បាំងតែពីរថ្ងៃទៀត ដំណើរការចុះឈ្មោះ និងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នឹង​ត្រូវ​បញ្ចប់

2026/11/28 12:10:46 pm        94

នៅបាំងតែពីរថ្ងៃទៀតប៉ុណ្ណោះ ដំណើរការ នៃការចុះឈ្មោះ និងធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​ឈ្មោះ​បោះឆ្នោត​សម្រាប់​ឆ្នាំ២០២៦ នឹងត្រូវបញ្ចប់។ ពលរដ្ឋបន្តនាំគ្នាទៅចុះឈ្មោះ និងធ្វើជីវមាត្រ ខណៈ​មន្ត្រី​ជំនាញ​ក៏ខិតខំផ្ដល់សេវាល្អរហ័ស។

ព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ នៅរដ្ឋបាលសង្កាត់ផ្សារដេប៉ូទី២ បាន​បន្ត​ផ្តល់​នីតិ​វិធី​ជូន​បង​ប្អូន​ប្រជាពលរដ្ឋ ដែលចុះឈ្មោះថ្មី និងអ្នកដែលត្រូវធ្វើជីវមាត្រឡើងវិញ ដើម្បីផ្ទៀងផ្ទាត់​ទិន្នន័យ​ប​ញ្ជីឈ្មោះបោះឆ្នោតឲ្យបានត្រឹមត្រូវ ត្រៀម​សម្រាប់​ការ​ចូល​រួម​បោះឆ្នោត​នៅ​ឆ្នាំ​បន្ត​បន្ទាប់​ខាង​មុខ។

លោកស្រី ឆេង ចាន់ថន ចៅសង្កាត់ផ្សារដេប៉ូទី២ នៃរដ្ឋបាលខណ្ឌទួលគោក បានឲ្យដឹងថា ក្នុង​មូលដ្ឋាន​របស់​លោកស្រី យុវជនដែលគ្រប់អាយុត្រូវចុះឈ្មោះថ្មីមានចំនួនតិចតួចប៉ុណ្ណោះ ហើយ​ពួក​គេ​ក៏​បាន​មក​ជា​បន្តបន្ទាប់។ ដោយឡែក សម្រាប់អ្នកត្រូវធ្វើជីវមាត្រឡើងវិញ គឺមាន​រហូត​ដល់​ជាង​៣​ពាន់​នាក់ តែអ្នកដែលបានអញ្ជើញមកធ្វើជាក់ស្តែង បានត្រឹមតែជិត១ពាន់នាក់ប៉ុណ្ណោះ គិត​ត្រឹម​ថ្ងៃទី២៨ ខែវិច្ឆិកានេះ ដែលគិតជាអាត្រាភាគរយមិនដល់៥០ភាគរយផង។

លោកស្រីចៅសង្កាត់បន្ថែមថា គិតចាប់តាំងពីថ្ងៃចាប់ផ្តើមដំណើរការចុះឈ្មោះ និងធ្វើជីវមាត្រ ក្រុម​ការងារអាជ្ញាធរសង្កាត់ ទាំងសមាជិកក្រុមប្រឹក្សា រហូតដល់មេភូមិ ប្រធានក្រុម បាន​ដាក់​ចេញ​យន្តការ​ផ្សព្វ​ផ្សាយជាច្រើនរូបភាព តាមរយៈការចាក់មេក្រូលើម៉ូតូជិះតាមភូមិក្តី ការផ្សព្វផ្សាយ​តាម​ផេក​ហ្វេសបុករបស់រដ្ឋបាលសង្កាត់ក្តី ក៏ដូចជាការយកលិខិតទៅអញ្ជើញ និងបាន​ជម្រាប​ដោយ​ផ្ទាល់​មាត់ផងដែរ តែចំនួនអ្នកដែលអញ្ជើញ​ម​កធ្វើ​បច្ចុប្បន្ន​ភាព​នៅ​មិន​ទាន់​សមតុល្យ​នៅ​ឡើយ​នោះទេ។

លោកស្រីចៅសង្កាត់ ក៏សូមអំពាវនាវយ៉ាងទទូចចំពោះបងប្អូនដែលត្រូវធ្វើជីវមាត្រ សូម​រួស​រាន់​អញ្ជើញ​មកធ្វើឲ្យបានទាន់ពេល ព្រោះសល់ពេលតែ២ថ្ងៃប៉ុណ្ណោះ ។ សូមបងប្អូន ចាត់ទុកការ​បោះឆ្នោត​គឺ​ជារឿងសំខាន់ និងជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់គ្នា ។ ការមិនបានចូលរួមបោះឆ្នោត គឺ​ជាការបោះបង់សិទ្ធិជាម្ចាស់សំឡេងឆ្នោត ក្នុងការជ្រើសរើសអ្នកដឹកនាំមូលដ្ឋានរបស់ខ្លួន និង​ជ្រើសរើសជោគវាសនាអ្នកដឹកនាំប្រទេសជាតិផងដែរ ។

ពលរដ្ឋ បានសម្តែងក្តីពេញចិត្តចំពោះការបំពេញនីតិ​វិធី​ដ៏លឿនរហ័ស​ពី​សំណាក់​ក្រុម​ការងារ​ចុះ​ឈ្មោះ​បោះឆ្នោត ហើយពួកគេក៏បានត្រៀមខ្លួនរួចរាល់ពេញលេញសម្រាប់ការចូលរួមបោះឆ្នោត ដើម្បី​បំពេញកាតព្វកិច្ចជាពលរដ្ឋល្អក្នុងសង្គមជាតិ។

ពលរដ្ឋបន្ថែមថា ការជ្រើសរើសអ្នកដឹកនាំល្អ គឺនឹងជួយដល់ការអភិវឌ្ឍន៍មូលដ្ឋាន និង​ប្រទេស​ជាតិ ជួយដល់ប្រជាជនអាចរស់នៅបានសុខសាន្តផងដែរ ក្រោមដំបូល នៃសុខសន្តិភាព​ពេញ​លេញ។

គួរជម្រាបជូនថា ដំណើរការ នៃការចុះឈ្មោះ និងការធ្វើ​បច្ចុប្បន្ន​ភាព​ប​ញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០២៦ បានចាប់ផ្តើមតាំងពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ នឹង​ត្រូវ​បិទ​បញ្ចប់​ទាំង​ស្រុងដែលមានរយៈពេល៥៥ថ្ងៃ៕ អត្ថបទ៖ លីហេង

អត្ថបទដែលទាក់ទង

រដ្ឋមន្រ្ដី ណែនាំដល់មន្ទីរបរិស្ថាន​ទូទាំងប្រទេសត្រៀមសម្ភារៈឱ្យគ្រប់គ្រាន់ទប់ស្កាត់ភ្លើងឆេះព្រៃ
2026/11/28 12:17:55 pm        1
បាំងតែពីរថ្ងៃទៀត ដំណើរការចុះឈ្មោះ និងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នឹង​ត្រូវ​បញ្ចប់
2026/11/28 12:10:46 pm        1
មន្ទីរពេទ្យព្រះអង្គឌួង នាំយកបរិក្ខារចក្ខុរោគពីមូលនិធិហ្វ្រេដហូឡូ ចែក​ជូន​មន្ទីរ​ពេទ្យ​បង្អែក​ចំនួន​៦
2026/11/28 11:58:07 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប៉ាគីស្ថាន ទួរគី និងអារ៉ាប៊ីសាអ៊ូឌីត ជួបប្រជុំសម្ព័ន្ធមិត្តទីក្រុងមេកា ដោយថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទី

2026/11/28 12:25:08 pm
​អ៊ីស្រាអែលអះអាងថា បុគ្គលិកអង្គការគ្រូពេទ្យគ្មានព្រំដែននៅហ្កាហ្សាដែលត្រូវបានសម្លាប់គឺជាសមាជិកក្រុមហាម៉ាស
2026/11/28 12:22:20 pm
​សមាជិកសភាបក្សសាធារណរដ្ឋ៖ ការបន្តបិទផ្លូវទឹកអ៊ីរ៉ង់ជាជម្រើសមានផលប៉ះពាល់តិចបំផុតសម្រាប់អាមេរិក
2026/11/28 12:20:22 pm
​រដ្ឋមន្រ្ដី ណែនាំដល់មន្ទីរបរិស្ថាន​ទូទាំងប្រទេសត្រៀមសម្ភារៈឱ្យគ្រប់គ្រាន់ទប់ស្កាត់ភ្លើងឆេះព្រៃ
2026/11/28 12:17:55 pm
​បាំងតែពីរថ្ងៃទៀត ដំណើរការចុះឈ្មោះ និងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នឹង​ត្រូវ​បញ្ចប់
2026/11/28 12:10:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/28 01:28:22 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/27 08:44:39 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/28 02:57:02 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/27 08:41:56 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm