ព្រឹត្តិការណ៍«បុណ្យភ្នំ» នៅឧទ្យានជាតិគិរីរម្យខិតជិតមកដល់ រដ្ឋបាលខេត្តកំពង់ស្ពឺរំពឹងថានឹងមានភ្ញៀវជាតិ-អន្តរជាតិចូលរួមច្រើនកុះករ

2026/11/28 03:22:29 pm        186

កំពង់ស្ពឺ៖ បើគិតចាប់ថ្ងៃនេះ គឺនៅសល់មួយសប្ដាហ៍ទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍«បុណ្យភ្នំ» ក្នុងតំបន់ឧទ្យានជាតិគិរីរម្យ នឹងចាប់ផ្ដើមហើយ ខណៈរដ្ឋបាលខេត្តកំពង់ស្ពឺរំពឹងថានឹងមានភ្ញៀវជាតិ-អន្តរជាតិចូលរួមច្រើនកុះករ។

សូមជម្រាបជូនថា រដ្ឋបាលខេត្តកំពង់ស្ពឺកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ បានប្រកាសរៀបចំព្រឹត្ដិការណ៍ «បុណ្យភ្នំ» រយៈពេល២ថ្ងៃ គឺចាប់ពី ថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦ ក្នុងតំបន់ឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ (គិរីរម្យ) ស្ថិតនៅក្នុង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ការរៀបចំព្រឹត្តិការណ៍«បុណ្យភ្នំ» នេះឡើងគឺដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់វិស័យទេសចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យកាន់តែមានភាពរីកចម្រើន ព្រមទាំងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមទស្សនាកម្សាន្តតាមរមណីយដ្ឋាន តំបន់ទេសចរណ៍ធម្មជាតិ និងតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រនានា។

រដ្ឋបាលខេត្តរំពឹងថា ក្នុងព្រឹត្តិការណ៍នេះនឹងបងប្អូនប្រជាពលរដ្ឋ សាធារណជន ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិចូលរួមទស្សនាកម្សាន្តច្រើនកុះករ។ ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ សាធារណជន ភ្ញៀវជាតិ-អន្តរជាតិ គឺជាការចូលរួមលើកស្ទួយវិស័យទេសចរណ៍ និងអភិរក្សវប្បធម៌ បរិស្ថានធម្មជាតិឱ្យកាន់តែលេចធ្លោឡើងបន្ថែមទៀតផងដែរ។

ឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ (គិរីរម្យ) ស្ថិតនៅចម្ងាយ ១១២គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និងស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ដោយលាតសន្ធឹងលើផ្ទៃដីដែលមានព្រៃឈើប្រមាណ ៨ម៉ឺនហិចតា ព្រមទាំងជាឧទ្យានជាតិដែលបង្កើតឡើងជាផ្លូវការដំបូងបង្អស់នៅកម្ពុជា។ ឧទ្យានជាតិគិរីរម្យ គឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដែលសម្បូរពោរពាសទៅដោយសក្តានុពលធម្មជាតិ ជាមួយនឹងទេសភាពល្អប្រណិត អាកាសធាតុល្អបរិសុទ្ធគ្រប់រដូវកាល និងមានលម្អទៅដោយដើមស្រល់ធម្មជាតិ ជាមួយនឹងជ្រោះជ្រង និងទឹកធ្លាក់ជាច្រើននៅលើកំពូលភ្នំ៕

អត្ថបទដែលទាក់ទង

ខួប៨ឆ្នាំ នៃល្ខោនខោលវត្តស្វាយអណ្ដែត ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់យូណេស្កូ
2026/11/28 03:50:34 pm        1
នាវាទេសចរណ៍ CARNIVAL LUMINOSA ដឹកភ្ញៀវទេសចរជិត ២ពាន់នាក់ ចូល​ចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​
2026/11/28 03:37:26 pm        1
ព្រឹត្តិការណ៍«បុណ្យភ្នំ» នៅឧទ្យានជាតិគិរីរម្យខិតជិតមកដល់ រដ្ឋបាលខេត្តកំពង់ស្ពឺរំពឹងថានឹងមានភ្ញៀវជាតិ-អន្តរជាតិចូលរួមច្រើនកុះករ
2026/11/28 03:22:29 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក​ Eisenkot ទៅ​កៀក​នឹង​តំណែងដឹកនាំអ៊ីស្រាអែល ដោយការចរចាបង្កើត​រដ្ឋាភិបាល​មាន​វឌ្ឍនភាព​

2026/11/28 05:57:38 pm
​បាយការណ៍៖ កងទ័ពអាមេរិកបានរារាំង​យាន​ដ្រូន នៅឯ​មូលដ្ឋានទ័ពអាកាស នៅព្រីតថេន ក្នុង​ខែនេះ
2026/11/28 05:54:31 pm
​ទីភ្នាក់ងារដែនសមុទ្រ៖ នាវា ១គ្រឿង ត្រូវបានប្លន់​​ នៅម្ដុំ​ឆ្នេរភាគខាងត្បូងយេម៉ែន
2026/11/28 05:52:16 pm
​មន្ត្រី៖ ការវាយប្រហារគ្នា​ដោយយានដ្រូន រវាងរុស្ស៊ី និងអ៊ុយក្រែន ធ្វើឱ្យមនុស្សយ៉ាងតិច ១៦នាក់រងរបួស
2026/11/28 05:06:33 pm
​យន្តហោះ ២គ្រឿង ប៉ះទង្គិចចុងស្លាបគ្នា ខណៈត្រៀមហោះ​ចេញ​ពី​​អាកាសយានដ្ឋាន Reagan National របស់​​អាមេរិក
2026/11/28 05:03:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/28 01:28:22 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/28 04:40:53 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/28 01:08:02 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/27 08:41:56 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm