុមបិសាចក្រហម Manchester United, Marcus Rashford ត្រូវបានគេវាយតម្លៃជាកីឡាករ ដែលមានតម្លៃថ្លៃបំផុតលើលោក នេះបើតាមការវាយតម្លៃរបស់មជ្ឈមណ្ឌលអន្តរជាតិ ស្រាវជ្រាវអំពីកីឡាហៅកាត់ថា CIES។

CIES បានបញ្ចេញលទ្ធផលនៃការវាយតម្លៃនេះ តាមរយៈការគណនាពីទិន្នន័យរួមមានស្ថិតិក្នុងការប្រកួត ថ្លៃពលកម្ម តម្លៃដែលក្លិបផ្សេងហ៊ានឲ្យថ្លៃ និងទំហំនៃកិច្ចសន្យាដែលធ្វើឲ្យ CIES រកឃើញថា Marcus Rashford ជាកីឡាករដែលមានតម្លៃថ្លៃជាងគេដល់ទៅ ១៦៥.៦ លានផោន។ ទាំងនេះមិនបានបូកបញ្ចូលការងារមនុស្សធម៌របស់ Rashford ឡើយ ខណៈកីឡាករអង់គ្លេសរូបនេះ ដើរតួយ៉ាងសំខាន់ក្នុងការស្វែងរកមូលនិធីជួយកុមារ។ កីឡាកររបស់ Manchester United ម្នាក់ទៀតគឺ Bruno Fernandes ឈរលេខ៥ ក្នុងតារាងដោយមានតម្លៃ ១៥១.១លានផោន។
ចំណែកលេខ២ គឺខ្សែប្រយុទ្ធ Dortmund, Erling Haaland ដែលមានតម្លៃ ១៥២លានផោន, លេខ៣ ខ្សែការពារ Liverpool, Trent Alexander-Arnold មានតម្លៃ ១៥១.៦លានផោន។ Kylian Mbappe និង Jadon Sancho ឈរលេខ៦ និងលេខ៧ ក្នុងតារាងតាមពីក្រោយដោយ Joao Felix។ Lionel Messi មិនស្ថិតក្នុងបញ្ជី Top20 ឡើយ ខណៈកីឡាករអាហ្សង់ទីនរូបនេះជិតផុតកិច្ចសន្យានៅ Barcelona ទៅហើយ៕
អត្ថបទ៖នាង សុភាវុធ