នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ នាវាទេសចរណ៍ឈ្មោះ CARNIVAL LUMINOSA បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាមួយភ្ញៀវទេសចរជិត ២ពាន់នាក់។ ការចូលចតនៃនាវាទេសចរណ៍នេះ ត្រូវបានទទួលបដិសណ្ឋារកិច្ចដោយឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។
សូមជម្រាបជូនថា នាវាទេសចរណ៍ឈ្មោះ CARNIVAL LUMINOSA សញ្ជាតិ BAHAMAS មានភ្ញៀវទេសចរចំនួន ១៧៦៨នាក់ (ស្រី ១០៤២នាក់) មាន ២៣សញ្ជាតិ និងនាវិកចំនួន ៩៨០នាក់ (ស្រី ២៦៣នាក់) មាន ៤៨សញ្ជាតិ។
















