ភ្នំពេញ៖ សំណុំរឿងអតីតប្រធានគណបក្សខ្មែរក្រោក លោកសុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ វិល្លាមគ័ង និងបក្ខពួក ៣នាក់ ពាក់ព័ន្ធករណីចូលប្លន់ផ្ទះអ្នកលក់ឡេអនឡាញឈ្មោះ អ៊ាន សៀវម៉ី ស្ថិតនៅក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ កាលពីចុងឆ្នាំ២០២១ កន្លងទៅនេះ ត្រូវបានសាលាដំបូងភ្នំពេញបើកសវនាការជំនុំជម្រះ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នេះ។
បន្ទាប់ពីសួរដេញដោល តុលាការប្រកាសបន្តសវនាការនៅថ្ងៃទី៩ ខែមិថុនា ជាបន្តទៀត។ គួរបញ្ជាក់ថា ជនជាប់ចោទទាំង៤នាក់ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទលួចមានស្ថានទម្ងន់ទោស កាន់កាប់អាវុធខុសច្បាប់ និងក្លែងឯកសារសាធារណៈ។
លោកសុខ សុវណ្ណវឌ្ឍនាសាប៊ុង និងបក្ខពួកត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២១ ស្ថិតនៅក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ៕

