
អន្ដរជាតិ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានស្នើសុំជំនួយយោធាបន្ថែមទៀត។
នៅក្នុងវីដេអូដែលបានចេញផ្សាយកាលពីថ្ងៃពុធ លោក Zelenskyy បាននិយាយថា កងកម្លាំងអ៊ុយក្រែន និងអ្នកទាំងអស់ដែលការពាររដ្ឋ កំពុងទប់ទល់ការវាយលុកខ្លាំងរបស់កងទ័ពរុស្ស៊ីនៅភាគខាងកើត។ លោកបាននិយាយថានៅតំបន់មួយចំនួនរុស្ស៊ីមានសមត្ថភាពខ្ពស់ទាំងផ្នែកសម្ភារៈ និងចំនួនទាហាន។
