UN៖ អង្គការសហប្រជាជាតិមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះជោគវាសនារបស់ជនស៊ីវិល ខណៈជម្លោះកាន់តែរីកធំនៅក្នុងប្រទេសអ៊ុយក្រែន។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងញូវយ៉កកាលពីថ្ងៃសុក្រ អ្នកនាំពាក្យអង្គការសហប្រជាជាតិលោក Stephane Dujarric បាននិយាយថា ការវាយប្រហារតាមអាកាស ការវាយប្រហារដោយមីស៊ីល និងការបាញ់ផ្លោងនៅតែបន្តត្រូវបានរាយការណ៍នៅក្នុងតំបន់ផ្សេងៗរបស់ប្រទេសអ៊ុយក្រែន។ លោក Dujarric បានប្រកាសថា ជំនួយមនុស្សធម៌អង្គការសហប្រជាជាតិបានទៅដល់ប្រជាជន 7.6លាននាក់។ លោកបានជំរុញឱ្យភាគីជម្លោះគោរពតាមកាតព្វកិច្ចរបស់ពួកគេ ក្រោមច្បាប់មនុស្សធម៌អន្តរជាតិដើម្បីការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងអនុញ្ញាតឱ្យជំនួយមនុស្សធម៌ឆ្លងកាត់ឆាប់រហ័ស និងគ្មានការរារាំង ដូច្នេះពួកគេអាចទៅដល់ជនស៊ីវិលដែលត្រូវការជំនួយ៕
អត្ថបទ៖ ប៊ុនថន