ប្រមុខ​សហព័ន្ធ​ជំរុញ​មន្ដ្រី​បច្ចេកទេស​ពង្រឹង​បាល់ទះ​បុរស និង​បង្កើត​ក្រុម​បាល់ទះ​នារី​សម្រាប់​ត្រៀម​ស៊ី​ហ្គេម

2022/05/27 05:15:58 pm        333

​បាល់ទះ៖ ឯកឧត្តម​នាយ​ឧត្តម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បាន​ជំរុញ​ក្រុមមន្ដ្រី​បច្ចេកទេស​សហព័ន្ធត្រូវ​បង្កើន​ការយកចិត្តទុកដាក់ និង​ពង្រឹង​ការអភិវឌ្ឍក្រុម​បាល់ទះ​ក្នុង​សាល​បុរស​ជម្រើសជាតិ​កម្ពុជា ហើយ​ត្រូវ​ព​ន្លឿ​ន​ការបង្កើត​ក្រុម​បាល់ទះ​នារី​ជម្រើសជាតិ ដើម្បី​ត្រៀម​ទទួល​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​

​ការលើកឡើង​នេះក្នុងឱកាស​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​លើកទឹកចិត្ត​ដល់​ក្រុម​បាល់ទះ​ក្នុង​សាល​កម្ពុជាកាលពី​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២២ បន្ទាប់ពី​ក្រុម​បាល់ទះ​ក្នុង​សាល​ផ្នែក​បុរស​របស់​កម្ពុជាបាន​បង្កើត​ប្រវត្តិសាស្ដ្រ​ជូន​ជាតិ ដោយ​ដណ្ដើមបាន​មេដាយ​សំរឹទ្ធលើកដំបូងនៅក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​ទីក្រុង​ហាណូយកាលពី​ថ្មីៗ។​ ​ប្រមុខ​សហព័ន្ធ​ដដែលបាន​សម្តែង​នូវ​ក្តី​រីករាយ​ជាខ្លាំង ដែល​ក្រុម​បាល់ទះ​កម្ពុជាដណ្តើមបាន​មេដាយ​ជា​ប្រវត្តិ​ដំបូង​ជូន​ជាតិ។ ក្នុងនាម​ប្រធាន​សហព័ន្ធ ពិសេស​ក្នុងនាម​រាជរដ្ឋាភិបាល និង​ក្នុងនាម​ប្រជាពលរដ្ឋ​ខ្មែរ​ឯកឧត្តម​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ចំពោះ​ការខិតខំ​ប្រឹងប្រែង​មួយ​នេះ ហើយ​ឯកឧត្តម​សន្តិ​បណ្ឌិត​មានប្រសាសន៍ថា នេះ​គឺជា​ជោគជ័យ​ដ៏​ធំ​មួយ និង​ជា​ជំហាន​ទី​១ ក្នុង​ប្រវត្តិសាស្ត្រ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​នាពេល​កន្លងមក​។​

​ទន្ទឹម​ជាមួយ​ការលើកទឹកចិត្ត​នេះដែរ ឯកឧត្តម​បាន​ជំរុញ​ឲ្យ​ក្រុម​ជំនាញ​បច្ចេកទេស​សហព័ន្ធ ត្រូវ​ពង្រឹង​ក្រុម​បាល់ទះ​បុរស​កម្ពុជា​នេះ​ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត សម្រាប់​សម្រួច​គោលដៅ​ដណ្ដើម​មេដាយ​កាន់តែ​ខ្ពស់ ក្នុងនាម​ម្ចាស់ផ្ទះការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ នៅ​កម្ពុជានា​ឆ្នាំ​២០២៣ ខាងមុខ។ ​អ្វីដែល​ពិសេស ឯកឧត្តម​ប្រធាន​សហព័ន្ធ បាន​ជំរុញ​ឲ្យ​រៀបចំ​បង្កើត​ក្រុម​បាល់ទះ​នារី​ឲ្យ​បាន​ភ្លាមៗ និង​ទាន់ពេលវេលាសម្រាប់​ត្រៀម​ទទួល​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ ផងដែរ ដោយ​ក្នុងនាម​សហព័ន្ធ ឯកឧត្តម​បាន​សន្យា​នឹង​ផ្ដល់នូវ​ការគាំទ្រ​គ្រប់បែបយ៉ាង​ទាំងអស់ ដើម្បី​រួម​គ្នា​រៀបចំ​ឲ្យ​បាន​ក្រុម​បាល់ទះ​នារី​មួយ​ដែលមាន​គុណភាព សម្រាប់​ការប្រកួតប្រជែង​ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់។ រីឯ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធក៏ត្រូវ​ជំរុញ​ការរៀបចំ​ឲ្យ​បាន​ទាន់ពេល​ផងដែរ។​ ​សូមបញ្ជាក់ថា ក្រុម​បាល់ទះ​កម្ពុជាបាន​បង្ក​ការភ្ញាក់ផ្អើល ក្រោយ​ដណ្ដើមបាន​មេដាយ​សំរឹទ្ធ​លើកដំបូងក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេមលើក​ទី៣១ នៅ​ទីក្រុង​ហាណូយ បន្ទាប់ពី​យកឈ្នះ​ក្រុម​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម ៨​ជំនាន់គឺ​ក្រុម​បាល់ទះ​ថៃដោយ​លទ្ធផល ៣-២​សិតក្នុង​វគ្គ​ដណ្ដើម​លេ​ខ​៣ និង​លេខ​៤ នៃ​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​តំបន់ ២​ឆ្នាំ​ម្ដងនេះ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm