បាល់ទាត់៖ ក្លិបបាល់ទាត់អង់គ្លេស Aston Villa បានឈានដល់កិច្ចព្រមព្រៀងក្នុងការនាំយកខ្សែការពារកណ្តាលប្រេស៊ីល Diego Carlos ពីក្លិបអេស្ប៉ាញ Sevilla ក្នុងតម្លៃ ២៦លានផោន។ កីឡាករវ័យ ២៩ឆ្នាំរូបនេះក៏ត្រូវបាន Newcastle ទាក់ទងទិញផងដែរកាលពីខែមករាតែមិនបានសំរេច។
Diego Carlos នឹងបំពេញរួចរាល់ក្នុងការផ្ទេរមកកាន់ Aston Villa សប្តាហ៍នេះ ហើយនឹងក្លាយជាកីឡាករទី២ ដែលផ្លាស់មកកាន់កីឡដ្ឋាន Villa Park ផងដែរបន្ទាប់ពី Boubacar Kamara ដែលទើបផ្លាស់មកពី Marseille។ Diego Carlos គឺជាសមាជិករបស់ក្រុមបាល់ប្រេស៊ីល ដែលដណ្តើមបានមេដាយមាសអូឡាំពិកទីក្រុងតូក្យូប្រទេសជប៉ុនឆ្នាំមុន។ Aston Villa ក្រោមការដឹកនាំរបស់ Steven Gerrard បានបញ្ចប់រដូវកាលកន្លងទៅលេខ ១៤ ក៏បានបំពេញរួចរាល់ផងដែរក្នុងការទិញផ្តាច់ Philippe Coutinho ពី Barcelona ផងដែរ៕
អត្ថបទ៖នាង សុភាវុធ