បាល់ទាត់៖ ខ្សែប្រយុទ្ធបារាំង Anthony Martial នឹងត្រលប់មកកាន់ Manchester United វិញបន្ទាប់ពី Sevilla បញ្ជាក់ថាមិនទិញផ្តាច់ឡើយក្រោយកិច្ចសន្យាខ្ចីជើងបញ្ចប់។
Anthony Martial បានផ្លាស់ទៅកាន់ Sevilla កាលពីខែមករាក្នុងកិច្ចសន្យាខ្ចីជើងដល់ចប់រដូវកាល បន្ទាប់ពីអតីតខ្សែប្រយុទ្ធ Monaco រូបនេះស្នើសុំចាកចេញពីក្លិប។ កីឡាករវ័យ ២៦ឆ្នាំរូបនេះមិនសប្បាយចិត្ត ក្រោមការដឹកនាំរបស់អ្នកចាត់ការបណ្តោះអាសន្នលោក Ralf Rangnick ឡើយ។ តែការចាកចេញមកកាន់ទឹកដីអេស្ប៉ាញនៅតែមិនជោគជ័យឡើយសំរាប់ Anthony Martial ពោលគឺបង្ហាញខ្លួនបានតែ ១២ប្រកួត និងស៊ុតបញ្ចូលទីបានតែមួយគ្រាប់ប៉ុណ្ណោះ ថែមទាំងត្រូវបានអ្នកគាំទ្រ Sevilla ហ៊ោបញ្ឈឺទៅទៀត៕
អត្ថបទ៖នាង សុភាវុធ