បេឡារុស៖ កាលពីថ្ងៃព្រហស្បតិ៍លោកប្រធានាធិបតីបេឡារុស Alexander Lukashenko បានបញ្ជាក់ពីភាពចាំបាច់ក្នុងការបង្កើតទីបញ្ជាការប្រតិបត្តិការយោធាភាគខាងត្បូង នៅតាមព្រំដែនជាមួយប្រទេសអ៊ុយក្រែន។

លោក Lukashenko បាននិយាយនៅក្នុងវីដេអូឃ្លីបនៃកិច្ចប្រជុំមួយ នៅឯក្រសួងការពារជាតិរបស់សាធារណរដ្ឋមួយនេះដែលបានបង្ហោះដោយបណ្ដាញ Telegram 'Pool of the Top Official' ទៅកាន់សេវាសារព័ត៌មានប្រធានាធិបតីថា "ពេលវេលាបានជំរុញយើងឲ្យបង្កើនការប្រុងប្រយ័ត្នយ៉ាងឆាប់រហ័ស អំពីភាពចាំបាច់ក្នុងការរៀបចំបញ្ជាការប្រតិបត្តិការនេះភ្លាមៗ។ ការបង្កើតទីបញ្ជាការនេះនឹងជាសាខាភាគខាងត្បូង រួមជាមួយនឹងទីបញ្ជាការភាគខាងលិច និងភាគពាយ័ព្យ។ លោក Lukashenko បាននិយាយថា កងទ័ព កងកម្លាំងប្រតិបត្តិការពិសេស និងក្រុមយុទ្ធវិធី កងវរសេនាតូចកំពុងទទួលបទបញ្ជាប្ដូរវេន និងត្រូវបានបញ្ជូនទៅកាន់ភាគខាងត្បូងតាមការសម្រេចចិត្តរបស់លោក និងកំពុងការពារព្រំដែនរួមគ្នាជាមួយអង្គភាពល្បាតព្រំដែន៕
អត្ថបទ៖ សុខមាន