បាល់ទាត់៖ ខ្សែប្រយុទ្ធ AC Milan, Zlatan Ibrahimovic នឹងត្រូវនៅក្រៅទីលានប្រកួតយ៉ាងហោចណាស់ ៨ខែបន្ទាប់ពីការវះកាត់របួសជង្គង់។ កីឡាករជំរើសជាតិស៊ុយអែតវ័យ ៤០ឆ្នាំរូបនេះថ្មីៗនេះទើបតែជួយ AC Milan ឈ្នះពានលីគកំពូលអ៊ីតាលី Serie A លើកដំបូងតាំងពីឆ្នាំ២០១១។

តែរដូវកាលកន្លងមកនេះ Ibrahomovic មិនបានចូលលេងទៀងទាត់ឡើយដោយសារបញ្ហារបួស។ Ibrahimovic នឹងផុតកិច្ចសន្យាជាមួយ AC Milan នៅរដូវក្តៅខាងមុខ តែកន្លងមកអតីតខ្សែប្រយុទ្ធ Manchester United រូបនេះធ្លាប់បង្ហើបបំណងចង់បន្តនៅជាមួយ AC Milan មួយរដូវកាលទៀត។ Zlatan Ibrahimovic បានបង្ហាញខ្លួន ១១នាក់ដំបូងជាមួយ AC Milan តែ ១១លើកប៉ុណ្ណោះនៅ Serie A រដូវកាលនេះ តែរកបានដល់ទៅ ៨គ្រាប់៕
អត្ថបទ៖នាង សុភាវុធ