ភ្នំពេញ៖ អំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលមានរយៈពេលមួយសប្តាហ៍មកនេះ ពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ យល់ឃើញថា ឃោសនិកបក្សប្រជាជនកម្ពុជាមានសុជីវធម៌ខ្ពស់ជាងគណបក្សដទៃ និងផ្សព្វផ្សាយគោលនយោបាយបានច្បាស់លាស់។
ពលរដ្ឋរស់នៅរាជធានីភ្នំពេញ បានថ្លែងថា តាមការសង្កេតក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណិត្តទី៥ ដែលមានរយៈពេលជាច្រើនថ្ងៃមកនេះ ឃោសនិកបក្សប្រជាជនកម្ពុជា មានសុជីវធម៌ខ្ពស់ជាងបក្សដទៃ និងផ្សព្វផ្សាយគោលនយោបាយហ្មត់ចត់ មានភាពទាក់ទាញច្រើន។
ពួកគាត់បន្តថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ គឹមានសារៈខាន់ណាស់ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំដែលមានសមត្ថភាព អភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន និងបំរើប្រជាជនអស់ពីចិត្ត។
ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ មានរយៈពេល១៤ថ្ងៃ ពោលចាប់ពីថ្ងៃទី២១ខែឧសភា ដល់ថ្ងៃទី៣ខែមិថុនា ឆ្នាំ២០២២។
មាត្រា៦៨ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ បានចែងថា ការឃោសនាបោះឆ្នោត គឺជាសកម្មភាពមួយចំនួនដែលត្រូវធ្វើជាសាធារណៈដើម្បីបញ្ចុះបញ្ចូលអ្នកបោះឆ្នោតឲ្យបោះឆ្នោតគាំទ្របេក្ខជន ឬគណបក្សនយោបាយ ណាមួយមានដូចជា៖ ការជួបប្រជុំជាសាធារណៈរបស់គណបក្សនយោបាយ ឬបេក្ខជន ,ការរៀបចំក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ ប្រភេទនៅឃុំ សង្កាត់ យ៉ាងច្រើន ០២ (ពីរ) ដងក្នុងអំឡុងពេលឃោសនាបោះឆ្នោត ,ការឃោសនាតាមផ្ទះ, សកម្មភាពបិទផ្សាយនូវបដាពាក្យស្លោក ឬកម្មវិធីនយោបាយ ឬរូបភាពឃោសនានានា និងសកម្មភាពចែកចាយខិតប័ណ្ណគណបក្សនយោបាយជាដើម៕អត្ថបទ៖ទូច សោភ័ណ