អាជ្ញាធរ​និយាយ​ថា អ្នក​បាញ់​ប្រហារ​នៅ​សាលារៀន​រដ្ឋ​តិច​សាស់​មិន​ត្រូវ​បាន​រារាំង

2022/05/27 09:27:11 pm        1.3 K

​សហរដ្ឋអាមេរិក៖ មន្ត្រី​អនុវត្ត​ច្បាប់​នៅ​រដ្ឋ​តិច​សាស់​និយាយថា ខ្មាន់កាំភ្លើង​អាយុ 18ឆ្នាំ​ដែល​បាន​បាញ់សម្លាប់​មនុស្ស 21នាក់​នៅ​សាលាបឋមសិក្សា​មួយកន្លែង​ បាន​ចូលទៅក្នុង​អគារ​សាលារៀន​ដោយ​គ្មាន​ការរារាំង តាម​ច្រកទ្វារ​ដែល​ទំនងជា​មិនត្រូវ​បាន​ចាក់សោ​។

​លោក Victor Escalon នាយក​ប្រចាំ​តំបន់​នៅ​ក្រសួង​សុវត្ថិភាព​សាធារណៈរដ្ឋ​តិច​សាស់ បាននិយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា Salvador Ramos មិនបាន​ជួបប្រទះ​ជាមួយ​មន្ត្រីអនុវត្ត​ច្បាប់ណា​ម្នាក់​ឡើយ​ នៅពេល​ខ្មាន់កាំភ្លើង​រូបនេះ​ចូល​សាលាបឋមសិក្សា Robb កាលពី​ថ្ងៃ​អង្គារ ហើយ​បានបាញ់សម្លាប់​កុមារ 19នាក់ និង​គ្រូបង្រៀន​ពីរ​នាក់​។​ ​ប៉ុន្តែ​ព័ត៌មាន​លម្អិត​ជាច្រើន​ទៀត​អំពី​ពេលវេលា​នៃ​ហេតុការណ៍ និង​ការឆ្លើយតប​របស់នគរបាលនៅតែ​មិនទាន់​ច្បាស់​នៅឡើយ​។

​វា​ជាការ​សម្លាប់​រង្គាល​ដែល​ការបាញ់ប្រហារ​កើតឡើង​នៅ​សាលារៀន​ ជា​សកម្មភាព​ដ៏​ឃោរ​ឃៅ​បំផុតរបស់​រដ្ឋ​នេះចាប់តាំងពី​ការវាយប្រហារ​សម្លាប់​កុមារ 20នាក់ និង​មនុស្សពេញវ័យ 6នាក់​នៅសាលាបឋមសិក្សា Sandy Hook ទីក្រុង Newtown រដ្ឋ Connecticut កាលពី​ 10ឆ្នាំមុន ហើយ​វាជាការ​វាយប្រហារ​ដែល​បាន​កើតឡើង​ត្រឹម​តែង​ជាង 10ថ្ងៃ បន្ទាប់ពី​ខ្មាន់កាំភ្លើង​ម្នាក់​ពាក់អាវ​ក្រោះការពារ​ខ្លួន​បានសម្លាប់​អ្នកដើរ​ទិញ​ទំនិញ និងបុគ្គលិកជនជាតិ​ស្បែក​ខ្មៅ 10នាក់​នៅ​ផ្សារ​ទំនើប Buffalo ទីក្រុង​ញូវយ៉ក ជា​អ្វីដែល​អាជ្ញាធរនិយាយថា ​ជាការវាយប្រហារ​រើសអើង​ពូជសាសន៍​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm