អន្ដរជាតិ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានចាប់ផ្តើមជាផ្លូវការនូវក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក ឬហៅកាត់ថា IPEF ក្នុងអំឡុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកមកកាន់ប្រទេសជប៉ុន។
ប្រធានាធិបតីអាមេរិកលោកJoe Biden និងនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានព្រមព្រៀងគ្នាធ្វើការរួមគ្នាលើការពង្រឹងទំនាក់ទំនងជាមួយដៃគូក្នុងតំបន់ រួមទាំងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន និងប្រទេសឥណ្ឌា។
ក្រុមប្រទេសចំនួន១៣ មានសហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌា អូស្ត្រាលី ព្រុយណេ ថៃ ម៉ាឡេស៊ី នូវែលសេឡង់ ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង ហ្វីលីពីន សិង្ហបុរី និងវៀតណាម មានផែនការចុះហត្ថលេខាលើក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក(IPEF)។

