ក្រសួងសុខាភិបាល ស្នើក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប លើការអភិវឌ្ឍធនធានមនុស្ស

2022/05/27 11:02:22 pm        495

ភ្នំពេញ៖ ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល បានទទួល​ជួបសម្តែង​ការ​គួរសម និងពិភាក្សាការងារជាមួយលោក Chris Humphrey នាយកប្រតិបតិ្ត​ក្រុមប្រឹក្សាធុរៈ​កិច្ច​អាស៊ាន​-អឺរ៉ុប នាទីសី្តការក្រសួង​ រសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ។

ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានសម្តែងនូវការស្វាគមន៍ ​និងការ​កោត​សរសើរ​ចំពោះធុរៈកិច្ច​អាស៊ាន-អឺរ៉ុប ជាពិសេសមូលនិធិអាស៊ី-អឺរ៉ុប ​ដែលបានសហការគាំទ្រ ​ក្រសួងក្នុង​ការ​រៀបចំ​វេទិកាអាស៊ី-អឺរ៉ុប ​ស្តីពីការប្រយុទ្ធប្រឆាំងនឹងឱសថ​ក្លែងក្លាយ និង​ឱសថ​អន់​គុណភាព​នៅ​កម្ពុជា ទោះបីក្នុងកាលៈទេសៈ ​ដែលពិភពលោកនិងកម្ពុជា​ ប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ។

ឯកឧត្តម រដ្ឋមន្រី្ត បានបញ្ជាក់ថា ​រហូតមកដល់ពេលនេះ ​មានផលិតផល​សុខភាព​មក​ពី​បណ្តា​ប្រទេសអឺរ៉ុប ចំនួនប្រមាណជាង៤០០០មុខ ​បានចុះបញ្ជិកា​នៅក្រសួងសុខាភិបាល​ និងបាន​ចរាចរ​នៅលើទីផ្សារកម្ពុជា។

ជាមួយគ្នានោះ លោកនាយកប្រតិបតិ្តក្រុមប្រឹក្សាធុរៈកិច្ចអាស៊ាន-អឺរ៉ុប ​បានសម្តែងនូវការ​កោត​សរសើរ​ដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ​និងប្រកបដោយគតិ​បណ្ឌិត​របស់​សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ដែលបាន​ដឹកនាំ គ្រប់គ្រង​ការរីករាលដាលនៃជំងឺកូវីដ-១៩​ អាចឲ្យបើកដំណើរការប្រទេសបានឡើងវិញ។

លោកនាយកប្រតិបតិ្ត ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ​ដែលបានចាក់វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩ ឲ្យជន បរទេសទាំងអស់ស្នាក់នៅកម្ពុជា ដោយឥតគិតថ្លៃ​ រួមទាំងអ្នកវិនិយោគ និង​ធុរៈជនអឺរ៉ុប​ ក៏សូមថ្លែង​អំណរ​គុណដល់ក្រសួងសុខាភិបាល ដែលតែងតែសហការគាំទ្រ​ដល់ធុរៈកិច្ច​របស់​អឺរ៉ុប ជាពិសេស​ក្នុង​ការ​ចុះបញ្ជិកាផលិតផលសុខភាព ​និងបានស្នើសុំក្រសួងសុខាភិបាល បន្តគាំទ្រ ​និងពង្រីកកិច្ចសហ​ប្រតិ​បតិ្តការឲ្យកាន់តែ​ទូលំ​ទូលាយ​ថែមទៀត​លើវិស័យសុខាភិបាល៕

អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        162
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        152
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm