ខួប៨ឆ្នាំ នៃល្ខោនខោលវត្តស្វាយអណ្ដែត ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់យូណេស្កូ

2026/11/28 03:50:34 pm        154

នៅថ្ងៃនេះ ២៨ វិច្ឆិកា ២០២៦ គឺជាខួបលើកទី៨ នៃការដាក់​បញ្ចូល​ល្ខោន​ខោល​វត្តស្វាយ​អណ្ដែត ​ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ ដែល​ជា​ប្រភេទ​ល្ខោន​ដ៏​ចំណាស់​មួយ​នៃសិល្បៈ​ទស្សនីយ​ភាព​របស់ខ្មែរ។

នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នាទីក្រុ​ង​ព័រ​ល្វី​ស, សាធារណរដ្ឋម៉ូរីស ល្ខោន​ខោល​វត្ត​ស្វាយ​អណ្តែត នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបាន​បញ្ចូល​ក្នុងបញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​ បន្ទាប់ពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់​ពាក្យ​ស្នើ​សុំ​ចុះ​បញ្ជី​អង្គការ​យូណេស្កូ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ល្ខោនខោលវត្តស្វាយអណ្តែត នៅក្នុងភូមិតាស្គរ ឃុំ​សារិកាកែវ ស្រុកល្វាឯម ខេត្ត​កណ្តាល។ ល្ខោននេះ គឺជាប្រភេទ​ល្ខោន​ដ៏​ចំណាស់​មួយ​នៃ​សិល្បៈ​​ទស្សនីយ​ភាព​របស់ខ្មែរ ដែលគេសម្តែងដោយមានពាក់មុខខ្មុក (លើក​លែង​តួអង្គព្រះរាម និង​​ព្រះ​លក្សណ៍) ហើយ​អ្នករាំ សុទ្ធ តែជាមនុស្សប្រុស​ទាំង​អស់ ហើយ​សម្តែងតែរឿងរាមកេរ្តិ៍​ប៉ុណ្ណោះ​។ ភ្លេងសម្រាប់​ប្រគំ​កំដរពេលសម្តែង គឺវង់ភ្លេងពិណពាទ្យ ហើយ​អមដោយ​អ្នកពោល​រៀបរាប់​​​ពីដំណើរ​រឿង ដើម្បីឱ្យតួអង្គធ្វើ កាយវិការ​តាមខ្លឹមសារនៃពាក្យ​ពំនោល​នោះ។

ហេតុនេះ ជាទូទៅអ្នកពោល​មានតួនាទីសំខាន់ណាស់នៅក្នុងវង់​ល្ខោន ដ្បិតជាអ្នកដែលចេះចាំ​សាច់​រឿង​រាមកេរ្តិ៍​ច្រើនវែង​ឆ្ងាយជាងគេ ម៉្លោះហើយអ្នកពោលនោះ ច្រើនជាអ្នកដឹកនាំរឿង ​និងជា​អ្នក​​កា​ត់​កងឆាកនេះឆាកនោះ តម្រូវទៅ​តាមពេលវេលាទៀតផង។ សម្លៀកបំពាក់ ​និង​គ្រឿង​អល​ង្ការ​​​ប្រើក្នុងល្ខោនខោលមានភាពប្រណីត​ពុំចាញ់​ល្ខោនព្រះរាជទ្រព្យឡើយ មិនថាជា​ល្ខោន​របស់​ព្រះ​រាជវាំង ក្រុមល្ខោនអាជីព ឬរបស់អ្នកស្រែ​ចម្ការនោះទេ។

លក្ខណៈពិសេសរបស់ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត គឺ​ពុំមែនសម្តែង​សម្រាប់​ទស្សនា​​កម្សាន្ត​ប៉ុណ្ណោះ​ទេ ដ្បិត​អ្នកស្រុក​តែងសម្តែង​ជា​ទំនៀម​ក្រោយ​ចូលឆ្នាំ ក្នុង​ជំនឿ​​ដើម្បីសុំ​​សេចក្តីសុខ​ចម្រើន​។ អន្លើ​ដែល​គេ​តែង​លើក​មក​សម្តែង​ពុំ​ដែល​រំលង គឺ “កុម្ភការណ៍​ទប់ទឹក” ដែល​គេយល់​ថា​នឹង​​ធ្វើ​ឱ្យស្រុក​ភូមិ​សុខ​សប្បាយ ហើយ​មាន​ទឹកភ្លៀង​បរិបូរណ៍ សម្រាប់​​ការ​​ធ្វើ​ស្រែ​ចម្ការ​ទៅ​ឆ្នាំ​ខាងមុខ៕ អត្ថបទ៖ វ៉ាន់


អត្ថបទដែលទាក់ទង

ខួប៨ឆ្នាំ នៃល្ខោនខោលវត្តស្វាយអណ្ដែត ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់យូណេស្កូ
2026/11/28 03:50:34 pm        1
នាវាទេសចរណ៍ CARNIVAL LUMINOSA ដឹកភ្ញៀវទេសចរជិត ២ពាន់នាក់ ចូល​ចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​
2026/11/28 03:37:26 pm        1
ព្រឹត្តិការណ៍«បុណ្យភ្នំ» នៅឧទ្យានជាតិគិរីរម្យខិតជិតមកដល់ រដ្ឋបាលខេត្តកំពង់ស្ពឺរំពឹងថានឹងមានភ្ញៀវជាតិ-អន្តរជាតិចូលរួមច្រើនកុះករ
2026/11/28 03:22:29 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក​ Eisenkot ទៅ​កៀក​នឹង​តំណែងដឹកនាំអ៊ីស្រាអែល ដោយការចរចាបង្កើត​រដ្ឋាភិបាល​មាន​វឌ្ឍនភាព​

2026/11/28 05:57:38 pm
​បាយការណ៍៖ កងទ័ពអាមេរិកបានរារាំង​យាន​ដ្រូន នៅឯ​មូលដ្ឋានទ័ពអាកាស នៅព្រីតថេន ក្នុង​ខែនេះ
2026/11/28 05:54:31 pm
​ទីភ្នាក់ងារដែនសមុទ្រ៖ នាវា ១គ្រឿង ត្រូវបានប្លន់​​ នៅម្ដុំ​ឆ្នេរភាគខាងត្បូងយេម៉ែន
2026/11/28 05:52:16 pm
​មន្ត្រី៖ ការវាយប្រហារគ្នា​ដោយយានដ្រូន រវាងរុស្ស៊ី និងអ៊ុយក្រែន ធ្វើឱ្យមនុស្សយ៉ាងតិច ១៦នាក់រងរបួស
2026/11/28 05:06:33 pm
​យន្តហោះ ២គ្រឿង ប៉ះទង្គិចចុងស្លាបគ្នា ខណៈត្រៀមហោះ​ចេញ​ពី​​អាកាសយានដ្ឋាន Reagan National របស់​​អាមេរិក
2026/11/28 05:03:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/28 01:28:22 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/28 04:40:53 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/28 01:08:02 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/27 08:41:56 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm