អន្ដរជាតិ៖ ប្រធានាធិបតីបេឡារុស លោក អាឡិចហ្សាន់ដឺ លូកាសេនកូ (Alexander Lukashenko ) បានបញ្ជាក់ពីភាពចាំបាច់ក្នុងការបង្កើតទីបញ្ជាការប្រតិបត្តិការយោធាភាគខាងត្បូង នៅតាមព្រំដែនជាមួយប្រទេសអ៊ុយក្រែន។
លោក លូកាសេនកូ បាននិយាយនៅក្នុងវីដេអូឃ្លីបនៃកិច្ចប្រជុំមួយនៅឯក្រសួងការពារជាតិរបស់សាធារណរដ្ឋមួយនេះថា ពេលវេលាបានជំរុញពួកយើងឲ្យបង្កើនការប្រុងប្រយ័ត្នយ៉ាងឆាប់រហ័សអំពីភាពចាំបាច់ក្នុងការរៀបចំបញ្ជាការប្រតិបត្តិការនេះភ្លាមៗ។ ការបង្កើតទីបញ្ជាការនេះនឹងជាសាខាភាគខាងត្បូង រួមជាមួយនឹងទីបញ្ជាការភាគខាងលិច និង ភាគពាយ័ព្យ ៕

