កម្ពុជា-វៀតណាម ប្ដេជ្ញាបន្តពង្រឹង ​និងពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំបន្ថែមទៀត

2026/11/28 01:44:09 pm        91

នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១១ និងកិច្ចប្រជុំកំពូលសហប្រតិបត្តិការ​ កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១២ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦។

 

ក្នុងឱកាសនៃជំនួប, ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចធិបតី និងគណៈប្រតិភូ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល ACMECS លើកទី១១ និងកិច្ចប្រជុំកំពូល CLMV លើកទី១២ នាឱកាសនេះ ហើយឯកឧត្តមជឿជាក់ថា កម្ពុជាក៏​នឹងទទួលបានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល CLMV លើកទី១៣ នាពេលខាងមុខ។ ស្រប​ពេលជាមួយគ្នានេះ, ឯកឧត្តមនាយករដ្ឋមន្រ្តីបានអបអរសាទរចំពោះជោគជ័យដ៏ត្រចះត្រចង់របស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលការណ៍នេះបានសបញ្ជាក់អំពីការលើកកម្ពស់តួនាទី និងកិត្យានុភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ។ បន្ថែមលើនេះ, ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន និងលទ្ធផលប្រកបដោយផ្លែផ្កានៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី លើគ្រប់កម្រិត ព្រមទាំងបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការជំរុញចំណងមិត្តភាព​ទ្វេភាគីឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ជាការឆ្លើយតប, សម្ដេចធិបតី បានថ្លែងអំណរគុណចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម ជូនចំពោះសម្ដេច និងគណៈប្រតិភូ។ សម្ដេចធិបតីក៏បានសម្ដែងនូវការអបអរសាទរចំពោះវៀតណាម ដែលនឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល APEC នៅក្នុងឆ្នាំ២០២៧ ខាងមុខនេះ។ ជាមួយគ្នានេះ, សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី​ និងបានគូសបញ្ជាក់អំពីការបន្ត​ជំរុញកិច្ចសហប្រតិបត្តិការ​ទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំបន្ថែមទៀត។

 

ប្រមុខរដ្ឋាភិបាលទាំងពីរ បានសង្កត់ធ្ងន់អំពីទំនាក់ទំនងដ៏ល្អ​ និងជាប្រពៃណី​ដ៏យូរអង្វែង​នៃប្រទេសទាំងពីរ ហើយប្រទេសទាំងពីរ​នឹងរៀបចំព្រឹត្តិការណ៍នានាឱ្យបានអធិកអធម ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម និងជាឆ្នាំមិត្តភាពនៃប្រទេសទាំងពីរក្នុងឆ្នាំ២០២៧។

សម្ដេចធិបតី និងឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់ដើម្បីដាក់ចេញនូវយន្តការជាក់ស្ដែង ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសំខាន់ៗ រួមមាន៖ នយោបាយ, សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ, សន្តិសុខ និងការពារជាតិ, ថាមពល, អប់រំ, កសិកម្ម, ទេសចរណ៍, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការតភ្ជាប់រវាងប្រជាជន និងប្រជាជន៕

អត្ថបទដែលទាក់ទង

ការហ្វឹកហ្វឺន ជា​ការ​កសាង​​សមត្ថភាព បំប៉នជំនាញ ពង្រឹងគុណភាពកម្លាំង ដែល​ជា​មូលដ្ឋាន​ដ៏​រឹងមាំ​សម្រាប់​ការពារជាតិ
2026/11/28 02:12:10 pm        1
អ្នកជំនាញ៖ ការចាកចេញពី LDC នៅឆ្នាំ២០២៩ នឹងក្លាយជាឱកាសថ្មីសម្រាប់ជំរុញការអភិវឌ្ឍកម្ពុជាបន្ថែមទៀត
2026/11/28 01:52:32 pm        1
កម្ពុជា-វៀតណាម ប្ដេជ្ញាបន្តពង្រឹង ​និងពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំបន្ថែមទៀត
2026/11/28 01:44:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេស UN ដែល​ត្រូវបានឃាត់ដំណើរនៅអាកាសយានដ្ឋានរបស់​កូស្តារីកា នឹងទៅម៉ិកស៊ិក

2026/11/28 02:14:59 pm
​ការហ្វឹកហ្វឺន ជា​ការ​កសាង​​សមត្ថភាព បំប៉នជំនាញ ពង្រឹងគុណភាពកម្លាំង ដែល​ជា​មូលដ្ឋាន​ដ៏​រឹងមាំ​សម្រាប់​ការពារជាតិ
2026/11/28 02:12:10 pm
​ទឹកជំនន់បង្កឡើងដោយបាតុភូតអែលនីញ៉ូ ជន់លិចទីក្រុងនានា នៅ​ប៉េរូ និងអេក្វាឌ័រ
2026/11/28 02:09:22 pm
​អ្នកជំនាញ៖ ការចាកចេញពី LDC នៅឆ្នាំ២០២៩ នឹងក្លាយជាឱកាសថ្មីសម្រាប់ជំរុញការអភិវឌ្ឍកម្ពុជាបន្ថែមទៀត
2026/11/28 01:52:32 pm
​កម្ពុជា-វៀតណាម ប្ដេជ្ញាបន្តពង្រឹង ​និងពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំបន្ថែមទៀត
2026/11/28 01:44:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/28 01:28:22 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/27 08:44:39 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/28 01:08:02 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/27 08:41:56 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm