ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការគិតគូរដ៏យូរអង្វែងដើម្បីខ្លួនឯង ក្រុមគ្រួសារ និងកូនចៅជំនាន់ក្រោយ

2022/05/28 04:05:21 am        57

កំពង់ស្ពឺ ៖ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ បានអៈអាងថាការបោះឆ្នោតមួយសន្លឹកជូនគណបក្សប្រជាជនកម្ពុជា គឺជាការគិតគូរដ៏យូរអង្វែងដើម្បីខ្លួនឯង ក្រុមគ្រួសារ និងកូនចៅជំនាន់ក្រោយ។

ការថ្លែងរបស់ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ យ៉ាងដូច្នេះ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជា ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ-សង្កាត់ អាណតិ្តទី៥ ឆ្នាំ២០២២ នៅក្នុងឃុំស្គុះ និងឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ។

ឯកឧត្តម ហ៊ុន ម៉ានី បានបន្តទៀតថា មិនខុសពីសព្វមួយដង ក្នុងដំណើរមកកាន់ឃុំស្គុះ និងឃុំក្រាំងអំពិលនាព្រឹកនេះ លោកតា លោកយាយ អ៊ុំ ពូមីង បងប្អូន ប្រជាពលរដ្ឋ បានផ្តល់នូវភាពកក់ក្តៅមកកាន់ឯកឧត្តម និងសហការី តាមរយៈការសួរសុខទុក្ខជាមួយនឹងទឹកមុខពោរពេញដោយក្តីស្រលាញ់ និងការរាប់អាន។ កាយវិការទាំងអស់នេះ ពិតជាមានអត្ថន័យបំផុត ព្រោះថា លទ្ធផលជាតឹកតាងបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង និងសមត្ថភាពរបស់គណបក្សប្រជាជនកម្ពុជា គឺក្តីសុខ និងស្នាមញញឹមរបស់ប្រជាពលរដ្ឋ។ បើនិយាយបែបសាមញ្ញ គឺថាគណបក្សប្រជាជនកម្ពុជាមានសមត្ថភាពពេញលេញក្នុងការសម្រេចនូវលទ្ធផល និងសមិទ្ធផលនានាដែលបម្រើប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានពិតប្រាកដ។ យើងមានសមត្ថភាពក្នុងការការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ និងធានាជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ យើងមានសមត្ថភាពក្នុងការកសាងសមិទ្ធផល និងវឌ្ឍភាពពិតប្រាកដ យើងមានសមត្ថភាពក្នុងការគិតគូរបន្តដល់អនាគតរបស់អ្នកជំនាន់ក្រោយ។ ជាមួយនឹងសមត្ថភាពទាំងអស់នេះ គណបក្សប្រជាជនកម្ពុជា គឺជាជម្រើសតែមួយគត់របស់ប្រជាជនកម្ពុជា៕  អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        52
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        106
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm