ភ្នំពេញ៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជា នៅឃុំតាសាល ស្រុកឱរ៉ាល់ តំណាងឯកឧត្តម យឿន យឿត អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកឱរ៉ាល់ និងជាប្រធានក្រុមការងារចុះជួយឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានបន្តចុះសំណេះសំណាល និងបង្រៀនអំពីរបៀបគូសន្លឹកឆ្នោតដល់សមាជិក-សមាជិកា និងបងប្អូនប្រជាពលរដ្ឋនៅភូមិដូង ឃុំតាសាលជាងបីរយនាក់ទៀត។
នៅក្នុងពិធីសំណេះសំណាលនេះដែរ ក្រុមការងារគណបក្សក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅភូមិដូង និងភូមិផ្សេងៗទៀតស្ថិតនៅក្នុងឃុំតាសាល ទៅបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាឃុំ-សង្កាត់នាថ្ងៃទី០៥ ខែមិថុនា ឲ្យបានគ្រប់ៗគ្នាផងដែរ៕




