
អន្ដរជាតិ៖ កំពង់ផែសមុទ្រអ៊ុយក្រែន នៅតែបិទដដែលដោយកងនាវាចរសមុទ្រខ្មៅរុស្ស៊ី បានកាត់ផ្តាច់ការនាំចេញទំនិញចាំបាច់ទាំងអស់របស់ប្រទេសមួយនេះ ដែលរួមទាំងគ្រាប់ធុញ្ញជាតិ និងប្រេងឆាផងដែរ។
ក្រុមមន្រ្តីរុស្ស៊ី បាននិយាយកាលពីថ្ងៃពុធកន្លងទៅថា នាវាយ៉ាងហោច ៧០គ្រឿងមកពី ១៦ប្រទេស ស្ថិតនៅតាមកំពង់ផែរ ៦កន្លែងនៅក្នុងសមុទ្រខ្មៅ ដែលរួមទាំងនៅទីក្រុង Odesa, Kherson និងទីក្រុង Mykolaiv ៕