អាវនិងស្ទីកគ័រគណបក្សប្រជាជនកម្ពុជាលក់ដាច់ខ្លាំងកំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត

2022/05/27 06:57:44 pm        374

ភ្នំពេញ៖ ចាប់ផ្ដើមពីយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ កាលពីថ្ងៃទី ២១ខែ ឧសភា មកទល់ពេលនេះ អាវ មួក ក៏ដូចជាស្ទីកគ័រគណបក្សប្រជាជនកម្ពុជា កំពុងលក់ដាច់ខ្លាំង រហូតដល់រាប់ម៉ឺនអាវ។ នេះជាការបញ្ជាក់របស់បណ្ដាហាងបោះពុម្ពអាវនៅបណ្ដោយផ្លូវ ក្បែរវិមានឯករាជ្យ។

រដូវការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នេះ ការលក់អាវ មួក ស្ទីកគរ គណបក្សប្រជាជនកម្ពុជា កំពុងលក់ដាច់ខ្លាំង រហូតដល់រាប់ម៉ឺនអាវ ខណៈដែលការឃោសនានឹងបន្តរហូតដល់ថ្ងៃទី ៣ ខែមិថុនាខាងមុខ។ នេះជាការលើកឡើងរបស់ បណ្ដាហាងបោះពុម្ពអាវនៅបណ្ដោយផ្លូវ ក្បែរវិមានឯករាជ្យ។

លោកស្រី រតនា ជាម្ចាស់ហាងបោះពុម្ពវឌ្ឍនៈ លើកឡើងថា អាជីវកម្មមានភាពមមាញឹកខ្លាំងចាប់តាំងពីដើមខែ ឧសភា មកម្លេះសម្រាប់អាវយឺត ចំណែកឯស្ទីកគរ ចាប់ផ្ដើមលក់ដាច់នាពេលថ្មីៗនេះ។ លោកស្រីបញ្ជាក់ដែរថា គឺមានតែសមាជិកគណបក្សប្រជាជនកម្ពុជា តែប៉ុណ្ណោះដែលបានមកទិញអាវ និងស្ទីរគ័រ សម្រាប់បិទឡាន ដោយមានទាំងការទិញសម្រាប់ក្រុមការងារបក្ស និងការទិញជាលក្ខណៈគ្រួសារផងដែរ។

លើកឡើងដូចគ្នាផងដែរ សម្រាប់ហាងបោះពុម្ព ផ្កាយប្រាំ ក៏លក់បានអាវយឺតគណបក្សប្រជាជនកម្ពុជា រហូតដល់ ៥ទៅ ៦ម៉ឺនអាវផងដែរ ក្នុងរដូវការឃោសនាបោះឆ្នោត។ នេះជាការបញ្ជាក់របស់អ្នកចាត់ការទូទៅរបស់ហាង។

នាព្រឹកនេះ លោក ម៉ែន មករា ជាសមាជិកគណបក្សប្រជាជនកម្ពុជាមួយរូប ក៏បានមកទិញ ស្ទីកគរបិទរថយន្ត និងស្ទីកគរមួយចំនួន សម្រាប់ចែកជូនសមាជិកគណបក្សរបស់ខ្លួន ក្នុងការចូលរួមហែគណបក្សនៅថ្ងៃទី ២៩ ខែឧសភា នៅភូមិសាស្រ្តឃុំមួយកន្លែង ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

គួរបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ បានចាប់ផ្ដើមនៅថ្ងៃទី ២១ ខែឧសភា និងបន្តរហូតដល់ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២២។ ការបោះឆ្នោត គឺនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែមិថុនា ដោយមានគណបក្សចូលរួមសរុបចំនួន ១៧ គណបក្ស ក្នុងនោះគណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានបេក្ខភាពឈរឈ្មោះគ្រប់ឃុំសង្កាត់ទាំងអស់ទូទាំងប្រទេស៕

អត្ថបទ៖ គឹមហុក  

អត្ថបទដែលទាក់ទង

ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        410
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        337
«កិច្ចប្រជុំច្រកចេញ-ចូលតែមួយ» លើកទី៧ ក្នុងឆ្នាំ២០២៦ ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​សំណើ​សុំចុះប​ញ្ជីគ​ម្រោងវិ​និយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៩គម្រោង
2026/07/22 11:04:19 pm        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm