ករណី​ស្លាប់​ប្រចាំថ្ងៃ​ដោយសារ​ COVID-19 ​នៅ​ប្រេ​ស៊ី​ល​កើន​ឡើង​ជាង ​៣​ពាន់​នាក់​ជា​លើក​ដំបូង​

2021/04/27 09:59:58 am        96

​ប្រេស៊ីល៖ ករណី​ស្លាប់​ប្រចាំថ្ងៃ​ដោយសារ​ជំងឺ COVID-19​ នៅ​ប្រទេស​ប្រេ​ស៊ី​លបាន​កើន​ឡើង​ជាង ៣​ពាន់​នាក់​ជា​លើកដំបូង​កាលពី​ថ្ងៃ​អង្គារ​ ស្រប​ពេល​ដែល​ប្រទេស​រង​ផល​ប៉ះពាល់​ខ្លាំង​មួយ​នេះ ពិបាក​ក្នុង​ការ​ទប់ស្កាត់​ការ​ហក់​ឡើង​ខ្ពស់​ករណី​ឆ្លង ដែល​ជំរុញ​ឲ្យ​មន្ទីរពេទ្យ​ជាច្រើន ធ្លាក់​ក្នុង​ស្ថាន​ការ​ណ៍មិន​អាច​ស្រោចស្រង់​បាន។​

​ក្រសួងសុខាភិបាលបាន​រាយការណ៍​ ករណី​ស្លាប់​ខ្ពស់​បំផុត​ចំនួន ៣.២៥១​នាក់ក្នុង​រយៈពេល ២៤​ម៉ោង​ចុង​ក្រោយ ធ្វើ​ឲ្យ​ករណី​ស្លាប់​នៅ​ប្រេ​ស៊ី​ល​កើន​ឡើង​ជិត ២៩៩.០០០​នាក់ ដែល​ជា​ករណី​ស្លាប់​ខ្ពស់​ជាងគេ​បំផុតបន្ទាប់ពី​សហរដ្ឋអាមេរិក។​ ​ករណី​ស្លាប់​ច្រើន​បំផុត​នេះ​ដែរ បាន​កើតមានឡើង​នៅ​ថ្ងៃ​តែមួយ ដែល​លោក​ប្រធានាធិបតី ជែ បូល​សូ​ណា​រ៉ូ លើក​បន្តុរដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ទី​៤ ​របស់​លោក និង​ប្រឈម​សំពាធ​ខ្លាំង​ឲ្យ​ផ្លាស់ប្ដូរ ​គោល​នយោបាយ​រប​ស់​លោក ក្រោយពេល​រូបលោក​និយាយ​សម្រាល​ការ​ឆ្លង​ជំងឺ COVID-19 និង​មិន​ព្រម​ស្តាប់​សេចក្តី​ណែនាំ​ របស់​ក្រុម​អ្នក​ជំនាញ​ឲ្យ​ទប់ស្កាត់​វីរុស ​ដ៏​កាច​សាហាវ​មួយ​នេះ។​ ​លោក ម៉ា​សេ​លូ ក្វេ​រ៉ូ​ហ្គាស័​យ អ្នកឯកទេស​ខាង​ជំងឺ​បេះដូងបាន​បន្តវេន​ពី​លោក អេ​ឌូ​អា​ដូ ប៉ា​ហ្ស៊ូ​ឡូ ជា​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ប្រេ​ស៊ី​ល។​

​លោក ប៉ា​ហ្ស៊ូ​ឡូ នាយ​ឧត្ដមសេនីយ៍​កងទ័ព​ ដែល​គ្មាន​បទពិសោធន៍​ក្នុង​វិស័យ​សុខាភិបាល​នោះ​ទេ ហើយ​ការ​ដោះ​ស្រាយ​បញ្ហា​ជំងឺ COVID-19​ របស់​លោក​រង​ការរិះគន់​ខ្លាំង​។ បច្ចុប្បន្ន​លោក​កំពុង​ប្រឈម​នឹង​ការ​ស៊ើប​អង្កេត​ ករណី​មិន​ធានា​ឲ្យ​បានការ​ផ្គត់ផ្គង់​អុកស៊ីហ្សែន ដល់​ទី​ក្រុង​ភាគ​ខាងជើង ម៉ា​ណូ​ស ជា​កន្លែង​ដែល​មាន​អ្នកជំងឺ COVID-19​ ថប់ដង្ហើម​ស្លាប់​យ៉ាង​ច្រើន​កាលពី​អំឡុង​ខែ​មករា។​ ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ ២​រូប​ដំបូង​របស់​លោក​ បូល​សូ​ណា​រ៉ូ គឺ​លោក​វេជ្ជបណ្ឌិត ល្វី​ស ហេន​រីក និង​លោក​វេជ្ជបណ្ឌិត ណេ​ល​សុន ថេ​ក។ ពួកគេ​ទាំង​ ២​នាក់​បាន​បែកបាក់​ជាមួយ​ប្រធានាធិបតី​រូប​នេះ ពាក់ព័ន្ធ​នឹង​ភាព​រឹងរូស​របស់​លោក​មិន​ស្ដាប់​សេចក្តី​ណែនាំ​ របស់​ក្រុម​អ្នក​ជំនាញ​ឲ្យ​ទប់ស្កាត់​ជំងឺ COVID-19៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        123
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        116
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm