កយកា និងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ បានពិភាក្សាអំពីកម្មវិធីអភិវឌ្ឍន៍សមត្ថភាពសម្រាប់គ្រូ បង្គោល

2022/05/27 03:33:42 pm        464

ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) សហការជាមួយ វិទ្យាស្ថានស្រាវជ្រាវអាស៊ីនៃសាកលវិទ្យាល័យកូរ៉េ និង វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ (NIDIR) បានបើកកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ(Zoom Meeting) នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២២ ។

ភាគីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ដឹកនាំដោយ លោក នោ ហ្យន់ជូន (Rho Hyunjun) ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា-KOICA)ប្រចំាប្រទេសកម្ពុជា ចំណែកភាគីវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ ដឹកនាំដោយ ឯកឧត្តម ទាន សំណាង ប្រធានវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ ។

នៅក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាអំពីផែនការសម្រាប់កម្មវិធីបណ្តុះបណ្តាលស្តីពី កម្មវិធីអភិវឌ្ឍន៍សមត្ថភាពសម្រាប់គ្រូបង្គោល របស់វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ សម្រាប់រយៈពេលបីឆ្នាំ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤។

វិទ្យាស្ថានស្រាវជ្រាវអាស៊ីនៃសាកលវិទ្យាល័យកូរ៉េ បានបង្ហាញផែនការសម្រាប់វគ្គបណ្ដុះបណ្ដាល និងបានស្នើឱ្យរៀបចំវគ្គបណ្តុះបណ្តាលលម្អិតមួយ ដោយផ្លាស់ប្តូរយោបល់ពីគ្រប់ភាគី។

ក្នុងឱកាសនោះ លោក នោ ហ្យន់ជូន (Rho Hyunjun) បានមានប្រសាសន៍ថា ចាប់តាំងពីមានការ​រីករាលដាល​នៃជំងឺកូវីដ-១៩ វគ្គបណ្តុះបណ្តាលទាំងអស់របស់កយកា-KOICA ត្រូវបានប្តូរទៅវគ្គ​បណ្តុះបណ្តាលតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ(អនឡាញ) ហើយទោះបីជាការគំរាមកំហែង​ពីជំងឺ​កូវីដ-១៩ បានថយចុះក៏ដោយ ក៏កយកា-KOICA មានគម្រោងរៀបចំវគ្គបណ្តុះបណ្តាលរបស់​យើងទាំងអស់តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ(អនឡាញ) រួមទាំងឆ្នាំនេះផងដែរ”។

លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា ជាសំណាងល្អ បន្ទាប់ពីបានពិគ្រោះយោបល់​ជាមួយ​ទីស្នាក់ការ​កណ្តាលកយកា- (KOICA Headquarters) យើងបានធ្វើការផ្លាស់ប្តូរផែនការរបស់យើង និង​ចាប់ផ្តើម​វគ្គសិក្សាថ្មី ដោយការសិក្សាដោយផ្ទាល់វិញ ដែលជាវគ្គបណ្តុះបណ្តាលផ្អែកលើការ​អញ្ជើញ​ទៅសិក្សានៅសាធារណរដ្ឋកូរ៉េដោយផ្ទាល់។

ជាចុងក្រោយ ឯកឧត្តម ទាន សំណាង បានថ្លែងអំណរគុណដល់ កយកា-KOICA ដែលបានផ្តល់វគ្គបណ្តុះបណ្តាល នេះដល់គ្រូបង្គោល របស់វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ។

ឯកឧត្តម ក៏បានទទួលស្គាល់ និងផ្តល់ការយល់ស្របទៅលើគំនិតផ្តួចផ្តើម ដែលបានស្នើឡើងពី​ខាងភាគីកូរ៉េ៕អត្ថបទ៖ រដ្ឋា 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm