ព្រឹត្តិការណ៍ World Fight Tournaments លើកដំបូង​នៅ​កម្ពុជា​នឹង​ចាប់ផ្ដើម​ប្រកួត​នា​ខែកក្កដា

2022/05/27 07:41:20 pm        530

​បាល់ទាត់៖ ព្រឹត្តិការណ៍ World Fight Tournaments 2022 នឹង​បង្ហាញ​វត្តមាន​លើកដំបូង​នៅ​កម្ពុជា​នា​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០២២ ខាងមុខក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដោយ​នឹងមាន​កីឡាករ​-​កីឡាការិនី​ជើង​ខ្លាំង​ជុំវិញ​ពិភពលោក​ចូលរួម ក្នុងនោះ​ក៏មាន​អ្នកលេង​គុន​ខ្មែរ​ជាច្រើនរូប​ផងដែរ។​

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាននៅ​ថ្ងៃទី​២៦ ខែឧសភា​នេះ លោក Tony Anh ប្រធាន World Fight និង​ជា​អ្នកគ្រប់គ្រង​ការប្រកួត​នេះបានប្រកាស​ជា​ផ្លូវការជុំវិញ​ការរៀបចំ​ព្រឹត្តិការណ៍ World Fight Tournaments 2022 លើក​ទី​១ នៅ​កម្ពុជា ក្រោម​ការឧបត្ថម្ភ​ធំ​របស់​ក្រុមហ៊ុន PTT Cambodia Limited។​ ​លោក​ថា ព្រឹត្តិការណ៍​នេះនឹង​រៀបចំ​ចំនួន ១១កម្មវិធីនៅ​កម្ពុជាចាប់ពី​ខែកក្កដាដល់​ខែធ្នូ ឆ្នាំ​២០២២ ដោយ​រៀបចំ​ការប្រកួត ២​ដង​ក្នុង ១​ខែក្នុង​គោលបំណង​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរទៅលើ​ឆាក​អន្ដរជាតិ ក៏ដូចជា​រួមចំណែក​ផ្សព្វផ្សាយ​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា​ផងដែរ។​​

​ទន្ទឹម​ជាមួយគ្នា​លោក គង់ វិសាល ទីប្រឹក្សា​កម្មវិធី World Fight ​បាន​បញ្ជាក់ថា កម្មវិធី​នេះទទួលបាន​ការគាំទ្រ​ពី​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ហើយ​គណៈកម្មការ​រៀប​ចំនឹង​អញ្ជើញ​កីឡាករ​ល្បីៗ​ជុំវិញ​ពិភពលោក​មក​ចូលរួម​ប្រកួត​លើស​ង្វៀន ដែល​នឹង​រៀបចំ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា។​ ដោយឡែក​លោក Nuttapong Kaewtrakulpong នាយក​គ្រប់គ្រង​ក្រុមហ៊ុន PTT Cambodia បាន​សម្ដែង​សេចក្ដី​រីក​រាយដែល​បាន​ចូលរួម​ជាមួយ​ព្រឹត្តិការណ៍ World Fight ​ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ ក៏ដូចជា​ផ្សព្វផ្សាយ​ពី​ហេដ្ឋារចនាសម្ព័ន្ធនៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែលជា​កន្លែង​ត្រៀម​ប្រារព្ធ​ព្រឹត្តិការណ៍​ស៊ី​ហ្គេមលើក​ទី​៣២ នា​ឆ្នាំ​២០២៣ ផងដែរ។​​

​សូមបញ្ជាក់ថា ក្នុង​សន្និសីទ​ស្ដីពី​ដំណើរ​ឆ្ពោះទៅ​ព្រឹត្តិការណ៍ World Fight Tournaments 2022 គេ​ក៏​ឃើញ​មានការ​ចូលរួម​ពី​សំណាក់​កីឡាករ​គុន​ខ្មែរ យ៉េន ឌី​ណា និង​កីឡាករ អេ វីរៈ​ខាំ​ឈី​ត​ភូ​ថង ម្ចាស់​មេដាយមាស​ស៊ី​ហ្គេមលើក​ទី៣១ នៅ​ទីក្រុង​ហាណូយកាលពី​ថ្មីៗ រួមទាំង​ម្ចាស់​មេដាយ​សំរឹទ្ធកីឡាករ អេ អាំ​ម៉ា​រី​ន​ភូ​ថង ចូលរួម​ផងដែរ។ ​តាម​គម្រោង​សម្រាប់​កម្មវិធី​ប្រកួត​ទី​១ ក្នុងចំណោម ១១​កម្មវិធីនៃ​ព្រឹត្តិការណ៍ World Fight Tournaments 2022 ដែល​នឹង​ចាប់ផ្ដើម​នា​ថ្ងៃទី​០៦ ខែកក្កដា​ខាងមុខក៏​នឹងមាន​ការចូលរួម​ពី​ជើង​ខ្លាំង​ថៃ​កីឡាករ Buakaw Banchamek ត្រូវ​តតាំង​ជាមួយ​កីឡាករ​ជើង​ខ្លាំង​បេឡា​រុស Varats Dzmitry ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        292
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        362

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm