ឯកឧត្តម ហ៊ុន ម៉ានី បន្តជួបសមាជិកបក្សនៅឃុំចំនួន០២ទៀត ក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ

2022/05/26 10:22:48 pm        652

កំពង់ស្ពឺ៖ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកំពង់ស្ពឺ បានបន្តជួបសំណេះសំណាលជាមួយក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជា ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ-សង្កាត់ នៅក្នុងឃុំមនោរម្យ និងឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ សរុបជាង ៦០០នាក់ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ។

ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា គណបក្សប្រជាជនកម្ពុជា មិនមែនស្រលាញ់ប្រជាពលរដ្ឋ តែតាមរដូវកាលនោះទេ តែគណបក្សតែងមានវត្តមានគ្រប់ពេលវេលាជាមួយបងប្អូនប្រជាពលរដ្ឋ មិនថាពេលសុខសន្តិភាព ឬពេលទុក្ខលំបាកនោះទេ។

ឯកឧត្តម បានបន្ថែមទៀតថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានស្មារតីស្រលាញ់ និងគោរពដល់ប្រជាជនខ្មែរ និងស្ម័គ្រចិត្តបម្រើប្រជាជនអស់ពីចិត្ត ពីថ្លើម ប្រកបដោយគុណធម៌ សាមគ្គីភាព និងស្មារតីជួយគ្នានាគ្រាអាសន្ន ដែលនេះក៏ជាប្រពៃណីទំនៀមទម្លាប់​របស់​ប្រជាជនខ្មែរ​តាំង​ពីបុរាណកាលមកម្លេះ។ ​ មានតែគណបក្សប្រជាជនកម្ពុជាទេ​ ដែលច្បាស់លាស់ និង​អាចធានា​វឌ្ឍនភាព​យ៉ាងពិតប្រាកដរបស់ប្រជាជនកម្ពុជា។

ឯកឧត្តម កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់សមាជិក សមាជិកាទាំងអស់​ក្នុងការដណ្តើមជ័យជម្នះ ជូនគណបក្សក្នុងការបោះឆ្នោតក្នុងឃុំរបស់ខ្លួន។ ក្នុងនាមជាសមាជិក សមាជិកា ការចេញទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ​គឺជាភារកិច្ចចាំបាច់ និងសំខាន់បំផុត​ ព្រោះការបោះឆ្នោត គឺជាកត្តាកំណត់សម្រាប់គណបក្សប្រជាជនកម្ពុជា​អាចបន្ត​បម្រើ​ជាតិមាតុភូមិ និងប្រជាពលរដ្ឋ។

ឯកឧត្តម បានធ្វើការក្រើនរំលឹកដល់សមាជិក សមាជិកាថា ទោះបីអ្នកណានិយាយ ឬសន្យា​អ្វីក៏ដោយ​ ដែលមាន​ចេតនា​បំភ័ន្ត​ និងបន្លំមកលើទឹកចិត្តស្រលាញ់ និងគាំទ្រ​គណបក្សប្រជាជន​កម្ពុជា​ក៏ដោយ ​តែយើងត្រូវមានគោលជំហររឹងមាំ ជឿជាក់តែលើការពន្យល់​ពីមន្រ្តីគណបក្ស​តែមួយគត់បានហើយ​ ក៏សូមថ្លែងអំណរគុណចំពោះវត្តមានចូលរួមរបស់សមាជិក សមាជិកា​នៃអង្គពិធី ដែលនេះពិតជាបានបញ្ជាក់យ៉ាងច្បាស់ពីការគាំទ្រ ​ការស្រលាញ់រាប់អាន និង​ការផ្តល់នូវភាពកក់ក្តៅពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ចំពោះគណបក្សប្រជាជនកម្ពុជា៕


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm