ទីភ្នាក់ងារ​គ្រប់គ្រង​ជំងឺឆ្លង​អឺរ៉ុប​និយាយ​ថា ករណី​ឆ្លង​ជំងឺ​អុត​ស្វា​កើន​ឡើង​ជាង​ ២០០​ករណី​នៅ​ទូទាំង​ពិភពលោក​

2022/05/26 07:20:27 pm        2.3 K

​អឺរ៉ុប៖ យោង​តាម​ការ​ធ្វើ​បច្ចុប្បន្នភាព​ដែល​ចេញផ្សាយ​ ដោយ​ទីភ្នាក់ងារ​គ្រប់គ្រង​ជំងឺឆ្លង​របស់​សហភាព​អឺរ៉ុប ចំនួន​ករណី​ឆ្លង​ជំងឺ​អុត​ស្វា (monkeypox) បាន​កើន​ឡើង​ដល់ ២១៩​ករណី​នៅ​ខាង​ក្រៅ​ប្រទេស​នានា​ ជាទី​ដែល​វីរុស​នេះ​បាន​ឆ្លង​រាលដាល​។​

​មជ្ឈមណ្ឌល​បង្ការ និង​គ្រប់គ្រង​ជំងឺឆ្លង​អឺរ៉ុប (ECDC) បាន​និយាយ​នៅ​ក្នុង​កំណត់​រោគវិនិច្ឆ័យ​ជំងឺ​រាត​ត្បាត​ ដែល​បាន​ចេញ​ផ្សាយ​កាលពី​យប់​ថ្ងៃ​ពុធ ទី២៥ ឧសភា​ថា ប្រទេស​ជាង​ ១០ ​ដែល​មាន​ករណី​ឆ្លង​ជំងឺ​អុត​ស្វា​ខុស​ពី​ធម្មតាភាគច្រើន​នៅ​អឺរ៉ុប​ បាន​រាយការណ៍​ពី​ករណី​ដែល​បាន​បញ្ជាក់​យ៉ាង​ហោច​ណាស់​មួយ​ករណី​។​ កំណត់​រោគវិនិច្ឆ័យ​ខាងលើ​និយាយ​ថា នេះ​គឺជា​លើកដំបូង​ដែល​ការ​ឆ្លង​ជា​ប្រព័ន្ធ​ត្រូវ​បាន​រាយការណ៍​នៅ​ក្នុង​តំបន់​អឺរ៉ុប ដោយ​ពុំ​បាន​ដឹង​ពី​ទំនាក់ទំនង​នៃ​ជំងឺឆ្លង​ទៅកាន់​លោក​ខាង​លិច ឬ​អាហ្វ្រិក​កណ្ដាល ជាទី​ដែល​ជំងឺ​នេះ​គឺជា​ជំងឺឆ្លង​។

​ប្រភព​ដដែល​បាន​បន្ថែម​ថា ភាគច្រើន​នៃ​ករណី​ឆ្លង​ត្រូវ​បាន​រក​ឃើញ​លើ​បុរស​វ័យក្មេង ដែល​ក្រុម​ប្រុស​រួមភេទ​ជាមួយ​បុរស​ដូចគ្នា​។ ​ចក្រភព​អង់គ្លេស​ជាទី​ដែល​ផ្ទុះឡើង​នូវ​ជំងឺ​អុត​ស្វា​ដ៏​កម្រ ត្រូវ​បាន​រក​ឃើញ​ជា​លើកដំបូង​កាលពីដើម​ខែ​ឧសភា បច្ចុប្បន្ន​មានការ​បញ្ជាក់​ថាមាន​ករណី​ឆ្លង​ដ៏​ច្រើន​បំផុត​ដល់​ទៅ​ ៧១​នាក់​។ ​បន្ទាប់មក​គឺ​ប្រទេស​អេ​ស្ប៉ា​ញ​ដែល​មាន​ករណី​ឆ្លង ៥១​នាក់ និង​ព័រ​ទុយ​ហ្គា​ល់ ៣៧​នាក់​។ ​ក្រៅពី​តំបន់​អឺរ៉ុប ប្រទេស​កាណាដា​មាន ១៥​ករណី ហើយ​សហរដ្ឋអាមេរិក​មាន ៩​ករណី​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am       
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        23
លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់

2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm