អន្ដរជាតិ៖ យោងតាមទីភ្នាក់ងារសារព័ត៌មាន RIA Novosti បានរាយការណ៍ថា មេដឹកនាំក្រុមផ្តាច់ខ្លួនគាំទ្រដោយរុស្ស៊ីនៅក្នុងតំបន់បំបែកខ្លួន Donetsk បានអំពាវនាវឱ្យពន្លឿនប្រតិបត្តិការយោធានៅក្នុងតំបន់ Donbas ភាគខាងកើតអ៊ុយក្រែន។
លោក Denis Pushilin ប្រមុខសាធារណរដ្ឋប្រជាមានិត Donetsk ដែលប្រកាសដោយខ្លួនឯង បាននិយាយថា ទីក្រុង Kyiv បានបិទការផ្គត់ផ្គង់ទឹកដល់ទីក្រុងសំខាន់ៗនៅតំបន់ភាគខាងជើង និងបានអំពាវនាវឱ្យមានសកម្មភាពយោធាឱ្យកាន់តែខ្លាំងឡើង។

