ប្រណាំងកង់៖ កីឡាករប្រណាំងកង់កូឡុំប៊ី Santiago Buitrago បានប្រជែងឈ្នះដំណាក់កាលទី១៧ នៃព្រឹត្តិការណ៍ប្រណាំងកង់លំដាប់ Grand Tour, Giro d’Italia ខណៈដែលកីឡាករអេក្វាដ័រ Richard Carapaz រក្សាការនាំមុខរួម ៣វិនាទីដដែល។

ដំណាក់កាលទី១៧ ដែលមានចំងាយផ្លូវ ១៦៨គីឡូម៉ែត្រ Santiago Buitrago ដែលជិះឱ្យក្រុម Bahrain Victorious បានមកដល់ទីព្រ័ត្រមុនគេចំណាយពេល ៤ម៉ោង ២៧នាទី ៤១វិនាទី តាមពីក្រោយដោយកីឡាករហូឡង់ Gijs Leemreize យឺតជាង ៣៥វិនាទី និងលេខ៣ កីឡាករឆេក Jan Hirt យឺតជាង ២នាទី ២៨វិនាទី។ ក្រោយ ១៧ដំណាក់កាលនេះកីឡាករអេក្វាដ័រជិះឱ្យក្រុម Ineos, Richard Carapaz ដែលបានលេខ៥ នៅដំណាក់កាលទី១៧ នោះបានរក្សាការនាំមុខក្នុងតារាងរួមពីលើកីឡាករអូស្ត្រាលី Jai Hindley ៣វិនាទីដដែល ខណៈលេខ៣ គឺកីឡាករអេស្ប៉ាញ Mikel Landa យឺតជាង ១នាទី ៥វិនាទី។ សំរាប់ដំណាក់កាលទី១៨ ថ្ងៃនេះមានចំងាយផ្លូវ ១៥២គីឡូម៉ែត្របញ្ចប់នៅទីក្រុង Treviso៕
អត្ថបទ៖នាង សុភាវុធ