
ភ្នំពេញ៖ ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ នារីបូង៉ា ព្រះរាជបុត្រី នៃព្រះករុណា ព្រះបាទសម្តេចព្រះ ស៊ីសុវត្ថិ មុនីវង្ស ព្រះបរមខត្តិយកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង នារី ស៊ីសាម៉ន បានសោយព្រះពិលាល័យ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ដោយជរាពាធ។ នេះបើតាមការចុះផ្សាយរបស់ Royal du Cambodge។
ប្រភពដដែលឱ្យដឹងដែរថា ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ នារីបូង៉ា ព្រះប្រសូតនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៩៣៥ នារាជធានីភ្នំពេញ ព្រះអង្គម្ចាស់ក្សត្រី ជាព្រះរាជបុត្រីចុងក្រោយបង្អស់ នៃព្រះករុណា ព្រះបរមខត្តិយកោដ្ឋ។ បើគិតពីថ្ងៃព្រះអង្គប្រសូត ដល់ថ្ងៃព្រះអង្គសោយព្រះពិលាល័យ គឺព្រះអង្គម្ចាស់ក្ស ត្រីមានព្រះជន្ម ៨៧ ព្រះវស្សា៕ ដោយ៖ គង់ ឌិន