អន្ដរជាតិ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskiy) បានរិះគន់ចំៗចំពោះការខ្វែងគំនិតគ្នានៅសហភាពអឺរ៉ុបជុំវិញការដាក់ទណ្ឌកម្មថ្មីបន្ថែមទៀតលើរុស្ស៊ី និងបានសួរថាហេតុអ្វីបានជាបណ្ដោយឲ្យប្រទេសជាសមាជិកមួយចំនួនរារាំងគម្រោងនេះ។
សហភាពអឺរ៉ុបកំពុងពិភាក្សាវិធានការដាក់ទណ្ឌកម្មជុំទី៦ រួមទាំងបម្រាមនាំចូលប្រងឥន្ធនៈពីប្រទេសរុស្ស៊ី ជាចំណាត់ការដែលតម្រូវឲ្យមានការឯកភាពរួម ប៉ុន្តែប្រទេសហុងគ្រី ជំទាស់ដោយសារវាមានវិសាលភាពប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ពួកគេខ្លាំងពេក ៕

