រដ្ឋមន្រ្ដី ណែនាំដល់មន្ទីរបរិស្ថាន​ទូទាំងប្រទេសត្រៀមសម្ភារៈឱ្យគ្រប់គ្រាន់ទប់ស្កាត់ភ្លើងឆេះព្រៃ

2026/11/28 12:17:55 pm        124

រដ្ឋមន្រ្ដីក្រសួងបរិស្ថាន បានធ្វើការណែនាំដល់មន្ទីររាជធានី-ខេត្តទូទាំងប្រទេស ត្រៀមសម្ភារ ឧបករណ៍ឱ្យបានគ្រប់គ្រាន់ដើម្បីទប់ស្កាត់ភ្លើងឆេះព្រៃ ខណៈរដូវ​ប្រាំងឆ្នាំ​នេះ​អាកាស​ធាតុ​នឹ​ង​ក្ដៅ​ខ្លាំង​ជាង​បណ្ដាឆ្នាំកន្លងមក។

ឯកឧត្ដម អ៊ាង សុផល្លែត រដ្ឋមន្រ្ដីក្រសួងបរិស្ថាន បានក្រើនរំឭកជាថ្មីដល់មន្ទីរបរិស្ថាន រាជធានី-ខេត្ត​ទូទាំងប្រទេស បន្ថែមពីលើសេចក្ដីណែនាំរបស់ក្រសួងដែលបានផ្សព្វផ្សាយកាលសប្ដាហ៍មុន ដោយ​ណែនាំឱ្យត្រៀមសម្ភារៈ និងឧបករណ៍ចាំបាច់នានា ឱ្យគ្រប់គ្រាន់ដើម្បីទប់ស្កាត់ភ្លើងឆេះព្រៃ និង​ត្រូវ​ធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យបានដឹងពីស្ថានភាពអាកាសធាតុឆ្នាំនេះ ដែលប្រឈម​ក្ដៅ​ខ្លាំង ព្រោះឥទ្ធិពលបាតុភូតអែលនីញ៉ូ (EL Nino)។

យោងតាមការព្យាករណ៍អាកាសធាតុ ឆ្នាំ២០២៦នេះ ឥទ្ធិពលបាតុភូតអែលនីញ៉ូ (EL Nino) នឹង​ធ្វើ​ឱ្យសីតុណ្ហភាពឡើងក្ដៅខ្លាំង បង្កឱ្យមានភាពរាំងស្ងួត និងកង្វះទឹកនៅតាមតំបន់ជាច្រើន។ ហើយ​បញ្ហា​ប្រឈម នៃភ្លើងឆេះព្រៃក៏នឹងអាចកើតមានច្រើនផងដែរ ហេតុដូច្នេះហើយ ទើប​ក្រសួង​បរិស្ថាន បន្តក្រើនរំឭកដល់មន្រ្ដី និងពលរដ្ឋយកចិត្តទុកដាក់ខ្ពស់ លើការសន្សំសំចៃទឹក ចូល​រួមទប់ស្កាត់ភ្លើងឆេះព្រៃ ដើម្បីការពារប្រព័ន្ធជីវៈចម្រុះ ព្រៃឈើ និងសត្វព្រៃ។ លើសពី​នេះ​ក្រសួង​ជំរុញឱ្យអាជ្ញាធរ ភ្ជាប់ទំនាក់ទំនងឱ្យជិតស្និតជាមួយពលរដ្ឋ ពិសេសសហគមន៍ព្រៃឈើ ដើម្បី​ចូល​រួមល្បាតព្រៃ និងរាយការណ៍នៅពេលមានភ្លើងឆេះព្រៃ ដើម្បីអន្តរាគមន៍​ឱ្យ​បាន​ទា​ន់​ពេល​វេលា៕ អត្ថបទ៖ លៀ ស៊ីណា




អត្ថបទដែលទាក់ទង

សង្គមស៊ីវិលបង្ហាញសុទិដ្ឋិនិយមថា កម្ពុជា និងថៃ​នឹង​មាន​ដំណោះ​ស្រាយ​រួម​មួយ​ជាមួយ​គ្នា​លើ​បញ្ហា​ព្រំដែន​សមុទ្រ
2026/11/28 01:27:20 pm        1
សភាពាណិជ្ជកម្ម៖ ឌីជីថល ជួយបង្កើនប្រសិទ្ធភាពការងារ កាត់បន្ថយថ្លៃដើម និងពង្រឹង​ការ​ប្រកួត​ប្រជែង
2026/11/28 12:50:14 pm        1
ក្រុមគ្រូពេទ្យជួបជជែកគ្នា ចែករំលែកបទពិសោធន៍ ជំនាញវេជ្ជសាស្ត្រ ផ្នែកកុមារ ខណៈ​ជំងឺ​ផ្សេង​ៗ​ផ្ទុះ​ឆ្លង​គួរ​ឱ្យបារម្ភ
2026/11/28 12:40:17 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សង្គមស៊ីវិលបង្ហាញសុទិដ្ឋិនិយមថា កម្ពុជា និងថៃ​នឹង​មាន​ដំណោះ​ស្រាយ​រួម​មួយ​ជាមួយ​គ្នា​លើ​បញ្ហា​ព្រំដែន​សមុទ្រ

2026/11/28 01:27:20 pm
​សភាពាណិជ្ជកម្ម៖ ឌីជីថល ជួយបង្កើនប្រសិទ្ធភាពការងារ កាត់បន្ថយថ្លៃដើម និងពង្រឹង​ការ​ប្រកួត​ប្រជែង
2026/11/28 12:50:14 pm
​ក្រុមគ្រូពេទ្យជួបជជែកគ្នា ចែករំលែកបទពិសោធន៍ ជំនាញវេជ្ជសាស្ត្រ ផ្នែកកុមារ ខណៈ​ជំងឺ​ផ្សេង​ៗ​ផ្ទុះ​ឆ្លង​គួរ​ឱ្យបារម្ភ
2026/11/28 12:40:17 pm
​កម្ពុជាស្នើ GMS ពង្រីកសកម្មភាពផ្សព្វផ្សាយទីផ្សារទេសចរណ៍ «ប្រទេសប្រាំមួយ គោលដៅតែមួយ»
2026/11/28 12:29:08 pm
​ប៉ាគីស្ថាន ទួរគី និងអារ៉ាប៊ីសាអ៊ូឌីត ជួបប្រជុំសម្ព័ន្ធមិត្តទីក្រុងមេកា ដោយថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទី
2026/11/28 12:25:08 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/28 01:28:22 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/27 08:44:39 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/28 01:08:02 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/27 08:41:56 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm