អ្នកនាំពាក្យ គ.ជ.ប៖ ៦ថ្ងៃនៃដំណើរការឃោសនាបោះឆ្នោតមានបណ្តឹងចំនួន២៥ ករណី

2022/05/26 07:44:44 pm        862

ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់​ គ.ជ.ប បានឲ្យដឹងថា រយៈពេល៦ថ្ងៃនៃដំណើរការឃោសនាបោះឆ្នោតមានបណ្តឹងចំនួន២៥ ករណី ពាក់ព័ន្ធនឹងការដង្ហែក្បួនឃោសនា និងការអនុវត្តផ្ទុយពីនីតិវិធី និងការណែនាំ។

ថ្លែងប្រាប់ BTV News នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និង​ជាអ្នកនាំពាក្យគណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានឲ្យដឹងថា រយៈពេល៦ថ្ងៃ នៃដំណើរការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ គណបក្សនយោបាយនានា បាន​ធ្វើសកម្មភាពតាមរូបភាពផ្សេងៗគ្នា ដោយក្នុងចំណោមគណបក្សនយោបាយមួយ​ចំនួនបាន​ដង្ហែក្បួនទ្រង់ទ្រាយធំ និងគណបក្សនយោបាយមួយចំនួនទៀត​បាន​រៀបចំ​ចាក់ផ្សាយ​គោល​នយោបាយ​របស់ខ្លួន​តាមរយៈឃោសនស័ព្ទនៅតាមទីស្នាក់ការរបស់ខ្លួន ​ក៏ដូចជា​ចុះចែក​ខិតប័ណ្ណតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម បន្តថា អំឡុងដំណើរការឃោសនា៦ថ្ងៃនេះមិនមានបញ្ហាប៉ះទង្គិច ឬអំពើហិង្សានោះទេ ប៉ុន្តែ​មានពាក្យបណ្តឹងប្តឹងចូលទៅតាមគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត។

ឯកឧត្តម​ហង្ស ពុទ្ធា បញ្ជាក់ថា ក្នុងពេលដំណើរការឃោសនាបោះឆ្នោតនេះ មានបណ្តឹងចំនួន២៥ ករណី ក្នុងនោះបណ្តឹងដែលបានប្តឹងច្រើនជាងគេ គឺប្តឹងដោយគណបក្សប្រជាជននកម្ពុជា។អ្នកនាំពាក្យ គ.ជ.ប រូបនេះ បានអះអាងថា អំឡុងពេលឃោសនាបោះឆ្នោតមាន​សកម្មភាពខ្លះ​ត្រូវ​បាន​អាជ្ញាធរសម្របសម្រួល និង​ពង្វាង​ក្បួនឃោសនារបស់គណបក្សនយោបាយ ពិសេស​តាមទីផ្សារ ដើម្បី​បញ្ចៀស​ការ​រំខានដល់ប្រជាពលរដ្ឋ និងអាជីវករក្នុងផ្សារ។

ក្នុងដំណើរការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ មានគណបក្សចំនួន១៧ បានធ្វើសកម្មភាពដង្ហែក្បួន និងចាក់ផ្សាយគោលនយោបាយរបស់ខ្លួនតាមទីតាំង​ដែលបាន​កំណត់​ដោយអាជ្ញាធរ ដោយការឃោសនាបោះឆ្នោតមានរយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី២១ ខែឧសភា រហូតដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ខណៈការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនាខាងមុខ៕ អត្ថបទ៖ សេក ឧត្តម 


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm